Ad Code

ពានរង្វាន់​ស្វាយរៀង​ខាប់ ឆ្នាំ​២០១៨ បន្ត​ប្រកួត​៨​គូ​នៅ​ចុង​សប្ដាហ៍​នេះ



ពានរង្វាន់​បាល់ទាត់​មហាជន​ធំជាងគេ​ប្រចាំខេត្ត​ស្វាយរៀង ឈ្មោះថា​«​ស្វាយរៀង ខាប់ (Svay Rieng Cup) លើក​ទី​៤ ឆ្នាំ​២០១៨ ដែល​រៀបចំឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង នឹង​បន្ត​ការប្រកួត​នៅ​ចុង​សប្ដាហ៍​នេះ​ទៀត ខណៈ​មាន​ក្រុម​៨​គូ​នឹងត្រូវ​ប៉ះគ្នា​លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង​។

សម្រាប់​កម្មវិធី​ប្រកួត​បន្ត​មាននៅ​ថ្ងៃ​សៅរ៍ ទី​២២​ខែកញ្ញា ឆ្នាំ​២០១៨ ពូ​ល C ក្រុម​វិទ្យាល័យ​ព្រះ​ពន្លា ប៉ះ​ក្រុម​ស​.​ស​.​យ​.​ក​សង្កាត់​ចេក នៅ​ម៉ោង​៨​ព្រឹក​ហើយ​ក្រុម​អគ្គីសនី​ខេត្តស្វាយរៀង ជួប​ក្រុមយុវជន​ពោធិ៍​ថ្មី នៅ​ម៉ោង​២​រសៀល ហើយ​ពូ​ល D ក្រុម Blue Dragon ជួប​ក្រុម វ​.​ព​.​ភ​.​ត​.​ស​.​សួរ នៅ​ម៉ោង​៤​ល្ងាច​និង​ក្រុមយុវជន​ស្វាយជ្រុំ ប៉ះ​ក្រុម​ចំ​ពាម​យក្ស​អង្គរ​ស្វាយ នៅ​ម៉ោង​៦​ល្ងាច​។ ចំណែក​នៅ​ថ្ងៃអាទិត្យ ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨ ពូ​ល E ក្រុម​ស​.​ស​.​យ​.​កស​.​ស្វាយ​តឿ ជួប​ក្រុម​តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​ម៉ោង​៨​ព្រឹក ហើយ​ក្រុម​រាជសីហ៍​ស្វាយ​រំពារ ជួប​ក្រុម សាកល​United នៅ​ម៉ោង​២​រសៀល ហើយ​ពូ​ល F ក្រុម​ស​.​ស​.​យ​.​ក ក្រុម​ស្វាយរៀង ប៉ះ​ក្រុម​ស​.​ស​.​យ​.​ក​ម៉ោង​ថ្កោល នៅ​ម៉ោង​៤​ល្ងាច​និង​ក្រុម​បកស្សី​ដែក​អន្លង់​ស្ពាន ប៉ះ​ក្រុម​កាំភ្លើង​ធំ FC នៅ​ម៉ោង​៦​ល្ងាច​។



ពានរង្វាន់ Svay Rieng Cup ឆ្នាំមាន​ក្រុម​ចូលរួម​ចំនួន​៥២​ក្រុម​ចែកជា​១៣​ពូ​ល​ផ្សេងគ្នា​នៅ​កីឡដ្ឋាន​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម មួយ​នេះ​។ ក្រោយ​បែង​ចែកជា​ពូ​ល​ឃើញថា​ក្រុម​ពូ​ល​A មាន​ក្រុម​ឬ​ស្សី​បៃតង​,​អធិរាជ​ទួល​យួ​ច​, Panda FC, ស​.​ស​.​យ​.​ក ស្រុក​ចន្ទ្រា ពូ​ល B​មាន Choncprek FT, យុវជន​គោក​ព្រីង​,​រដ្ឋ​ករ​ទឹក​ស្វាយរៀង​,​សុ​ភ័ក្តិ​ម៉ូ​ទ័​រ FC ជី​ភូ ពូ​ល C​មាន​វិទ្យាល័យ​ព្រះ​ពន្លា​,​ស​.​ស​.​យ​.​ក សង្កាត់​ចក​,​អគ្គីសនី​ស្វាយរៀង​,​យុវជន​ពោធិ៍​ថ្មី ពូ​ល D មាន Blue Dragon, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​ស្វាយរៀង​,​យុវជន​ស្រុក​ស្វាយជ្រុំ​,​ចំ​ពាន​យក្ស​អង្គរ​ស្វាយ ពូ​ល​E មាន​សង្កាត់​ស្វាយរៀង​តឿ​, United Zez, រាជសីហ៍​ស្វាយ​រំពេរ​,​សាកល United ពូ​ល F មា​នស​.​ស​.​យ​.​ក​ស្វាយរៀង​,​ស​.​ស​.​យ​.​ករមាំង​ថ្គាម​,​បក្សី​ដែក​អន្ទង់​ស្ពាន​,​កាំភ្លើង​ធំ​FC ពូ​ល​G មាន​បក្សី​ស្វាយរៀង​, Di​រ៉ូ​លីង​72, ស្រមោច​ក្រហម​,​យុវជន​សាមគ្គី ពូ​ល H មាន​នគរបាល​ក្រុម​បាវិត​, ស​.​ស​.​យ​.​ក ក្រុង​បាវិត​,​ចំការ​ស្វាយរៀង​, Black Engle ពូ​ល I​មាន​លីង​គួ​យ​,​យុវជន​គគីរ​សោម​,​ធា​រី​បាវិត​,​យុវជន​បាក់​រនាស់ ពូ​ល J មាន​ពៅ​ហូ​ម​ស្ព​ត​, Phumi Hing, Klound FC, ស​.​ស​.​យ​.​ក ស្រុក​រមាសហែក ពូ​ល​K មា​នស​.​ស​.​យ​.​ក ស្រុក​កំពង់រោ​ធ៍​,​យុវជន​កណ្តៀង​រាយ​, CFED FC, គ្រូ​វិទ្យាល័យ ហ៊ុន សែន ប្រសូត ពូ​ល L មាន​ក្លិប​កីឡា​ពូ​ល​ប្រុស​ជី​ភូ​,​យុវជន​ពោធិ៍ធំ​,​យុវជន​សៀង​ហៃ​រី​សត​, Star Man FC ពូ​ល​M មាន​រាជសីហ៍​ផ្សា​ថូ​ម៉ាក់​,២៣​កីឡា​,​នគរបាល​រដ្ឋបាល​ឃុំ​តា​សួស​និង MSTFC​។​

ការ​ប្រកួត​ធ្វើឡើង​នៅ​លើ​ទីលាន​ស្មៅ​ធម្មជាតិ នៃ​កីឡដ្ឋាន​ខេត្តស្វាយរៀង​ជាប់ៗ​គ្នា ខណៈ​នេះ​ជា​លើក​ទី​៤​បន្ទាប់ពី​បង្កើត​ចាប់តាំងពី​ឆ្នាំ​២០១៥​ដោយ​ត្រូវបាន​ផ្តួចផ្តើម​បង្កើតឡើង ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង ដែលមាន​លោក ឌី វិជ្ជា ជា​ប្រធាន ស្របពេល​២​លើ​មុនដំបូង ក្រុមបាល់ទាត់ ស​.​ស​.​យ​.​ក ក្រុង​បាវិត ជា​ម្ចាស់​ជើងឯក​ទាំង​២​ឆ្នាំ​ជាប់ៗ​គ្នា​និង​ចុងក្រោយ​ក្រុម​ក្រុម​ធា​រី​លិញ​គួ​យ ជា​ម្ចាស់​ជើងឯក​ម្តង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu