Ad Code

អាជ្ញាធរ​ខេត្ត​អសមត្ថភាព ​នៅ​ពុំ​ទាន់​មាន​ចំណាត់ការ​ទៅលើ​ក្រុមហ៊ុន​វិនិយោគ​អនាម័យ សំអាត​សំរាម នៅ​ក្រុង​បាន​លុង



រតនគិរី ៖ ទំនាស់​ទីតាំង​ចាក់​សំរាម​នៅតែ​រ៉ាំរ៉ៃ បន្ត​ដូច​ភ្លៀងរលឹម​បន្ទាប់ពី​ក្រុម​អ្នកសារព័ត៌មាន​បាន​ចុះ​ផ្សព្វផ្សាយ​ជាច្រើន​លេខ​បន្តបន្ទាប់​កន្លងមក​។

រហូតមកដល់​ថ្ងៃទី​១៩ ​ខែកញ្ញា​ម្សិលមិញ​នេះ ក្រុមហ៊ុន​គីម​ជ្រា របស់​លោក ជា គួ​ង បាន​បញ្ជា​ឲ្យ​កម្មករ​ដឹក​សំរាម​ទៅ​ចាក់ចោល​លើ​កណ្តាលផ្លូវ​បិទ​ជិតឈឹង​តែម្តង​នៅ​ត្រង់ចំណុច​ទីតាំង​ចាក​សំរាម​ស្ថិតនៅ​ភូមិ​៣ សង្កាត់​កាចា​ញ ក្រុង​បាន​លុង​ បង្ក​ការ​ភ្ញាក់ផ្អើល​និង​បង្កើន​ការក្តៅក្រហាយ​ដល់​ប្រជា​ពលរ​ដ្ឋ​រាំងស្ទះ​ក្នុងការ​ធ្វើ ដំណើរ​ចុះឡើង ជះក្លិន​ស្អុយ​រាប់រយ​ម៉ែត្រ ប៉ះពាល់​សុខភាព និង បរិស្ថាន​យ៉ាងខ្លាំងបំផុត​។



ដោយបែបនេះហើយ ទើប​ពួកគាត់​បាននាំគ្នា​លើក​កម្លាំង​ទាំង​ហ្វូង​មក​ទាមទារ​តវ៉ា​ដល់​អាជ្ញាធរ​មូល​ដ្ឋាន​។ ​ក្នុង​នោះ​គេ​ឃើញ​វត្តមាន មេភូមិ​៣ ចៅសង្កាត់រង និង​មន្ត្រី​ប៉ុស្តិ៍ សង្កាត់​កាចា​ញ​ចុះ​ទៅដល់​កន្លែង​កើតហេតុ​ដើម្បី​ទប់ស្កាត់ ធ្វើការ​ហាមឃាត់​រថយន្ត លោក​ជា គួ​ង កុំ​ឲ្យ​ចាក់​លើផ្លូវ​បន្តទៅទៀត​។



ដោយឡែក​កម្លាំង​ចម្រុះរ​បស់​ក្រុង​នៅ​ថ្ងៃទី​២០​ ខែកញ្ញា​នេះ​ ដែល​ដឹកនាំ​ដោយ​លោក អ៊ុន ស៊ីដេ​ត អភិបាលរងក្រុង​បាន​លុង ក៏បាន​ចុះទៅ​ធ្វើការ​សម្របសម្រួល​បន្ថែម​ទៀត ធ្វើការ​ទប់ស្កាត់​ជៀសវាង​ការប្រើ​អំពើ​ហិ​ង្សា​រវាង​ប្រជាពលរដ្ឋ​និង​ក្រុមហ៊ុន​វិនិយោគ​មួយ​នោះ យ៉ាងណាមិញ​ខាង​អាជ្ញាធរ​ក្រុង​ពុំ​មាន​លទ្ធភាព​និង​មាន​ចំណាត់ការ​ ឬ​ លូកដៃ​ឲ្យ​មាន​ទំហំ​ធំធេង​ជាង​នេះ​បាន​នោះ​ទេ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក អ៊ុន ស៊ី​ដេ​ត អភិបាលរងក្រុង​បាន​លុង​កាលពី​ព្រឹក​ថ្ងៃទី​២០​ខែកញ្ញា​នេះ​។

គួរ​រំលឹក​ថា យោង​តាម​លិខិត​លេខ​1254​សហវ​អ​ទច​ចុះ​ថ្ងៃ​សុក្រ​ទី​១​រោច​ខែ​ផ្គុន​ឆ្នាំរកា​នព្វស័ក​ព​.​ស​២៥៦១​ រាជធានី​ភ្នំពេញ​ថ្ងៃទី​០២ ​ខែ​មីនា ឆ្នាំ​២០១៨​របស់​ក្រសួង​សេ​ដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ​លិខិត​លេខ​008/18​លស​ចុះ​ថ្ងៃ​ចន្ទ​១៣​កើត​ ខែមាឃ​ ឆ្នាំរកា​ នព្វស័ក​ព​.​ស​២៥៦១ ​រតនគិរី​ថ្ងៃទី​២៩​ខែមករា​ឆ្នាំ​២០១៨​របស់រ​ដ្ឋ​បាល​ខេត្តរតនគិរី​។ ​ដោយ​យោងតាម​កម្មវត្ថុ​ករណី​ស្តីពី​ការស្នើសុំ​បញ្ចប់​កិច្ចសន្យា​ក្រុមហ៊ុន​ជា​ គួ​ង​ ដែល​បាន​ដាក់​ទុនវិនិយោគ​និង​ធ្វើ​អាជីវកម្ម​ប្រមូល​សំអាត​អនាម័យ​និង​ដឹកជញ្ជូន​សំរាម​នៅក្នុង​ក្រុង​បាន​លុង​។



ប៉ុន្តែ​រហូត​មក​ដល់ពេល​បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​ទូទាំង​ខេត្តរតនគិរី​កំពុង​ទន្ទឹង​រង់ចាំ​មើល​ថា តើ​សំណើ​ស្នើសុំ​តប​តាម​កម្មវត្ថុ​ខាងលើ​ពី​សំណាក់​ក្រុមហ៊ុន​ហេង​ដា​រ៉ា របស់​ឧកញ៉ា​សាលាង តាមរយៈ​រដ្ឋមន្ត្រីក្រសួង​សេ​ដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ​និង ​ចុះហត្ថលេខា​ប្រថាប់ត្រា​ប៉ុន​កំភួនដៃ​របស់​រដ្ឋលេខាធិការ​មកដល់​រដ្ឋបាល​សាលាខេត្ត​រតនគិរី ​គិត​មក​ទល់​ពេល​នេះ​មាន​អាយុកាល​ជិត​១០​ខែ​ទៅ​ហើយ​អាជ្ញាធរ​ខេត្តរតនគិរី​នៅតែ​ធ្វើ​ព្រងើយកន្តើយ​អសមត្ថភាព​ទាំងស្រុង​តែម្តង​គឺ​បណ្តែតបណ្តោយ​ឲ្យ​ភាគី​ទាំង​សង្ខាង​ក្រុមហ៊ុន​ហេង​ដា​រ៉ា និង ក្រុមហ៊ុន​គីម​ជ្រា​ ពាក់មុខយក្ស​ដាក់គ្នា​ដ៏​រ៉ាំ​រ៉ៃ​ដូច្នេះ​ទៅវិញ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu