ភ្នំពេញ ៖ ស្នាក់ការគណបក្សប្រជាជនកម្ពុជារបស់ឃុំនាងទើត ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ត្រូវបាន សម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃសៅរ៏ ក្រោមការអញ្ជើញចូលរួមពី លោក វេង សាខុន រដ្ឋមន្ត្រី កសិកម្មនិង ជាប្រធានការក្រុមការងារថ្នាក់ជាតិ ចុះជួយ ស្រុកតំបែរ ដោយមានការចូលរួមពីសំណាក់ពលរដ្ឋនិងថ្នាក់ដឹកនាំប្រមាណជា ៥០០នាក់។
ក្រសួងបានឲ្យដឹងថា បន្ទាប់ពីបានអញ្ជើញចូលរួមជាកិត្តិយកក្នុងកិច្ចប្រជុំបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ របស់ស្រុកត្បូង ឃ្មុំរួចមក លោក និងសហការីបានអញ្ជើញមកសួរសុខទុក្ខ សំណេះសំណាលជា មួយប្រ ជា ពលរដ្ឋ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្សប្រជាជនកម្ពុជារបស់ឃុំនាងទើតក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយមានប្រជាពលរដ្ឋ សមាជិក សមា ជិកាបក្ស សមាជិកក្រុមការងារថ្នាក់ជាតិ ថ្នាក់មូលដ្ឋានចុះជួយឃុំប្រមាណ ៥០០នាក់ ចូលរួមយ៉ាងច្រើនកុះករ។
ជាកិច្ចចាប់ផ្តើម លោកស៊ន សុក ប្រធានក្រុមប្រឹក្សាឃុំមានមតិស្វាគមន៍ និង រាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបពីការរីកចម្រើន ស្ថានភាពជីវភាព និងដំណើរ ការសាងសង់ស្នាក់ការបក្ស ចំណាយថវិកាសរុបអស់ជាង ៣ម៉ឺនដុល្លារ ដែលថវិកាទាំង នោះទទួលបានពីលោកប្រធានក្រុមការងារ សប្បុរសជន និងសមាជិកក្រុមការងារថ្នាក់ជាតិចុះជួយឃុំនាងទើតផ្ទាល់។
នាឱកាសនេះ ប្រធានក្រុមការងារថ្នាក់ជាតិ បានពាំនាំនូវការផ្តាំផ្ញើសាក សួរ សុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៉ុន រ៉ានីហ៊ុន សែន ដែលសម្តេចទាំងពីរសូមថ្លែងអំណរគុណជាអនេកជូនចំពោះសមាជិក សមាជិកាបក្សទាំងអស់ក្នុងស្រុកតំបែរ ពិសេសឃុំនាងទើត ដែលបានគាំទ្រនិងបោះឆ្នោះជូនគណបក្សប្រជាជនកម្ពុជា ហើយបានជូនពរឲ្យប្រជាពលរដ្ឋទាំងអស់ជួបតែ ពុទ្ធិពរទាំង ៤ប្រការ។
លោកបានអញ្ជើញមកសម្ភោធបើកឲ្យប្រើប្រាស់ជាផ្លូវការ ស្នាក់ការគណបក្សប្រជាជ នកម្ពុជារបស់ឃុំនាងទើតនាថ្ងៃ នេះ ស្របពេលដែលប្រជាពលរដ្ឋកំពុងចូលរួមអបអរសាទរ ជ័យជំនះនៃលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ហើយនេះជាសមិទ្ធផលថ្មីមួយទៀតរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារបស់ពលរដ្ឋឃុំនាងទើតផងដែរ។ តាមរយៈសមិទ្ធផលនេះ លោកបានកោតសរសើរ វាយតម្លៃខ្ពស់ និង ថ្លែងអំណរគុណចំពោះសមាជិកក្រុមការងារ អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ និងពល រដ្ឋទូទាំងឃុំដែលបានខិតខំប្រឹងប្រែងនិងលះបង់គ្រប់បែប យ៉ាងរួមគ្នាកសាងស្នាក់ការបក្សនេះឡើងសម្រាប់ទុកប្រើជាប្រយោជន៍រួម ទាំងការងារបក្ស ការងារសង្គម និងការងារផ្សព្វផ្សាយបច្ចេកទេសកសិកម្មផងដែរ។ ចំពោះឃុំគោកស្រុក និងឃុំត្រពាំងព្រីងដែលមិនទាន់មានស្នាក់ការ លោកបានណែនាំឲ្យប្រធានក្រុមការងារត្រូវខិតខំកៀងគរស្វែងរកជំនួយពីគ្រប់មជ្ឈដ្ឋានដើម្បីសាងសង់ស្នាក់ការបក្សឲ្យបានសមរម្យនិងទាន់ពេលវេលា ក្នុងនោះលោកក៏បានបរិច្ចាគថវិកាផ្ទាល់ ខ្លួនជាបឋមចំនួន ៥ពាន់ម៉ឺនដុល្លារសម្រាប់ឃុំនីមួយៗផងដែរ។
លោកបានប្រាប់ក្រុមការងារ អាជ្ញាធរមូលដ្ឋានត្រូវប្រើ ស្នាក់ការនេះឲ្យអស់លទ្ធភាពដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋតាមគ្រប់រូបភាព គ្រប់ពេលវេលា និងគ្រប់កាលៈទេសៈដើម្បីបម្រើពលរដ្ឋដោយស្មោះត្រង់ មានភាព ទទួលខុសត្រូវ សកម្ម ទូលំទូលាយ ទាន់ពេលវេលានិងមាន ប្រសិទ្ធភាពខ្ពស់ជាងមុនថែមទៀត ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ មានស្នាក់ការធ្វើការហើយអាជ្ញាធរមូលដ្ឋានត្រូវពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៀតដូចជា ១-បន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ២-ពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈគ្រប់បែប យ៉ាងជូនប្រជាពលរដ្ឋ ៣-បន្តអនុវត្តគោលនយោបាយ ក៣ ឲ្យបានទូលំទូលាយ ៤-ចូលរួមថែរក្សាសម្បត្តិរួមនេះឲ្យបានគង់វង្សល្អ ទុកជា ប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយៗទៀត។
ដើម្បីជួយសម្រួលការងារលំបាករបស់ពលរដ្ឋ និងបន្ត អភិវឌ្ឍមូលដ្ឋាន លោកបានជួយឧបត្ថម្ភថវិកាមួយចំនួនសម្រាប់សាងសង់វត្ត ជួសជុលសាលារៀន សាងសង់សាលាមតេយ្យមួយបន្ទប់ ជីកអណ្តូង លូ និងផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រ និងផ្តល់ជូន សមាជិកសមាជិកាដែលបានចូលរួមម្នាក់ៗ ចំនួន១ម៉ឺនរៀលផងដែរ៕
Source: Kampuchea Thmey Daily
0 Comments