Ad Code

ក្រុមហ៊ុន​ហ៊ីយ៉ាន់ដាយ ​បង្ហាញ​រថយន្ដ the All New SantaFe ជំនាន់​ទី​៤ ជា​ផ្លូវការ



ភ្នំពេញ​ ៖ ​ទីបំផុត​ការណែនាំ​នូវ​រថយន្ត Hyundai SantaFe ឆ្នាំ​2019​ដែលជា​រថយន្ត​ទំនើប និង​ជឿនលឿន​ចុងក្រោយ​របស់​ក្រុមហ៊ុន​Hyundai ដែល​មិន​ធ្លាប់​មាន​ត្រូវ​បាន​ដាក់​បង្ហាញ​លើកដំបូង​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​នាពេល​រាត្រី​ដ៏​ពិសេស​ពិសេស​នា​សណ្ឋាគារ ហ៊ី​ម៉ា​វ៉ា​រី រាជធានី ភ្នំពេញ។

លោក ប្រាយ អ៊ែន​ខូ នាយក ប្រតិបត្តិ របស់​ក្រុមហ៊ុន Hyundai Camko Motor បានលើកឡើង​កាលពី​រាត្រី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨​នាឱកាស​តាំង​បង្ហាញ​រថយន្ដ the All New SantaFe ជំនា​ន់ទី​៤​នោះ​ថា​ការ​រចនា​ដ៏​ប្រណីត នៃ​ផ្នែក​ខាងក្រៅ ផ្ទៃ​ខាងក្នុង រួម​ជាមួយនឹង​បច្ចេកវិជ្ជា​ទំនើប​ដែល​តែងតែ​ជា ស្តង់ដារ​នៃ​រថយន្ដ Santa Fe​ឥឡូវនេះ​យើង​មាន​សេចក្តី​រីករាយ​ណាស់​ក្នុង​ការបើក​បង្ហាញ​ជា​ផ្លូវការ រថយន្ដ​ជំនា​ន់ទី​៤​របស់ Santa Fe​នៅក្នុង​ប្រទេស​កម្ពុជា។

លោក ប្រាយ អ៊ែន​ខូ បញ្ជាក់ថា​តំណាង​ឲ្យ​ភាពជោគជ័យ​ការ​រចនា​ថ្មី​ទាំងស្រុង​នៃ​រថយន្ដ​ហ៊ីយ៉ាន់ដាយ Santa Fe​ជំនា​ន់ទី​៤​រួមបញ្ចូល​ទាំង​ការ​ការ​រចនា​ខុសប្លែក​ពី​ម៉ូ​ឌែ​ល​មុន​ទាំង​ផ្នែក​ខាងក្រៅ​ផ្ទៃ​ខាងក្នុង​ជាមួយនឹង លក្ខណៈ​បច្ចេកវិទ្យា Smart Sense​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់​ក្រុមហ៊ុន Hyundai ដែល​នាំមក​នូវ​រថយន្ត បែប​លក្ខណៈ​គ្រួសារ​ស៊េរី​ចុងក្រោយ​។​

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Hyundai លោក ប្រាយ អ៊ែន​ខូ បាន លើកឡើង​បន្ថែមទៀតថា "​រថយន្ដ​ហ៊ីយ៉ាន់ដាយ The All New Santa Fe ស៊េរី​ឆ្នាំ 2019 បានឈ្នះ​ពានរង្វាន់​សុវត្ថិភាព​សុវត្ថិភាព Top Safety ឆ្នាំ 2018" ដែល​នេះ​ជា​ពានរង្វាន់​សុវត្ថិភាព​ខ្ពស់បំផុត​ពី​វិទ្យាស្ថាន​ធានារ៉ាប់រង​សម្រាប់​សុវត្ថិភាព​ផ្លូវ​ហាយវ៉េ (IIHS)​។​

សូមបញ្ជាក់ថា Santa Fe ស៊េរី​ឆ្នាំ 2019 វា​មាន​លក្ខណៈ សុវត្ថិភាព​ពិសេស​ដូចជា ប្រព័ន្ធ​ហ្វ្រាំង ABS, ប្រព័ន្ធ​ចាប់​សញ្ញា​និង​ឲ្យ​ដំណឹង​នៅពេល​មាន​រថយន្ដ​ផ្សេង​កំពុង​ជែង ប្រព័ន្ធ​សោ​​ទ្វារ​សុវត្ថិភាព​សម្រាប់​កុមារ​, ហ្វ្រាំងដៃ​រថយន្ត​អេ​ឡិច​ត្រូ​និ​ច ប្រព័ន្ធ​រក្សា​លំនឹង​អេ​ឡិច​ត្រូ​និ​ច រួម​ជាមួយនឹង​អេក្រង់ Heads-Up បង្ហាញ​អ្នក​នូវ​ព័ត៌មាន​សំខាន់ៗ ទាំងអស់​ដោយ​មិន​ចាំបាច់​ងាក​ភ្នែក​ចេញពី​ផ្លូវ​ឡើយ​។​

ពិសេស​ជាងនេះទៀត រថយន្ដ SantaFe ស៊េរី​ឆ្នាំ​២០១៩ ក៏មាន​បំពាក់​លក្ខណៈ​ពិសេស​ដំបូងបង្អស់ របស់​ពិភពលោក គឺ ប្រព័ន្ធ Rear Occupant Alert ដែលជា​ប្រព័ន្ធ​ត្រួតពិនិត្យ​កៅអី​ខាងក្រោយ​ដោយ​ប្រើ​ឧបករណ៍​ចាប់​សញ្ញា​និង​ឲ្យ​ដំណឹង​ជា​សំឡេង នៅពេលដែល​រកឃើញថា​នៅមាន​កុមារ​ឬ​សត្វ​ចិញ្ចឹម​នៅក្នុង​រថយន្ដ​នៅឡើយ​ខណៈ ដែល​អ្នកបើកបរ​បាន​ចាក​ចេញពី​រថយន្ដ​ហើយ​នោះ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ដល់​កូនក្មេង ឬក៏​សត្វ​ចិញ្ចឹម​ជាយថាហេតុ។

រថយន្ដ​ហ៊ីយ៉ាន់ដាយ The All New Santa Fe 2019 បំពាក់​ម៉ាស៊ីន​ម៉ា​ស៊ូ​ត 2.2L ជាមួយ​កម្លាំង 200​សេះ​, 8 Speed Transmission) ជួយ​កាត់បន្ថយ​ការ​ស៊ីប្រេង​យ៉ាង​មាន​ប្រសិទ្ធភាព។ ប្រព័ន្ធ HTRAC ត្រូវបាន​បំពាក់​ដើម្បី​តាមដាន​ល្បឿន​រថយន្ត​និង​ស្ថានភាព​ផ្លូវ ផ្តល់​នូវ​ការ​អូសទាញ នៅពេល​ចាំបាច់​ដូចជា​បើកបរ​នៅ​លើ​ផ្លូវ​កោង ឬ​រអិល ដើម្បី​ធានា​សុវត្ថិភាព​នៅពេល​បើកបរ​យ៉ាង​មាន​ប្រសិទ្ធភាព៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu