Ad Code

ក្រុម​អ្នក​ជួយសង្គ្រោះ​ជីក​រក​អ្នក​រស់រានមានជីវិត​ក្នុងការ​បាក់​ដី​ថ្មី​នៅ​ហ្វីលីពីន



ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​ជីក​រក​តាម​ដី​បាក់​ដែល​បាន​កប់​ផ្ទះ​យ៉ាងតិច​១០​ខ្នង​និង​បានសម្លាប់​មនុស្ស​ចំនួន​៣​នាក់​នៅ​កណ្តាល​ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខណៈពេលដែល​ភ្លៀង​មូសុង​បាន​បណ្ដាល​ឲ្យ​មាន​ទុក្ខវេទនា​កាន់តែខ្លាំង​ឡើងលើ​ប្រទេស​ដែល​រង​ការវាយប្រហារ​រួចទៅហើយ​មួយ​នេះ។

សោកនាដកម្ម​ថ្មី​នេះ​បាន​កើតឡើង​ខណៈដែល​ប្រទេស​ហ្វីលីពីន​កំពុង​ស្តារឡើងវិញ​ពី​ព្យុះ​ដ៏​ខ្លាំងក្លា​បំផុត​មួយ​សម្រាប់​ឆ្នាំ​២០១៨​នេះ​គឺ​ព្យុះ​ទី​ហ្វុ​ង Mangkhut ដែល​បាន​បណ្តាល​ឲ្យ​មានការ​បាក់​ដី​ដាច់ដោយឡែក​មួយទៀត​នៅ​ភាគ​ខាងជើង​ប្រទេស​ដែល​នៅ​ទីនោះ​មនុស្ស​រាប់សិប​នាក់​ត្រូវ​កប់​ហើយ​ត្រូវបាន​គេ​ជឿថា​បាន​ស្លាប់។

ក្រុម​បុគ្គលិក​សង្គ្រោះបន្ទាន់​ដែល​ពាក់មួក​ការពារ​ពណ៌​លឿង​បាន​ប្រញាប់ប្រញាល់​ទៅ​កន្លែងកើតហេតុ​នៃ​គ្រោះមហន្តរាយ​ថ្មី​នេះ​ក្នុង​ទីក្រុង Tina-an លើ​កោះ​ទេសចរ​ដ៏​ពេញនិយម Cebu​។​
​ភ្លៀង​មូសុង​ដ៏​ខ្លាំងក្លា​រយៈពេល​ច្រើន​ថ្ងៃ​បាន​បណ្តាល​ឲ្យ​ដី​ដ៏​ចោត​មួយ​បាក់​ហើយ​ឥឡូវនេះ​ក្រុម​អ្នកស្វែងរក​កំពុង​សម្លឹង​រកមើល​អ្ន​ក​ដែល​អាច​នៅ​រស់រានមានជីវិត។

អ្នកនាំពាក្យ​ភ្នាក់ងារ​ការពារ​ស៊ីវិល​លោក Julius Regner បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​យើង​បាន​រកឃើញ​សាកសព​ចំនួន​បី​ទៀត​។ អ្នកផ្សេង​ទៀត​បាន​រង​របួសស្រាល​ហើយ​យើង​បាន​នាំ​ពួកគេ​ទៅ​មន្ទីរពេទ្យ​។ កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​បាន​បន្ត​។ មានផ្ទះ​ប្រហែល​១០​ទៅ ១៥​ខ្នង​នៅក្នុង​តំបន់​នោះ​”​។​

មន្ត្រី​ការពារ​ស៊ីវិល​ក្នុង​តំបន់​បាន​និយាយថា ការបាក់​ដី​គឺជា​រឿង​កម្រ​បំផុត​នៅលើ​កោះ Cebu ដែលជា​កោះមាន​ដី​ទំនាប​។​

កិច្ចខិតខំ​ប្រឹងប្រែង​បាន​បន្ត​ដើម្បី​ស្វែងរក​សាកសព​នៅក្នុង​តំបន់​រុករក​រ៉ែ Itogon នៅ​ជួរ​ភ្នំ​ភាគ​ខាងជើង​ប្រទេស​ហ្វីលីពីន​ដែលជា​តំបន់​រងគ្រោះ​ខ្លាំង​បំផុត​ដោយសារ​ព្យុះ​ទី​ហ្វុ​ង​នេះ​។​

ភាគច្រើន​នៃ​អ្នកស្លាប់​ចំនួន​៨១​នាក់​ដោយសារ​ព្យុះ​នេះ​គឺ​បាន​ស្លាប់​នៅក្នុង​ការបាក់​ដី​នៅ​ជួរ​ភ្នំ Cordillera ដែល​រួមមាន​ទាំង​ទីក្រុង Itogon និង​ទីក្រុង​រ៉ែ​ដទៃទៀត​ផងដែរ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu