Ad Code

ថៃ​ឃាត់ខ្លួន​ជនជាតិ​ខ្មែរ​ម្នាក់ រួម​នឹង​រថយន្ត​ដែលមាន​ដឹកឈើ​គ្រញូង



ប្រទេស​ថៃ ៖ ជនជាតិខ្មែរ​ម្នាក់ រួម​ជាមួយនឹង​រថយន្ត​ដ៏​ទំនើប​មួយគ្រឿង ដែលមាន​បង្កប់​ឈើ​គ្រញូង​ប្រមាណ ជាង​២០​ដុំ ត្រូវបាន​កំលាំង​ជំនាញ​ថៃ ដែល​ឈរជើង​នៅ​ច្រកទ្វារ​អន្តរជាតិ​ជាំ​ស្រងាំ ក្នុងស្រុក​កាប​ឈើ​ង ខេត្ត​សុរិន្ទ ធ្វើការ​ឃាត់ខ្លួន​ដោយ​ដកហូត​វត្ថុតាង​ព្រមទាំង​បាន​បញ្ជូន​ទៅកាន់​អង្គភាព​ជំនាញ​ស្រុក​កាប​ឈើ​ង ផងដែរ ដើម្បី​សាកសួរ​តាម​និតិ​វិធី។​

តាម​របាយការណ៍​ថៃ​បាន​បញ្ជាក់ថា ការឃាត់ខ្លួន​ជនជាតិខ្មែរ​ម្នាក់នេះ គឺ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង ៣ និង ៣០ នាទី រសៀល ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ​២០១៨ ត្រង់​បរិវេណ​ច្រកទ្វារ​អន្តរជាតិ​ជាំ​ស្រងាំ ស្ថិតក្នុង​ឃុំ​ដាន ស្រុក​កាប​ឈើ​ង ខេត្ត​សុរិន្ទ ប្រទេស​ថៃ ។​ ដោយ​បុរស​ម្នាក់​ដែលជា​ជនជាតិខ្មែរ​នោះ​មានឈ្មោះ អួន លី​ហ៊រ អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ផ្អង សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​មានជ័យ ។​

​ការឃាត់ខ្លួន​នេះ គឺ​ជនសង្ស័យ​បាន​បើកបរ​រថយន្ត​មួយគ្រឿង​ចូលទៅក្នុង​ទឹកដី​ថៃ​តាម​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ ចូលទៅក្នុង​ខេត្ត​សុរិន្ទ លុះ​ពេលចេញ​មកវិញ​ទើប​កំលាំង បានធ្វើការ​ត្រួតពិនិត្យ ដោយ​រថយន្ត​នោះ​ម៉ាក លុច​ស៊ី​ស RX 300 ពាក់​ស្លាក​លេខ ភ្នំពេញ 2-AE 7608 គឺ​សមត្ថកិច្ច​ថៃ​បាន​រកឃើញ​មានការ​លប​បង្កប់​ឈើ​គ្រញូង​ចំនួន ២៤ ដុំ។​

ក្រោយពេល​រកឃើញ​វត្ថុតាង​រួចមក កំលាំង​សមត្ថកិច្ច​ថៃ​ប្រចាំ​ច្រក បានធ្វើ​ការប្រគល់​ទាំង​មនុស្ស រួម​និង​វត្ថុតាង ទៅអោយ​ខាង​មេព្រៃ​ស្រុក​កាប​ឈើ​ង ដើម្បី​នាំយកទៅ​សាកសួរ​បន្ត ព្រមទាំង​បាន​នាំយក​វត្ថុតាង​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu