Ad Code

លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ​និង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រសួង​ព័ត៌មាន​ចូលរួម កាន់បិណ្ឌ​វេន​ទី​១ វត្ត​ពិ​ភ​ទ្ទរ​ង្សី ហៅ​ចិន​ដំ​ដែក​ខាងជើង



ភ្នំពេញ ​៖ ក្នុង​ឱកាស​នៃ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ជា​ពុទ្ធបរិស័ទ ដែល​គោរព​ប្រតិបត្តិ ទំនៀម ទម្លាប់ ប្រកាន់​ភ្ជាប់ ប្រពៃណី ព្រះពុទ្ធសាសនា ហើយ​តែងតែ​ធ្វើបុណ្យ​ធ្វើ​ទាន នៅ​គ្រប់​រដូវ កាល នៃ​ពិធីបុណ្យ​នីមួយៗ​ជា​រៀងរាល់ឆ្នាំ នោះ សម្រាប់​ឱកាស នៃ​ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំនេះ ត្រូវជា​វេន​ទី​១ នៃ​ថ្ងៃ​កាន់បិណ្ឌ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន និង លោកស្រី រួមជាមួយ ថ្នាក់ដឹកនាំ មន្ត្រី​រាជ ការ នៃ​ក្រសួង​ព័ត៌មាន បាន​អញ្ជើញ ចូលរួម កាន់បិណ្ឌ នៅ វត្ត ពិ​ភ​ទ្ទរ​ស្សី ហៅ​ចិន​ដំ​ដែក ខាងជើង សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។

ពិធីបុណ្យ​កាន់បិណ្ឌ​វេន​ទី ១ បាន​ប្រព្រឹត្តទៅ ដោយ​រលូន​នៅ​រសៀល​ថ្ងៃ ចន្ទ ១៥ កើត ខែ ភទ្របទ ឆ្នាំ ច សំ​រិ​ទ្ធិ​សក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៨ លោកស្រី ទេព រង្ស៊ី ខៀវ កាញារីទ្ធ រួម​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ ក្រសួង ព័ត៌មាន ព្រមទាំង​ពុទ្ធបរិស័ទ ចំណុះជើងវត្ត ជិត​ឆ្ងាយ បាន​អញ្ជើញ​ចូលរួម សូត្រមន្ត សមាទាន​សីល និមន្ត​ព្រះស​ង្ឍ ចំរើន ព្រះ​បរិត្ត និង​សំដែង​ធម្មទេសនា ទាក់ទង ទៅ​នឹង​ពិធី បុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ដែល ជា​ពិធី​មួយ ត្រូវបាន ពុទ្ធ បរិស័ទ​ខ្មែរ ទូទាំង ប្រទេស ប្រារព្ធ ធ្វើជា​រៀងរាលឆ្នាំ ក្នុង​ជំនឿ យ៉ាង​មុតមាំ លើ​ទស្សនៈ​ កម្មផល ធ្វើ​ល្អ បានល្អ ធ្វើ​អាក្រក់​បាន អាក្រក់។

លុះ​នៅ​ព្រឹក​ព្រឹក​ថ្ងៃទី ២៥ ខែ​ឆ្នាំ​ដដែល លោក ខៀវ កាញារីទ្ធ និង​ថ្នាក់ដឹកនាំ​មន្ត្រី រាជការ ក្រសួង​ព័ត៌មាន​បាន​ជួបជុំគ្នា ម្តង ទៀត​នៅ​បរិវេណ​វត្ត​ចិន​ដំ​ដែក​ខាងជើង​ដើម្បី​បន្ត​កម្មវិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១​នេះ ដោយ បាន​រៀបចំ​ពិធី​ថ្វាយ​ផ្កា​ភ្ញី​ចំពោះ​ព្រះ​រតនត្រ័យ និង​នមស្សការ សមាទានសីល រាប់បាត្រ ប្រគេន​បច្ច័យ​ព្រះសង្ឃ ឧទ្ទិស​កុសល​ជូន ដល់​បុព្វការី​ជន​និង​ញាតិកា​ទាំង​៧​សណ្តាន ជា​កិច្ច​បង្ហើយ​ពិធីបុណ្យ​កាន់បិណ្ឌ​វេន​ទី​១៕

  

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu