ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងនូវការសាទរចំពោះម្ចាស់សហគ្រាសចំនួន៣០រូប ដែលបានទទួលពានរង្វាន់លើភាពជោគជ័យក្នុងការវិនិយោគទន់នៅក្នុងប្រទេសកម្ពុជា។
លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ថ្លែងបែបនេះខណៈបាន ចូល រួមជាអធិបតីក្នុងកម្មវិធី ប្រគល់ ពានរង្វាន់ ជូនសហគ្រាសជោគជ័យ ក្នុងវេទិការង្វាន់ប្រែនជោគជ័យកម្ពុជា ឆ្នាំ២០១៨ (Cambodia Successful Brand Awards 2018) នៅសណ្ឋាគារសូហ្វីតែល រាជធានី ភ្នំពេញ ដ៏ ស្រស់ ស្អាត របស់កម្ពុជានាពេលនេះ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាលោកជំទាវកិត្តិសង្គហបណ្ឌិតបានស្វាគមន៍ ចំពោះភ្ញៀវកិត្តិយស ជាតិ និងអន្តរជាតិ ដែលមក ចូល រួមពិធីដ៏មានសារៈសំខាន់ក្នុងពេលនេះហើយកោតសរសើរ ចំពោះក្រុមហ៊ុន ក្រុមហ៊ុន ប្រ៊ែន អឹឡាយអិនស៍ ដែលបានរៀបចំវេទិកានេះឡើងដើម្បីទទួលស្គាល់ និងប្រគល់ជូននូវពានរង្វាន់ ឆ្នើមប្រចាំឆ្នាំ២០១៨ ដល់សហគ្រាស ដែលទទួលបានជោគជ័យ ក្នុងអាជីវកម្មរបស់ខ្លួន។ អាជីវកម្ម ។ ការជោគជ័យ មានន័យថា ក្រុមហ៊ុន ឬបុគ្គលដែលជាម្ចាស់ ទទួលបានប្រាក់ចំណេញ ចំណែក បុគ្គលិកទាំងអស់រីករាយ ដោយទទួលប្រាក់បៀវត្ស កម្រៃ និងបណ្តាញសុវត្ថិភាព នានា។ លើសពីនេះទៀត ក្រុមហ៊ុន ត្រូវតែ មានការទទួលស្គាល់ តាមរយៈសកម្មភាពដែលបម្រើ ដល់វិស័យមនុស្សធម៌ និងសង្គមកិច្ច។
លោកជំទាវកិត្តិសង្គហបណ្ឌិតបានថ្លែងបញ្ជាក់ថា តាមរយៈការបង្កើតពានរង្វាន់ ដែលមានកិត្យានុភាពនេះ ក្រុមហ៊ុន ប្រ៊ែនអឹឡាយអិនស៍ បានបង្កើតនូវបណ្តាញទំនាក់ទំនងយ៉ាងល្អមួយ ដល់ក្រុមហ៊ុននានា នៅទូទាំងពិភពលោក និងនាំមកនូវការចាប់អារម្មណ៍បន្ថែម នៃការវិនិយោគដោយផ្ទាល់ពីបរទេស និងក្នុងប្រទេសផងដែរ។ ម្យ៉ាងវិញទៀតពានរង្វាន់នេះ ក៏ផ្តល់ជូនសហគ្រិននូវអត្ថប្រយោជន៍ជាច្រើនដូចជា ការទទួលស្គាល់ ការគាំទ្រ និងការកើនឡើង នៃអតិថិជនក្នុងទីផ្សារជាដើម។
អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលសេដ្ឋកិច្ចកម្ពុជាមានភាពរីកចម្រើនយ៉ាងខ្លាំង ដោយសារប្រទេសយើងមានរាជរដ្ឋាភិបាល ដែលមាន សមត្ថភាព មានយុទ្ធសាស្ត្រ និងទស្សនវិស័យវែងឆ្ងាយ ដែលធ្វើឱ្យ ប្រទេស ជាតិ មានស្ថិរភាព សន្តិសុខ សន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។
បច្ចុប្បន្ន នេះយើងបានឈាន ចូលដំណាក់កាល នៃការអភិវឌ្ឍន៍ដ៏ថ្មីមួយ គឺសម័យកាល សមាហរណកម្មសេដ្ឋកិច្ចកម្ពុជា ទៅក្នុងតំបន់ និងសកលលោក ជាមួយនឹងការរីកចម្រើនឥតឈប់ឈរ នៃចំណូលប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋដែលបានធ្វើឲ្យតម្រូវការ នៃការទិញលក់កើនឡើង ដែលធ្វើឲ្យ សហគមន៍ ពាណិជ្ជកម្មមានសន្ទុះ និងមានសក្តានុពលយ៉ាងខ្លាំង។
លោកជំទាវកិត្តិសង្គហបណ្ឌិតថ្លែងបន្តថា ដើម្បីទាញយកឱកាសមាសនេះ អាជីវកម្មនៅក្នុងប្រទេសកម្ពុជា ជាពិសេសវិស័យឯកជន ត្រូវតែត្រៀមខ្លួន និងបោះជំហានទៅមុខ ដើម្បីទទួលយក ផលប្រយោជន៍អតិបរិមារពីបរិបទនេះ។
ម៉ាកយីហោ ឬប្រែន (Brand) គឺជាធាតុផ្សំដ៏សំខាន់បំផុតក្នុងការរួមចំណែកដល់ភាពជោគជ័យលើវិស័យពណិជ្ជកម្ម ព្រោះប្រែនធ្វើឱ្យអតិថិជន ស្គាល់ផលិតផល និងគុណភាពផលិតផល និងភាពល្បីល្បាញរបស់ក្រុមហ៊ុនមួយ។ ដូច្នេះការបង្កើត និងធ្វើឱ្យប្រែនមួយល្បីល្បាញ ក្នុងប្រទេស និងលើពិភពលោក មិនមែនជាការងាយស្រួលនោះទេ។
ព្រឹត្តិការណ៍ថ្ងៃនេះ ពិតជាអនុញ្ញាតឱ្យក្រុមហ៊ុន ដែលចូលរួមកាន់តែមានកិត្តិយស និងកិត្តិនាមល្អ និងទទួលបានការគាំទ្រពីអតិថិជន កាន់តែច្រើន និងអ្វីដែលសំខាន់បំផុតនោះ គឺទទួលបានការចែករំលែករឿងរ៉ាវ នៃជោគ ជ័យ របស់ពួកគេ។ លើសពីនេះទៀត វេទិកានេះ អាចធ្វើជាគំរូ សម្រាប់មនុស្ស ជំនាន់ក្រោយ ដែលជាកម្លាំងចិត្ត និងធ្វើជាឧទាហរណ៍មួយ ជំរុញឱ្យ សហគ្រិនជំនាន់ក្រោយមានសក្តានុពល និងខិតខំប្រឹងប្រែងនៅលើផ្លូវដូចគ្នា ដែល បាន បង្ហាញឡើងនៅថ្ងៃនេះ ដែលត្រួសត្រាយផ្លូវឆ្ពោះទៅរកជោគជ័យក្នុង សហគ្រិនភាពរបស់ពួកគេ។
តាមរយៈការទទួលស្គាល់ និងការផ្តល់ពានរង្វាន់ជាច្រើននេះ នឹងធ្វើឱ្យ សហគមន៍ពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេសទទួលស្គាល់កម្ពុជាកាន់ តែច្រើន។
កម្មវិធីនារាត្រីនេះ មិនត្រឹមតែបង្ហាញរូបភាពដ៏ល្អមួយរបស់ប្រទេសយើងទៅកាន់ឆាកអន្តរជាតិ និងបង្ហាញពីតម្លៃរបស់ប្រជាជនកម្ពុជា ប៉ុណ្ណោះទេ តែថែមទាំងគូសបញ្ជាក់ពីជោគជ័យនៃវិស័យឯកជននៅកម្ពុជា ដែលកំពុងរីកចម្រើន អាចប្រកួតប្រជែង ជាមួយ អាជីវកម្ម ក្នុងតំបន់ និងឈានទៅប្រកួតលើទីផ្សារពិភពលោកទៀតផង នាពេលអនាគត។
ខ្ញុំសង្ឃឹមថា ព្រឹត្តិការណ៍ ដែលរៀបចំដោយក្រុមហ៊ុនប្រ៊ែន អឹឡាយ អិនស៍ នៅពេលនេះ ពិតជារួមចំណែកដ៏សំខាន់ ក្នុងការជំរុញវិស័យពាណិជ្ជកម្ម និងវិនិយោគនៅប្រទេសកម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments