ភ្នំពេញ ៖ ស្របពេលវិស័យសំណង់នៅប្រទេសកម្ពុជា កាន់តែមានការរីកដុះដាលជាលំដាប់នោះក្រុមហ៊ុន BE TO N BLOCK & PAVE គឺជាក្រុមហ៊ុនដ៏ថ្មីបំផុតរបស់ CTS Group បានបង្កើតរោងចក្រថ្មីមួយស្ថិតនៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺដែលប្រើប្រាស់ម៉ាស៊ីនផលិតឥដ្ឋទំនើបចុងក្រោយមួយរបស់ប្រទេសបារាំង ក្នុងការផលិត ផលិតផលបេតុងផ្សេងៗជាច្រើនប្រភេទដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារវិស័យសំណង់នៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
ផលិតផលទាំងនេះ ត្រូវបានក្រុមហ៊ុនយកមកចូលរួមដាក់តាំងបង្ហាញជួនប្រជាពលរដ្ឋនៅក្នុងពិព័រណ៍ វិស័យស្ថាបត្យកម្មអគារនិងសំណង់អន្តរជាតិធំជាងគេបំផុត ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលកោះពេជ្រ។
ថ្លែងនៅក្នុងស្តង់ពិព័រណ៍ លោក បាក់ លាងហេង នាយកក្រុមហ៊ុន Beton Block &Pave»បានឲ្យដឹងថា ក្រុមហ៊ុនបេតុងប្លុក&ភើវ «Beton Block &Pave»មានសំភារៈសំណង់ចំនួន៦ប្រភេទមានអិដ្ឋស៊ីម៉ង់ ចិញ្ចើមថ្នល់ សសរ និង ការ៉ូដែលផលិតឡើងតាមស្តង់ដារប្រទេសបារាំង ហើយគិតគូរពីបញ្ហា បរិស្ថានជាចម្បង ដើម្បីធានាឲ្យសំណង់នៅកម្ពុជាមានគុណភាពប្រើប្រាស់បានយូរអង្វែង រួមទាំងឆ្លើយតបទៅនឹងគោលការណ៍ទីក្រុងវៃឆ្លាតរបស់រាជរដ្ឋាភិបាល។
លោកបានបន្តទៀតថា «ផលិតផលរបស់យើងខ្ញុំ ផលិតឡើងស្របតាមស្តង់ដារអន្តរជាតិ ហើយគោលដៅរបស់យើងខ្ញុំគឺនាំយកនូវសម្ភារៈសំណង់ និងបច្ចេកវិទ្យាថ្មីៗជាច្រើន ដែលធ្វើឲ្យវិស័យសំណង់នៅកម្ពុជាកាន់តែមានភាពប្រសើរឡើង ដូចជាពេលវេលា កម្លាំងពលកម្ម និងសុវត្ថិភាព»។
លោកបានបន្ថែមថា «យើងមានភាពជឿជាក់លើផលិតផលរបស់យើងណាស់ ព្រោះវាមានគុណខ្ពស់និងផលិតតាមស្តង់ដារអន្តរជាតិ។ ហើយឥដ្ឋរបស់យើងគឺមានតម្លៃសមរម្យ និងសាងសង់លឿនជាងឥដ្ឋធម្មតា»។
ក្រុមហ៊ុន BETON BLOCK & PAVE គឺជាក្រុមហ៊ុនទី៨របស់ CTS Group ដែលមានការវិនិយោគធំៗចំនួន៥ទៅលើបណ្តាក្រុមហ៊ុនចំនួន៨ដែលមានដូចជា Power Equipment, SCPC Automation, Phnom Penh Precast Plant, Urban Architecture, Phnom Penh Precast Construction និង Pex Pipes, Beton Block &PAVE។ ហើយ CTS Group គឺជាក្រុមហ៊ុនដ៏ធំបំផុតសម្រាប់ផ្គត់ផ្គង់សម្ភារៈសំណង់ដែលស្របតាមតម្រូវការរបស់អតិថិជន។
ក្រុមហ៊ុន BETON BLOCK & PAVE បានចាប់ដៃគូរសហការជាមួយក្រុមហ៊ុនសំណង់ល្បីៗជាច្រើនដូចជា ក្រុមហ៊ុន Vinci Construction (airport) និងSOMA Construction ដែលបានផ្គត់ផ្គង់ឥដ្ឋបេតុងដើម្បីសាងសង់ខុនដូ រោងចក្រ ធនាគារអេស៊ីលីដា រោងចក្រ Heineken និងសំណង់ជាច្រើនទៀត៕
Source: Kampuchea Thmey Daily
0 Comments