Ad Code

អាជ្ញាធរ​រាជធានី​ ស្នើ​ឲ្យ​ក្រុមហ៊ុន ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្មាន​ការ​អនុញ្ញាត​ទាំង​អស់​ រុះរើ​បដា​ បក​ស្ទីក​គ័​រ​ ចេញពី​បង្គោល​ភ្លើង ដើមឈើ​ និង​របង ដោយ​ទុក​ពេល​អោយ​១៤​ថ្ងៃ



ភ្នំពេញ ​៖​ រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​ស្នើ​ឲ្យ ក្រុមហ៊ុន​ដែល​បាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដោយ​គ្មាន​ការ​អនុញ្ញាត​ទាំងអស់​ត្រូវ រុះរើ​បដា និង​បក​ស្ទីក​គ័​រ​ចេញពី​បង្គោល​ភ្លើង​,​ដើមឈើ ,​របង​អាគារ​សាធារណៈ របង​ការដ្ឋាន រមណីយដ្ឋាន​ជាដើម​ ដែល​ជា​បច្ច័យ​អាក្រក់​ធ្វើ​ឲ្យ​បាត់​សោភណភាព សណ្តាប់ធ្នាប់​និង​បង្ក​ភាព​អនាធិបតេយ្យ​ក្នុង​ទីក្រុង។

ពាក់ព័ន្ធ​នឹង​ការងារ​នេះ មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែ​កញ្ញា​នេះ បាន​សហការ​ជាមួយ អាជ្ញាធរ​ខណ្ឌ​ទាំង​១២ មន្ទីរ​ព័ត៌មាន មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ និង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​RKS បាន​ចុះ​បក​ស្តី​កគ័រ ដែល​ត្រូវគេ​បិទ​តាម​បង្គោល​ភ្លើង​,​តាម​ដើមឈើ​,​របង​អាគារ ការដ្ឋាន​នានា​ជាដើម​ដោយ​អនុវត្ត​ព្រម​គ្នា​គ្រប់​ខណ្ឌ​ទាំង​១២​តាម​ចំណារ​របស់​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​ស្តីពី​ការណែនាំ និង​ចាត់វិធានការ​លើ​ការ​បិទ​ស្ទីក​គ​រ័ និង​ដាក់​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អនាធិបតេយ្យ​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ។

លោកស្រី ច​ន្ទ័ សុគន្ធា ​នាយិកា​ទីចាត់ការ​អន្តរ​វិស័យ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ផ្សព្វផ្សាយ​សេចក្តី​ណែនាំ ក៏​ដូច​សេចក្តី​ជូនដំណឹង​ច្រើន​លើក​ច្រើនសា​ និង​ប្រើ​ពេល​យូរ​មក​ហើយ។ ប៉ុន្តែ​គេ​សង្កេតឃើញ​រូបភាព​អនាធិបតេយ្យ​នេះ ​នៅតែ​កើតមាន​ដដែល។ រដ្ឋបាល​រាជធានី​ភ្នំពេញ​មិនអាច​បណ្តែតបណ្តោយ​ឲ្យ​កើតមាន​រូបភាព​នេះ​បន្ត​កើតមាន​តទៅទៀត​ទេ ដើម្បី​លើក​កម្ពស់​សោភណភាព និង​សណ្ដាប់ធ្នាប់​ទីក្រុង។

ក្នុង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​ពុធ រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​ស្នើ​ឲ្យ ក្រុមហ៊ុន ​ដែល​បាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដោយ​គ្មាន​ការ​អនុញ្ញាត​ទាំងអស់​ត្រូវ រុះរើ​បដា និង​បក​ស្ទីក​គ័​រ​ ចេញពី​បង្គោល​ភ្លើង​,​ដើមឈើ​ជាដើម​ចេញ​ឲ្យ​អស់​ក្នុង​រយៈពេល​១៤​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃនេះ​តទៅ។ ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាំងអស់ ត្រូវ​បញ្ឈប់​សកម្មភាព​ដើរ​បិទ​ស្គី​កគ័រ​ និង​ចង​បដា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បែប​អនាធិបតេយ្យ​តទៅទៀត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu