ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសជួញដូរមនុស្ស សហការជាមួយនគរបាលខណ្ឌសែនសុខ បានឆ្មក់បង្ក្រាបទីតាំងម៉ាស្សាកោសជប់មួយកន្លែងដែលសង្ស័យថា រកស៊ីជួញដូរផ្លូវភេទខុសច្បាប់ កាលពីមយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៣៦០ ផ្លូវលេខ២០១១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ប៉ូលិសបានឲ្យដឹងថា នៅក្នុងបង្ក្រាបនោះសមត្ថកិច្ចបានឃាត់ខ្លួនថៅកែហាង(មេបន)ទាំង២នាក់ប្តីប្រពន្ធ ដែលមាន១.ឈ្មោះ ម៉ុន ចំរើន អាយុ៤១ឆ្នាំ(ប្តី) ២.ឈ្មោះ ហ៊ុំ ស្រីអន អាយុ២៨ឆ្នាំ។
ចំណែកនារីៗបម្រើសេវាផ្លូវភទនៅទីនោះដែលឃាត់ខ្លួនដែរមានចំនួន៥នាក់ទៀត១. ឈ្មោះ ស ស្រីនិច អាយុ១៧ឆ្នាំ, ២ .ឈ្មោះ សេង រី អាយុ២០ឆ្នាំ , ៣.ឈ្មោះណុប ស្រីពេជ្រ អាយុ២០ឆ្នាំ, ៤.ឈ្មោះ សុះ ស៊ីណា អាយុ២៤ឆ្នាំ, ៥.ឈ្មោះ រិទ្ឋរុំ អាយុ២៥ឆ្នាំ។
ក្រុមជនជាប់ពាក់ព័ន្ធទាំងអស់ រួមទាំងវត្ថុតាំងជាច្រើនមានស្រោមអនាម័យនិងលុយកាក់ ត្រូវបាននាំយកទៅសួរនាំនៅនាយដ្ឋានប្រឆាំងការជួញដូរមនុស្សរបស់ក្រសួងមហាផ្ទៃ ក្រោយបង្ក្រាបបានភ្លាមៗ។
ខណ្ឌសែនសុខបច្ចុប្បន្នសំបូរទៅដោយផ្ទះបនបើកបម្រើសេវាផ្លូវភេទ ជ្រកក្រោមស្លាកយីហោ ម៉ាស្សាកោសជប់ ធ្វើសរសៃ មានរាប់សិបកន្លែងយ៉ាងចំហ ដោយមិនខ្លាចច្បាប់ដោយសារតែអាជ្ញាធរមូលដ្ឋានថ្នាក់ ខណ្ឌ និងប៉ុស្តិ៍ បើកដៃឲ្យពួកគេរកស៊ីបែបនេះ ព្រោះតែទទួលបានផលប្រយោជន៍ ពីម្ចាស់ហាងម៉ាស្សា កោសជប់ ធ្វើសរសៃ ទាំងនោះ៕
Source: Kampuchea Thmey Daily
0 Comments