បន្ទាយមានជ័យ ៖ នៅវេលាម៉ោងប្រហែល៥ ល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ប្រជាពលរដ្ឋបានប្រទះឃើញនារីវ័យក្មេងម្នាក់ បានធ្វើអត្តឃាត ដោយចង.កសម្លាប់ខ្លួន នៅនឹងឈ្នួហាលខោអាវក្នុងបន្ទប់ដេកដោយមានវិបត្តិដោះស្រាយមិនចេញ នៅចំណុចដីស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះជីកញ្ញា ស្រី អាយុ ១៨ឆ្នាំ ជាបុគ្គលិកកាស៊ីណូខែនទីង រស់នៅភូមិ សាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ឲ្យដឹងទៀតថា នៅមុនពេលកើតហេតុនោះម្តាយជនរងគ្រោះបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា កូនស្រីរបស់ខ្លួនបានទៅផ្សារទិញថ្នាំងុយដេក២បន្ទះយកមកលេបនិងអារ.ដៃខ្លួនឯងបានចាក់សោទ្វារបន្ទប់ជាប់ ពេលនោះម្តាយបានយកសោមកចាក់ឃើញកូនអារ.ដៃខ្លួនឯងឈាមពេញបន្ទប់ក៏ហៅអ្នកជិតខាងដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ក្រោយពេលដែលកូនចេញពីមន្ទីរពេទ្យត្រឡប់មកផ្ទះវិញកូនបាននិយាយនឹងម៉ែថាកូនមិនបានរស់នៅថែម្តាយដូចមុនៗបន្តទៀតឡើយ ពេលនោះម្តាយតបវិញថា កូនកុំគិតច្រើនពេកបើមិនចង់ធ្វើការនៅកាស៊ីណូក៏ឈប់ទៅយើងមិនទាន់អត់បាយស៊ីឯណា។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ឲ្យដឹងទៀតម្តាយជនរងគ្រោះក៏ត្រឡប់ទៅផ្សារម្តងទៀតពេលមកដល់បន្ទប់កូនស្រីឃើញចាក់គន្លឹះជាប់នាំគ្នាធាក់ចូលស្រាប់តែឃើញកូនស្រីរបស់ខ្លួនចង.ក សម្លាប់ខ្លួននៅស្នួហាលខោអាវស្លាប់មិនដឹងថ្មើរណាមកនោះទេ។
ក្រោយពីកើតហេតុហើយ គេបានឃើញមានសមត្ថកិច្ចចុះមកពិនិត្យសព ហើយបានធ្វើការសន្និដ្ឋានថា សពនារីនេះពិតជាចង.ក សម្លាប់ខ្លួនពិតប្រាកដ គ្មានជាប់ពាក់ព័ន្ធអំពើឃាតកម្មនោះទេទំនងប្រហែលនារីរងគ្រោះមានវិបត្តិស្នេហាមិនអាចដោះស្រាយបាន៕
Source: Kampuchea Thmey Daily
0 Comments