Ad Code

ណាហ្គា​វើ​លដ៍ មាន​លក់​នំ​ឈ្នះ​ពានរង្វាន់​ថ្នាក់​ជាតិ​ជាច្រើន​មុខ



ភ្នំពេញ​ ៖​ ណាហ្គា​វើ​លដ៍ មាន​លក់​នំ​ឈ្នះ​ពានរង្វាន់​ថ្នាក់​ជាតិ​ជាច្រើន​មុខ​ហើយ​ប្រសិនបើ​ចង់​ពិសា​នំ​ទាំងនេះ​ ដែល​មាន​ការ​ច្នៃ​យ៉ាង​ពិសេស​តាមបែប​បុរាណ និង​ប្រពៃណី​ដោយ​មេ​ចុងភៅ​ឈ្នះ​ពានរង្វាន់​ជាច្រើន​កម្មវិធី​សូម​អញ្ជើញ​មក​ណាហ្គា​វើ​លដ៍​។



នំ​ដែល​ឈ្នះ​ពានរង្វាន់​ថ្នាក់ជាតិ​ដែល​អ្នក​គួរតែ​ភ្លក្ស​នោះ គឺ​នំ​ដូង​កំពត និង​ស្លឹក​តើយ​ដែល​បានឈ្នះ​មេដាយមាស​នៅក្នុង​ការប្រកួត​ធ្វើ​ម្ហូបអាហារ​ថ្នាក់ជាតិ​កាលពីដើម​ឆ្នាំនេះ​។ ធានាថា​នំ​ដែលមាន​សាច់​ទន់​រសជាតិ​ស្លឹក​តើយ​លាយ​ជាមួយ​ខ្ទិះដូង ចាហួយ​ដូង សូកូឡា និង​បឺ​រកា​កាវ​នេះ ពិត​ជាមាន​រសជាតិ​ឆ្ងាញ់​ប្លែក​! នំ​ឈ្នះ​ពានរង្វាន់​មួយទៀត គឺ​នំ​សូកូឡា​ខ្មែរ​រ៉ូយ៉ាល់​ដែលមាន​សាច់​ទន់​លាយ​សូកូឡា​ដែល​ចាក់​ជា​រូប​ប្រាសាទអង្គរវត្ត​ដោយ​សូកូឡា​ប៊ែ​ល​ហ្ស៊ិ​ក​។



​ចំណែក​នំ​រសជាតិ​ស្វាយ​លាយ​ផ្លែឈើ​វិញ ត្រូវបាន​ច្នៃ​ឡើង​ដោយ​ស្វាយ​ខ្ចី និង​ផ្លែឈើ​ចម្រុះ​ក្នុងស្រុក​លាយ​ជាមួយ​ឈី​ស​សម្រាប់​អ្នក​ដែល​ចូលចិត្ត​នំ​ទន់​លាយ​ជាមួយ​ផ្លែឈើ​ច្រើន​មុខ​។ នំ​ឆ្ងាញ់ៗ​ជាច្រើន​ជម្រើស​ទៀត រួមមាន នំ​រសជាតិ​ផ្លែ​រីករាយ នំ​ប្ល៊ែ​ក​ហ្វ​រ៉េ​ស នំ​សូកូឡា នំ​ប្ល៊ូ​បឺ​រី នំ​អូ​ប៉េ​រ៉ា និង​នំ​ទី​រ៉ា​មី​ស៊ុ ។​ល​។ លោកអ្នក​អាចមក​ជាវ​នំ​ឈ្នះ​ពានរង្វាន់​ថ្នាក់ជាតិ​ទាំងនេះ​នៅ​សាល​ទទួលភ្ញៀវ​នៅ​ណាហ្គា​វើ​លដ៍​ដែល​លោកអ្នក​អាច​ពិសា​នៅ​សណ្ឋាគារ​ណាហ្គា​វើ​លដ៍ ឬ​ក​ម្ម៉​ង់​យកទៅ​គេហដ្ឋាន​ក៏បាន តម្លៃ​ចាប់ពី ៣,៥០ ដុល្លារ ឬ ១៧ ដុល្លារ​ក្នុង ១ គីឡូក្រាម​សម្រាប់​នំ​ទាំងមូល​។



​អ្វីដែល​ពិសេស​នោះ គឺ​លោកអ្នក​អា​ចក​ម្ម៉​ង់​ឲ្យ​មេ​ចុងភៅ​របស់​ណាហ្គា​វើ​លដ៍​តុបតែង​នំ ជ្រើសរើស​សាច់​នំ និង​ស្នូល​អ្វី​ក៏បាន​តាម​ដែល​អ្នក​ចង់បាន​! អ្នក​អា​ចក​ម្ម៉​ង់​ទុក​មុន​តាមរយៈ dining@nagaworld.com. ។​

​គួរ​បញ្ជាក់ថា​ជាមួយ​ការពង្រីក​បន្ថែម​ថ្មី​ចុងក្រោយ ណាហ្គា​វើ​លដ៍ មាន​បន្ទប់​ប្រភេទ​ស្វី​ត និង​ដឺ​លុ​ច្ស​ជាង ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និង​ក្លឹប ២៧ កន្លែង មណ្ឌល​ស្ប៉ា​ប្រណីត​ពីរ សាល​មហោស្រព NABA ដែលមាន ២.០០០ កៅអី​នៅ​ណាហ្គា​ទី ២ ផ្សារ​ទំនិញ​រួច​ពន្ធ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន China Duty Free Group ដែលជា​ផ្សារ​ទំនើប​ក្រោម​ដី​ទីមួយ​ក្នុងប្រទេស​កម្ពុជា​ដែលមាន​លក់ទំនិញ​ម៉ាក​អន្តរជាតិ​ល្បីៗ សេវា​កម្សាន្ត​សម្បូរបែប និង​សាលប្រជុំ​ដែល​បំពាក់​ដោយ​បរិក្ខារ​ទំនើបៗ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu