ការប្រកួតជម្រុះដណ្ដើមខ្សែក្រវាត់ជើងឯកCarabao ទម្ងន់៦០ គីឡូក្រាម នៅសង្វៀនទូរទស្សន៍SEATV នៅរសៀលថ្ងៃសៅរ៍ទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ជាការប្រកួតសប្ដាហ៍ទី៤ ជុំទី២ រវាងអ្នកប្រដាល់កម្ពុជាសូត្រ ប៊ុនធី ក្លិបបក្សីស្លាបដែក និងអ្នកប្រដាល់ថៃ Phat Ngen thong ហើយអ្នកប្រដាល់កម្ពុជា លី ភា ក្លិបសំរោងកោងខេត្តបាត់ដំបង និង អ្នកប្រដាល់ថៃ Phat Thana។
សូត្រ ប៊ុនធី និង Phat Ngen thong ពួកគេទាំងពីរនាក់នេះ មិនធ្លាប់ជួបគ្នាទេពីមុនមក ។ តែយ៉ាងណាសូត្រ ប៊ុនធី និង Phat Ngen thong នេះ គេមានសមត្ថភាពប្រហាក់ប្រហែលគ្នាទេ គ្រាន់តែប៊ុនធីមានកំនត់ត្រាប្រកួតច្រើនជាង និងមានកម្ពស់ខ្ពស់ជាងប៉ុណ្ណោះ។
Phat Ngen thong គេមានកំនត់ត្រាប្រកួតចំនួន៨០លើក ឈ្នះ៦៨លើកនិងចាញ់០៩លើក។ ចំណែកសូត្រ ប៊ុនធី គេមានកំនត់ត្រាប្រកួត១១១លើក ឈ្នះ៨៧លើក ចាញ់២០លើក និងស្មើ០៤លើក។ ប៊ុនធី គេប្រកួតជុំទី១ (១៥កញ្ញា២០១៨) គេវាយឈ្នះPhat Thana ដោ យពិន្ទុ ។ ចំណែក ការប្រកួតជុំទី១របស់ Phat Ngen thong (១៥កញ្ញា២០១៨) គឺចាញ់លី ភា ដោយពិន្ទុ។
ដូច្នេះអ្នកប្រដាល់ថៃរូបនេះ វាយចាញ់លី ភាហើយនោះ គឺមិនសង្ឃឹមថាវាយឈ្នះសូត្រ ប៊ុនធីនោះឡើយ សម្រាប់ការជួបគ្នាជុំទី២នេះ ព្រោះថាសូត្រ ប៊ុនធីគេល្អនិងខ្លាំងជាងលីភាទៅទៀត ។ ប៉ុន្តែយ៉ាងណា ពុំអាចសន្និដ្ឋានមុនថា អ្នកណាឈ្នះ អ្នកណាចាញ់នោះទេ ហើយពីរនាក់នេះ ក៏មិនអាចអ្នកណាមើលស្រាលអ្នកណាបានដែរ។
ចំពោះការជួបគ្នារវាង លី ភា និង Phat Thana វិញ ប្រហែលជាពិបាកបន្តិចហើយ បើទោះបីថា លីភា គេមានផ្លែល្អជាងPhat Thanaក៏ដោយ ក៏អ្នកប្រដាល់ថៃ Phat Thana ជាអ្នកប្រដាល់ជើងចាស់ ស៊ូ និងរឹងមាំដែរ។
Phat Thana គេទើបតែមកប្រកួតនៅស្រុកខ្មែរ ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ខារ៉ាបាវនេះប៉ុណ្ណោះ ។ តាមការកត់សម្គាល់ Phat Thana គេវាយល្អនិងខ្លាំងគួរសមដែរ។ បើមើលពីប្រវត្តិប្រកួតរបស់គេ គឺប្រកួតបាន៥៨លើក ឈ្នះ៥០លើក និងចាញ់០៨លើកមិនដែល ស្មើ។
លី ភា អ្នកប្រដាល់កម្ពុជាយើងនេះ គេមានប្រវត្តិប្រកួត៦៦លើកឈ្នះ៥៥លើក ចាញ់១១លើក និងមិនដែលស្មើ ។ យ៉ាងណាសម្រាប់ការប្រកួតជុំទី២នេះ គេរំពឹងថា លី ភា នឹងរកបាន៣ពិន្ទុបន្ថែមមិនខាន ក្នុងការជួបPhat Thana នេះ ។Phat Thanaកាលពីប្រកួតជុំទី១ គេវាយចាញ់សូត្រ ប៊ុនធីដោយពិន្ទុ ខណះលី ភា ជុំទី១គេវាយឈ្នះ Phat Ngen thongដោយ ពិន្ទុ។
សូមបញ្ជាក់ថា ការប្រកួតជើងឯកខារ៉ាបាវរដូវកាលទី៧ ទម្ងន់៦០គីឡូក្រាមលើកនេះ មានអ្នកប្រដាល់ខ្លាំងៗចំនួន ៨ រូប ចូលរួមប្រកួត គឺខ្មែរ៤នាក់ ថៃ៤នាក់ ។ អ្នកប្រដាល់ខ្មែរទាំង៤នាក់នោះ រួមមានឃីម បូរ៉ា ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ , សុខ សាវិន ក្លិបឆ្មាសសែនសុខគុនខ្មែរ , លី ភា ក្លិបសំរោងកោងខេត្តបាត់ដំបង និងសូត្រ ខេវិន ក្លិបបក្សីស្លាបដែក។ ឯ អ្នកប្រដាល់ថៃ ៤ នាក់វិញ មាន Phat ChhayakPhum , Phat Maha , Phat Ngenthong និង Phat Thana៕
Source: Kampuchea Thmey Daily
0 Comments