ភ្នំពេញ ៖ លោក សួន សេរីរដ្ឋា លើកឡើងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយស្តីពីនយោបាយ និងគណបក្សអំណាចខ្មែរ ដែលសន្និសីទនេះធ្វើឡើងនៅសណ្ឋាគារ ក្បែរវត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៩ និង២០ នាទី ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨។
លោក សួន សេរីរដ្ឋា បានលើកឡើងថា តាំងពីដើមមក លោកមិនដែលចុះ ហត្ថលេខាលើលិខិតលាលែងម្តងណានោះទេ តែលោកបានចុះហត្ថលេខាផ្ទេរសិទ្ធិឲ្យធ្វើជាប្រធានស្តីទី ដូច្នេះលោក សួង សុភ័ណ្ឌ បានក្លែងឯកសារកុហកទាំងអ្នកគាំទ្រ និងក្រសួងមហាផ្ទៃ ដែលជាសេនាធិការរបស់រដ្ឋាភិបាល ហើយទោសនេះ អាចជាប់ពន្ធនាគារពី១ឆ្នាំ ទៅ៣ ឆ្នាំ៕
Source: Kampuchea Thmey Daily
0 Comments