សៀមរាប ៖ នគរបាលក្រុងសៀមរាបបានបង្ហោះហ្វេសប៊ុកដើម្បីកុំឲ្យមានការយល់ច្រលំថា ដោយសង្កេតឃើញថា ប៉ុន្មានថ្ងៃនេះ មានការយករូបថត សពយុវតីម្នាក់ ដែលធ្វើអត្តឃាត ភ្ជាប់សាច់រឿងជាមួយ ការប្រឡងបាក់ឌុបធ្លាក់ និងកំហុសបច្ចេកទេស របស់ក្រសួងអប់រំ ដើម្បីបញ្ចៀសការយល់ច្រឡំ នគរបាល ព្រហ្មទណ្ឌក្រុងសៀមរាប បានធ្វើការ បំភ្លឺ បញ្ជាក់ជូនមហាជនថា យុវតីដែលធ្វើអត្តឃាតនេះ ឈ្មោះចិត្រ ម៉ាឡា ភេទស្រី អាយុ១៥ឆ្នាំ បានសម្រេចចិត្តធ្វើអត្តឃាត ចង.កដោយក្រមានៅក្នុងបន្ទប់របស់ខ្លួន កាលថ្ងៃទី៤ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១២ថ្ងៃត្រង់ មកម្ល៉េះ នៅក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដោយសារមានបញ្ហានៅក្នុងគ្រួសារបន្តិចបន្តួច ហើយក៏សម្រេចចិត្តយកក្រមាចង.កសម្លាប់ខ្លួនឯងដោយគ្មានក្រុមគ្រួសារណាម្នាក់ដឹងឡើយ។
លុះដល់ប្អូនប្រុសបង្កើត របស់ជនរងគ្រោះ ទៅហៅជនរងគ្រោះអោយចេញមកហូបបាយ តែជនរងគ្រោះមិនឆ្លើយ ដោយមានការសង្ស័យ ប្អូនប្រុសបង្កើតរូបនោះ ក៏បានរុញទ្វារហើយឃើញ បងស្រីរបស់ខ្លួន បានធ្វើអត្តឃាត ស្លាប់បាត់ទៅ ហើយប្អូនប្រុសជនរងគ្រោះក៏រត់មកស្រែក ហៅម្តាយអោយទៅមើលពេលទៅដល់ ម្តាយជនរងគ្រោះក៏ឃើញកូនស្រីរបស់គាត់បានស្លាប់បាត់ទៅហើយផងដែរ។
ការយកសាច់រឿងនេះ មកបង្ហាញជូនជាថ្មីម្តងទៀត ក៏ព្រោះតែប៉ុន្មានថ្ងៃមកនេះ ឃើញមានការយករូបថតសពយុវតីខាងលើ មកផ្សព្វផ្សាយ ដោយភ្ជាប់ សាច់រឿងជាមួយ ការប្រឡងធ្លាក់ និងកំហុសបច្ចេកទេស របស់ក្រសួងអប់រំ ដើម្បីបញ្ចៀសការយល់ច្រឡំតែប៉ុណ្ណោះ។
អាស្រ័យហេតុនេះ នគរបាលព្រហ្មទណ្ឌក្រុងសៀមរាប សូមបញ្ជាក់ថា ករណីនេះមិនមែនជាការធ្វើអត្តឃាត ដោយសារ តែលទ្ធផលប្រឡងធ្លាក់បាក់ឌុបឆ្នាំ២០១៨នេះ នោះឡើយ គឺជាសាច់រឿងផ្សេងពីគ្នា និងសូមជ្រាបជាព័ត៌មាន៕
Source: Kampuchea Thmey Daily
0 Comments