Ad Code

ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ខេត្តព្រះវិហារ ត្រួតពិនិត្យ​យានយន្ត​បាន​ជាង​៥០​គ្រឿង​និង​បាន​រក​ឃើញ​រថយន្ត​ល្មើស​ជាច្រើន​គ្រឿង



ព្រះវិហារ ​៖ ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ ខុស​លក្ខណៈ​បច្ចេកទេស ខេត្តព្រះវិហារ ចាប់ពី​ថ្ងៃ សៅរ៍ ០៦​រោច ខែស្រាពរណ៍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ ដល់​ថ្ងៃ ចន្ទ ០៨​រោច ខែស្រាពរណ៍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ បាន​ចុះ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស និង​ត្រួតពិនិត្យ​យានយន្ត ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដោយ​បាន​រក​ឃើញ​រថ​យន្ត​ល្មើស​និង​គ្មាន​ឯកសារ​ជាច្រើន​គ្រឿង ដើម្បី​កាត់​ទ្រុង​ចេញ​និង​ផាកពិន័យ​ទៅតាម​ច្បាប់។



លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​ថា នៅក្នុង​រយៈពេល​បី​ថ្ងៃ​កន្លងមក ចាប់ពី​ថ្ងៃ សៅរ៍ ០៦​រោច ខែស្រាពរណ៍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ ដល់​ថ្ងៃ ចន្ទ ០៨​រោច ខែស្រាពរណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ខេត្តព្រះវិហារ បាន​ធ្វើការ ត្រួតពិនិត្យ​យានយន្ត សរុប​ចំនួន ៥៧ គ្រឿង ក្នុងនោះ ពិនិត្យ​ឃើញ​ថា ​ត្រឹមត្រូវ​ចំនួន ១៧ គ្រឿង​សំពីងសំពោង​ចំនួន​១១​គ្រឿង ខ្វះ​ឯកសារ ចំនួន ២២ គ្រឿង ឯកសារ​ក្លែងក្លាយ ចំនួន ០១ គ្រឿង​គ្មាន​ប័ណ្ណ​បើកបរ​ចំនួន​០៤​នាក់ ​ប័ណ្ណ​បើកបរ​ក្លែងក្លាយ ចំនួន​ម្នាក់​ រថយន្ត​គ្មាន​ស្លាកលេខ ចំនួន ០១ គ្រឿង។



គួរ​រំលឹក​ថា កាលពី​ថ្ងៃ​សុក្រ ៩​រោច ខែមាឃ ឆ្នាំរកា ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ២០១៨​កន្លងទៅ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ឱកាស​ដែរ​អញ្ជើញ​ជា​អធិបតីភាព​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ថ្មី​មួយទៀត​ត​ភ្ជាប់​ទឹកដី​នៃ​ខេត្តកំពង់ចាម ទៅកាន់​ទឹកដី​នៃ​ខេត្ត​ត្បូងឃ្មុំ សម្តេច​តេ​ជោ ហ៊ុន សែន​បាន​ដាក់​ឱសានវាទ ចាប់ពី​ម៉ោង​០០​យប់​ថ្ងៃទី​៩​កុម្ភៈ តទៅ គ្មាន​វត្តមាន​ឡាន ត​ទ្រុង លើ​ដងផ្លូវ​ទៀត​ឡើយ​។ បើ​មាននៅ​តំបន់​ណា ភូមិសាស្ត្រ​ណា ចៅហ្វាយខេត្ត និង​ក្រុង​នោះ ជា​អ្នកទទួលខុសត្រូវ​។ បើ​នរណា​មក​តវ៉ា​ ឬ​អ្នក​កាង ទោះជា​ឋានៈ​ណាក៏ដោយ ក៏​ធ្លាក់​បុណ្យស័ក្តិ​ទាំងអស់ និង​បញ្ចូល​ព្រៃ​ស​តែម្តង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu