Ad Code

ទេព បូ​ព្រឹក្ស អហោសិកម្ម​ឲ្យ​បុរស​ម្នាក់​ ដែល​បន្ត​បង្ហោះ​រូបភាព​ខ្លួន​ភ្ជាប់​ការរិះគន់​ និង​ពាក្យ​ប្រមាថ​ធ្ងន់ៗ



ភ្នំពេញ​ ៖​ តារាចម្រៀង​ស្រី​របស់​ផលិតកម្ម​ហង្ស​មាស ​ដែល​ត្រូវបាន​គេ​ដឹងថា ​កំពុង​ភ្ជាប់​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក​ជាមួយ​តារាចម្រៀង​រ៉េ​ប​លោក ងួន ចាន់​ដេវីត ហៅ G-Devith គឺ​កញ្ញា ទេព បូ​ព្រឹក្ស ថ្មីៗ​នេះ​ បាន​ផ្ទុះ​ការ​រិះគន់​បាញ់​ចាក់​ស្រោច​ខ្លាំងៗ​ បន្ទាប់ពី​រូបភាព​សិច​ស៊ី​ស្រើបស្រាល​បញ្ចេញ​សាច់​ខ្ចី​រវាង​នាង ​និង​លោក G-Devith ស្ថិត​ក្នុង​ហាង​អាហារ ​ត្រូវ​បាន​ទម្លាយ​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម។

ការ​បែកធ្លាយ​រូបភាព​សិច​ស៊ី​សម្ញែង​សាច់​ខ្ចី​របស់​កញ្ញា ទេព បូ​ព្រឹក្ស បាន​ក្លាយជា​ប្រធានបទ​ក្តៅ​រហូត​មានការ​ចែករំលែក​យ៉ាង​ព្រោងព្រាត ​ខណៈ​មាន​បណ្តា​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​ក៏បាន​លើក​ធ្វើជា​ប្រធានបទ​សរសេរ​ចុះផ្សាយ​ផង​នោះ។ ទន្ទឹមគ្នានេះ ​ក៏​មាន​បុរស​ម្ចាស់​Account Facebook មួយ​ ដែល​ត្រូវបាន​នាង​ស្គាល់​អត្តសញ្ញាណ​រស់នៅ​លើ​ទឹកដី​ខេត្តកំពង់ធំ ​ចេញមុខ​ធ្វើការ​រិះគន់​ដោយ​មិន​សំចៃមាត់​ផង​ដែរ។

ជា​ប្រតិកម្ម​ចំពោះ​ករណីនេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​តារា​ស្រី​ដែល​ជា​សាមីខ្លួន​កញ្ញា ទេព បូ​ព្រឹក្ស បាន​លើកឡើង​ថា ភ្លាមៗ​នោះ​នាង​មាន​គម្រោង​ត្រៀម​រៀបចំ​ពាក្យបណ្តឹង​ប្តឹង​លើ​បុរស​ម្ចាស់​Account Facebook​ម្នាក់​នោះ ​ប៉ុន្តែ​ក្រោយពី​ធ្វើការ​ពិភាក្សាគ្នា​ជាមួយ​ដៃគូ​កំលោះ​សង្ហា​​​លោក​G-Devith ហើយ​នោះ​ក៏​សម្រេច​យោគយល់​ឈប់​ប្តឹង​វិញ។

កញ្ញា ទេព បូ​ព្រឹក្ស បាន​និយាយថា​ ខ្មែរ​ស្រលាញ់​ខ្មែរ ខ្មែរ​ការពារ​ខ្មែរ ទោះជា​ពួក​ខ្ញុំ​ខឹង​ញ័រ​សាច់​ប៉ុណ្ណា ​ក៏​ពួក​ខ្ញុំ​មិន​ទៅ​ប្តឹងផ្តល់​ដែរ​ ព្រោះ​ខ្មែរ​ដូចគ្នា។ បើ​មិន​ស្រលាញ់​ការពារ​គ្នា​ម៉េច​ បើ​មនុស្ស​ណា​ក៏​ធ្វើ​ខុស​ដែរ​ សំខាន់​កុំ​ឲ្យ​មាន​ជា​លើក​ទី​២។

តារាចម្រៀង​រូប​ស្រស់​កញ្ញា ទេព ពូ​ព្រឹក្ស បន្ថែមទៀតថា អញ្ចឹង​ខ្ញុំ​សម្រេចចិត្ត​មិន​ប្តឹងទៅ​ម្ចាស់ acc enno vo​ដែលមាន​ឈ្មោះ​ពិត​ថា ពូ​ល​ប៉ូ​យ ដែល​រស់នៅ​ភូមិ ភូមិ​ថ្មី ឃុំ ប្រឡាយ​ស្រុក ស្ទោង ខេត្តកំពង់ធំ។ អញ្ចឹង​បើ​មាន​Web-site ឬ​សារព័ត៌មាន​ឬ​អ្នកណា Post​ទៀត​ក៏​តាម​នឹង​ចុះ ​ព្រោះ​អ្វី​ដែរ​និយាយ​គឺ​ពួក​ខ្ញុំ​និយាយ​អស់ហើយ​។​

ដោយឡែក​បើ​ចាប់អារម្មណ៍​ទៅលើ​ដៃគូ​ស្នេហា​លោក G-Devith ឯ​ណោះ​វិញ​លោក​ក៏បាន​ប្រតិកម្ម​ចេញមុខ​ការពារ​កញ្ញា ទេព បូ​ព្រឹក្ស ផងដែរ​ថា ​អ្វីៗ​គ្រប់យ៉ាង​គឺ​ពួកគេ​គ្មាន​ចេតនា​ចង់​ធ្វើ​ប៉ះពាល់​ដល់​សង្គម​នោះទេ ហើយ​ការថតរូប​អនុស្សាវរីយ៍​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី​០៧ ខែកញ្ញា កន្លងមកនេះ​គឺ​លក្ខណៈ​ជីវិត​ឯកជន​តែប៉ុណ្ណោះ​។​ ម្យ៉ាងទៀត​ក្រោយពេល​បង្ហោះ​និង​មានមតិ​រិះគន់​ខ្លះៗ​នោះ ​ពួកគេ​ក៏បាន​សម្រេច​លុប​រូបភាព​នោះ​ចេញ​ភ្លាមៗ​ដែរ​ តែមាន​បុគ្គល​ខិលខូច​មួយចំនួន​តូច​បាន​យក​រូបនេះ​ទៅ​បង្ហោះ​រិះគន់​ជាថ្មី៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu