Ad Code

រដ្ឋសភា ​បាន​អនុម័ត​​​សមាស​ភាព​ថ្នាក់ដឹកនាំ​រដ្ឋសភា​ និង​ផ្តល់​សេចក្តីទុកចិត្ត​រាជរដ្ឋាភិបាល​ជា​កញ្ចប់​ដោយ​ការលើកដៃ



ភ្នំពេញ ​៖​ នៅ​ព្រឹក​ថ្ងៃទី ៦ ​ខែកញ្ញា​នេះ ​សម័យប្រជុំ​លើក​ទី​១ នៃ​រដ្ឋសភា​នីតិកាល​ទី​៦​បន្ត​ដោយ​អង្គប្រជុំ​ នឹង​ចាប់ផ្តើម​នៅ​ម៉ោង​៨​ព្រឹក ​ក្រោម​អធិបតីភាព​សម្តេច​ចក្រី ហេង សំរិន ព្រឹទ្ធសមាជិក​រដ្ឋសភា និង មាន​លេខាធិការ​ប្រាំ​រូប​ជួយ​ការងារ​ព្រឹទ្ធសមាជិក​រដ្ឋសភា។ កិច្ចប្រជុំ បានចាប់ផ្តើម​របៀបវារៈ​ការបោះឆ្នោត​ជ្រើសតាំង​ប្រធាន អនុប្រធាន នៃ​រដ្ឋសភា ប្រធាន អនុប្រធាន​គណៈកម្មកា​រ​ជំនាញ​ទាំងអស់​នៃ​រដ្ឋ សភា​និង​ផ្តល់​សេចក្តីទុកចិត្ត​រាជរដ្ឋាភិបាល​ថ្មី​ដែលមាន​នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង រដ្ឋមន្ត្រី​ជា​កញ្ចប់​ដោយ​ការ លើកដៃ មាន​សំឡេង​គាំទ្រ ១២៥ លើ ១២៥។​

ការបោះឆ្នោត​ជ្រើសតាំង​ប្រធាន អនុប្រធាន នៃ​រដ្ឋសភា ប្រធាន អនុប្រធាន​គណៈកម្មកា​រ​ជំនាញ​ទាំងអស់​នៃ​រដ្ឋ សភា និង ផ្តល់​សេចក្តីទុកចិត្ត​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ តាមរយៈ​ការបោះឆ្នោត​ជា​កញ្ចប់​នេះ​គឺធ្វើឡើង​តាម​នីតិវិធី​ដែល​មានចែង​ក្នុង​មាត្រា​៤​នៃ​រដ្ឋធម្មនុញ្ញ​បន្ថែម​។​

សមាសភាព​ថ្នាក់ដឹកនាំ​រដ្ឋសភា​នីតិកាល​ទី​៦ រួមមាន​៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង អនុប្រធានរដ្ឋសភា ២ រូប​គឺ លោក ងួន ញ៉ិល អនុប្រធាន​ទី​១ រដ្ឋសភា និង លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី​២ រដ្ឋសភា។ សមាជិក​គណៈកម្មការ​ជំនាញ​ទាំង​៩​នៃ​រដ្ឋសភា​រួមមាន .​ទី​១.​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា ប្រធាន​លោក​ប៉ា សុជាតិ​វង្ស ។ ទី​២.​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្ម ប្រធាន​លោក ជាម យៀប ។ ទី​៣.​គណៈកម្មការ​ផែន ការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង ធនធានទឹក លោក ជា វណ្ណ​ដេ​ត ប្រធាន ។ ទី​៤.​គណៈកម្មការ​មហាផ្ទៃ​ការពារ ជាតិ និង មុខងារសាធារណៈ​លោក ហ៊ុន ណេង ប្រធាន​។ ទី​៥. គណៈកម្មការ​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន លោក ឈាង វុន ប្រធាន ។ ទី​៦.​គណៈកម្មការ​នីតិកម្ម និង យុត្តិធម៌ លោក ប៉ែន បញ្ញា ប្រធាន​។ ទី​៧.​គណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា​វប្បធម៌ និង ទេសចរណ៍ លោក ហ៊ុន ម៉ា​នី ប្រធាន។ ទី​៨.​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង កិច្ចការនារី លោកស្រី ឡោ ខេង ប្រធាន ។​ទី​៩.​គណៈ កម្ម​ការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រែ​ស​ណិ​យ៍ ឧស្សាហកម្ម រ៉ែ និង ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគ​រូប​នីយកម្ម និង សំណង់ លោកស្រី ងិន សុ​ផុន ប្រធាន លោក និង ទី​១០. គណៈកម្មការ​អង្កេត​បោសសំអាត និង ប្រឆាំង​អំពើពុករលួយ លោក ប៉ែន ស៊ីម៉ន ប្រធាន។​

ខាងក្រោម​ជា​ឈ្មោះ​សមាសភាព​សមាជិក​រាជ​រដ្ឋាភិបាល​នីតិកាល​ទី​៦ ដែល​រួមមាន ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង រដ្ឋមន្ត្រី ចំនួន ២៩ រូប​នៅតាម​ក្រសួង​ទាំង ២៩ ក្នុងនោះ​រួមមាន ៖ ឧបនាយករដ្ឋមន្ត្រី​ចំនួន ១០ រូប ,​ទេសរដ្ឋមន្ត្រី ១៧ រូប និង រដ្ឋមន្ត្រី ២៩ រូប។ បើ​ពិនិត្យ​ទៅលើ​បញ្ជី​ឈ្មោះ​សមាសភាព​រាជរដ្ឋាភិបាល​ថ្មី​នីតិកាល​ទី​៦ នេះ គឺ​ស្ទើរតែ​មិនមាន​ការផ្លាស់ប្តូរ​ក្រសួង​ណាមួយ ឡើយ​គឺ មានតែ​ការ​តម្លើង​ឋានៈ​បន្ថែម​ពី​ទេសរដ្ឋមន្ត្រី ទៅ​ឧបនាយករដ្ឋមន្ត្រី និង ពី​រដ្ឋលេខាធិការ​ទៅជា​រដ្ឋមន្ត្រី ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu