Ad Code

មាស សុជាតិ និង អ៊ុំ វ​ណ្ណេ​ត តើន​រណា​ឡើងទៅ​ផ្តាច់ព្រ័ត្រ?



ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ជម្រុះ​ដណ្តើម​ប្រាក់​១០​លាន​រៀល របស់​ក្រុមហ៊ុនស្រា​បៀរ​Ganz berg ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម នៅលើ​សង្វៀន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ បាន​ឈានដល់​សប្តាហ៍​ទី​៩​ហើយ នៅ​យប់​ថ្ងៃ​សៅ​រិ៍​ទី​២៩​កញ្ញា​២០១៨​នេះ។

សម្រាប់​ការប្រកួត​ជម្រុះ​សប្តាហ៍​ទី​៩​នេះ ជាការ​ប្រកួត​ជម្រុះ​ចុងក្រោយ រវាង​មាស សុជាតិ អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា ថិ​ត​នៅ​ពូ​ល​A និង អ៊ុំ វ​ណ្ណេ​ត អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ថិ​ត​នៅក្នុង​ពូ​ល​B ហើយ​មួយគូ​ទៀត ជាការ​ជួបគ្នា​រវាង​ហ៊ឹម សារ៉ាន់ អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​ង៉ែ​ត្រ រដ្ឋា អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ។

រវាង ពីរ​គូ​នេះ គូ​ហ៊ឹម សារ៉ាន់ និង ង៉ែ​ត្រ រដ្ឋា មិន​សំខាន់​នោះឡើយ ព្រោះ​សារ៉ាន់​បាន​បោះបង់ចោល​ការប្រកួត​ទៅ​ហើយ ហេតុនេះ​ង៉ែ​ត្រ រដ្ឋា គេ​ត្រូវ​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ង៉ែ​ត្រ រដ្ឋា នៅតែ​ជ្រុះ​ធ្លាក់​ដដែល​ទេ ព្រោះ​ក្នុង​ពូ​ល​B​នេះ អ្នក​ដែល​អាច​ឡើង​គឺ​មានតែ​អ៊ុំ វ​ណ្ណេ​ត ឬ​ធឿន ធី ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប​ប៉ុណ្ណោះ ។ ហើយ​ក្នុង​ពីរ​នាក់ អ៊ុំ វ​ណ្ណេ​ត​និង​ធឿន​ធី​នេះ​ទៀតសោត គឺ​មានតែ​អ៊ុំ វ​ណ្ណេ​ត​ទេ ដែលមាន​សង្ឃឹម​ឡើង​ច្រើនជាង​ធឿន​ធី ត្បិត​វ​ណ្ណេ​ត​នៅសល់​មួយ​ប្រកួត​ជាមួយ​មាស សុជាតិ ក្នុង​ជុំ​ចុងក្រោយ​ថ្ងៃ​សៅ​រិ៍​នេះ ។​បើសិនជា​អ៊ុំ វ​ណ្ណេ​ត ឈ្នះ​ក្នុង​ការប្រកួត​ចុងក្រោយ​នេះ នោះ​វ​ណ្ណេ​ត នឹង​បាន​ឡើងទៅ​ផ្តាច់ព្រ័ត្រ​ក្នុងនាម​អ្នក​ជាប់​លេខ​១​ពូ​ល​B តែបើ​សិន​វ​ណ្ណេ​ត​ចាញ់​វិញ គេ​នឹង​ជ្រុះ​ធ្លាក់​ហាលអាវ​មិន​ខាន ។ ក្នុង​ពូ​ល​B​នេះ ក្នុងចំណោម​៤​រូប សុទ្ធតែ​ឈ្នះ​២​ប្រកួត​ដូចគ្នា ប៉ុន្តែ​អ្នក​ដែលមាន​តែម​ឈ្នះ​ទឹក​នោះ គឺមាន​តែ​ធឿន ធី ប៉ុណ្ណោះ ដែល​គេ​ឈ្នះ​គូប្រកួត​ក្នុង​ទឹក​ទី​១ និង​ឈ្នះ​ក្នុង​ទឹក​ទី​២។​

សូមបញ្ជាក់ថា ការ​អ​វត្ថ​មាន​របស់​ហ៊ឹម សារ៉ាន់​នេះ បាន​តម្រូវអោយ​ង៉ែ​ត្រ រដ្ឋា ត្រូវ​ជួប​ប្រកួត​ជាល​ក្ខ​ណះ​មិត្តភាព​ជាមួយ ភុ​ន សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​ក្លិប​ស្វាយ​រលំ​ឫទ្ធី​ជ័យ ក្នុង​ទម្ងន់​៦៥​គីឡូក្រាម ។​

ចំពោះ ការជួបគ្នា​រវាង មាស សុជាតិ និង អ៊ុំ វ​ណ្ណេ​ត នោះ គឺជា​ការប្រកួត​ដ៏​សំខាន់ ព្រោះថា​អ្នកណា​ឈ្នះ​គឺ​បាន​ឡើងទៅ​ផ្តាច់ព្រ័ត្រ ហើយ​អ្នក​ដែល​ចាញ់​គឺ​ជ្រុះ​ធ្លាក់​តែម្តង ។ សម្រាប់​អ៊ុំ វ​ណ្ណេ​ត ដូច​ការរៀបរាប់​ខាងលើ​ហើយ ។

ឯ មាស សុជាតិ គេ​ក៏​ប្រឈម​នឹង​ការ​ជ្រុះ​ធ្លាក់​ដែរ ប្រសិនបើ​ការប្រកួត​ចុងក្រោយ​នេះ ចាញ់​អ៊ុំ វ​ណ្ណេ​ត​នោះ ។ ក្នុង​ពូ​ល​A​នេះ មាស សុជាតិ​ឈ្នះ​៣​ប្រកួត​ហើយ នៅសល់​មួយ​ប្រកួត​ចុងក្រោយ​នេះ គេ​ត្រូវតែ​ឈ្នះ​ទៀត ទើបបាន​ឡើង ។​ដោយសារ​ក្នុង​ពូ​ល​A​នេះ មាន មុត ខ្លឹម​ខ្មៅ ម្នាក់​រួចទៅហើយ​ដែល​ចាំ​អ៊ុត​ការប្រកួត​របស់​មាស សុជាតិ​នេះ ។ មុត ខ្លឹម​ខ្មៅ គេ​បញ្ចប់​ការប្រកួត​ជម្រុះ គឺ​ឈ្នះ​៤​ប្រកួត​ឈរ​ចាំមើល​មាស សុជាតិ​ហើយ ឲ្យ​សុជាតិ​ចាញ់ គឺ​គេ​ឡើង​ដោយ​ស្រួល​មិន​ខាន ។
រវាង មាស សុជាតិ និង អ៊ុំ វ​ណ្ណេ​ត ពុំ​ធ្លាប់​ជួប​ប្រកួត​គ្នា​ទេ​ពីមុនមក ។​ពីរ​នាក់​នេះ ឆ្លងកាត់​៣​ប្រកួត​រួចហើយ​ដូចគ្នា ហើយ​ឈ្នះ​ទាំង​៣​ប្រកួត មាន​៩​ពិន្ទុ​ដូចគ្នា ។​ដូច្នេះ សម្រាប់​ការជួបគ្នា​ក្នុង​ជុំ​ចុងក្រោយ​នេះ ពួកគេ​ទាំងពីរ​នាក់ គ្មាន​នរណាម្នាក់​ដែល​ធ្វេសប្រហែស​នោះទេ ព្រោះ​ថាបើ​ចាញ់ គឺ​ធ្លាក់ ហើយ​បើ​ឈ្នះ​គឺ​ឡើងទៅ​ផ្តាច់ព្រ័ត្រ ។ យ៉ាងណា គេ​មិន​ហ៊ាន​ទស្សន៍ទាយ​មុន​ថា នរណា​ជា​អ្នកឈ្នះ​នោះដែរ​រវាង​មាស សុជាតិ​និង​អ៊ុំ វ​ណ្ណេ​ត​នេះ​? ។ ដូច្នេះ​ចាំ មើល​ការប្រកួត​ជាក់ស្តែង តើន​រណា​ជា​អ្នកឈ្នះ​នោះ ?​។​

ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​គុន​ខ្មែរ ដណ្ដើម​ប្រាក់​១០​លាន​រៀល​របស់​ក្រុម ហ៊ុន​ស្រា​បៀរ​Ganz berg ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​នេះ មាន​អ្នក​ប្រដាល់​ជើងចាស់​ចំនួន​០៨​នាក់ មកពី​សមាគម​ក្លិប​ចំនួន​៨ បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​។ អ្នក​ប្រដាល់​ទាំង​០៨​រូបនោះ ត្រូវ​បែង​ចែកជា​ពីរ​ពូ​ល មួយ​ពូ​ល​មាន​៤​រូប ដែល​ក្នុង​ពូ​ល A មាន​កីឡាករ ហុង ជី​វ៉ុ​ង ក្លិប​មិត្ត​ប៉ូលីស​, មុត ខ្លឹម​ខ្មៅ​ក្លិប​មកុដ​រាជសីហ៍ , មាស សុជាតិ ក្លិប​ឃ្លាំងមឿង​កីឡា និង ហ៊ឹម សារ៉ាន់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​។ ចំណែក​ពូ​ល B មាន ង៉ែត រដ្ឋា ក្លិប​តា​ព្រហ្ម​មានជ័យ​, អ៊ុំ វ​ណ្ណេ​ត ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក , ធឿន ធី ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប និង​កីឡាករ​ប៊ី ចាន់ណា ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​មេសរ​ថ្ង​ក​ខេត្តស្វាយរៀង ។​

ចំពោះ​រូបមន្ត​នៃ​ការប្រកួត គឺ​ធ្វើតាម​រូបមន្ត​វិលជុំ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល ដោយ​អ្នក​ទាំង ៨ ត្រូវ​ជួបគ្នា​ទាំងអស់ ។​ការប្រកួត​ជម្រុះ​ទម្លាក់ចោល ៦ នាក់​ចេញ​ទុក ១ នាក់​ដែលមាន​ពិន្ទុ​លើសគេ​ក្នុង​ពូ​ល​នីមួយៗ ពោលគឺ​យក​លេខ​១​ពូ​ល​A និង​លេខ​១​ពូ​ល​B ដើម្បី​ឡើងទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើមយក​ប្រាក់​១០​លាន​រៀល​តែម្តង៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu