កំពង់ស្ពឺ ៖ មុខសញ្ញាជនសង្ស័យពាក់ព័ន្ធករណីចជួញដូរគ្រឿងប្រុស-ស្រី ០៦នាក់ ដែលសំងំធ្វើសកម្មភាពប្រព្រឹត្តទៅបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀនមួយកន្លែង ស្ថិតផ្ទះរបស់ឈ្មោះ ស្រេង ពិសិដ្ឋ ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
អធិការនគរបាលស្រុកភ្នំស្រួច លោកវរសេនីយ៍ឯក សាយ ប៊ុនថន បានប្រាប់ឲ្យដឹងថា កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនស្រុកភ្នំស្រួច បានចុះបង្ក្រាបក្រុមជនសង្ស័យទាំង ០៦នាក់ ខាងលើ នៅវេលាម៉ោង១០នឹង៣០នាទី ថ្ងៃពុធ ៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ ស្ថិតទីតាំងភូមិ-ឃមខាងលើខណៈពេលនាំគ្នាកំពុងធ្វើសកម្មភាព។
ប្រភពបានបន្តទៀតថា ជនសង្ស័យទាំង ០៦នាក់ ដែលត្រូវបានឃាត់ខ្លួនទាំង ០៦នាក់ រួមមាន ទី១-ឈ្មោះ ស្រេង ពិសិដ្ឋ ភេទប្រុស អាយុ ២៨ឆ្នាំ(ជាម្ចាស់ផ្ទះ)។ ទី២-ឈ្មោះ ឃុន សុផា ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិ ក្រាំងល្ហុង ឃុំមហាសាំង។ ទី៣-ឈ្មោះ កែវ សុភ័ក្ដ្រា ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិក្រាំងល្ហុង ឃុំមហាសាំង។ ទី៤-ឈ្មោះ លី បញ្ញាកា ភេទស្រី អាយុ ២៩ឆ្នាំ នៅភូមិតាំងស្រឡៅ (ថ្នល់រទេះភ្លើង) ឃុំតាំងស្យា។ ទី៥-ឈ្មោះ ជា រដ្ឋា ភេទស្រី អាយុ ២៧ ឆ្នាំ នៅភូមិតាំងស្រឡៅ (ថ្នល់រទេះភ្លើង) ឃុំតាំងស្យា និងទី៦-ឈ្មោះ ជា វណ្ណា ភេទស្រីអាយុ ២៧នៅភូមិតាំងស្រឡៅ (ថ្នល់រទេះភ្លើង) ឃុំតាំងស្យា។
ប្រតិបត្តិការនេះ សមត្ថកិច្ចធ្វើការឆែកឆេររកឃើញនៅក្នុងផ្ទះរបស់ជនសង្ស័យឈ្មោះ ស្រេង ពិសិដ្ឋ រកឃើញម្សៅក្រាម ពណ៌សថ្លា ១០កញ្ចប់ (សង្ស័យជាគ្រឿងញៀន) កន្ត្រៃកាត់ ០២គ្រឿង, ថង់ផ្លាសស្ទិច០២ដុំ, អាវុធកែច្នៃស្នប់ខ្យល់ ០១ដើម, ទូរស័ព្ទដៃ០២គ្រឿង, ខ្សៀជក់គ្រឿងញៀន០៥, ដែកកេះ ០៣ និងឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
លោកវរសេនីយ៍ឯក សាយ ប៊ុនថន អធិការនគរបាលស្រុកភ្នំស្រួច បានឲ្យដឹងថា បានបញ្ជាក់ថា ដោយមានការផ្ដល់ព័ត៌មានពីសំណាក់ពលរដ្ឋល្អកម្លាំងនគរបាលជំនាញសហការជាមួយប៉ុស្តិ៍បានធ្វើការស្រាវជ្រាវរហូតឈានដល់បង្ក្រាបបានតែម្តង។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង សមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments