រតនគិរី ៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៨និង៤០នាទីព្រឹក លោកវរសេនីយ៍ឯក ហុង គឹមសេង អធិការនគរបាលស្រុកអូរជុំ និងលោកវរសេនីយ៍ទោ រុំ សារិទ្ធ អធិការរង បានដឹកនាំកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកអូរជុំ សហការជាមួយកម្លាំងនគរបាលក្រុងបានលុងចុះឃាត់ខ្លួនក្រុមក្មេងទំនើង ដែលប្រើ អំពើហិង្សាដោយចេតនា កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ កែងវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ហើយសមត្ថកិច្ចចាប់បានម្នាក់ ចំណែកបក្ខពួកជាច្រើននាក់ទៀត បាននាំគ្នារត់គេចខ្លួនបាត់អស់។
នគរបាលស្រុកអូរជុំបានឲ្យដឹងថា បន្ទាប់ពីបានចុះស្រាវជ្រាវរកមុខសញ្ញាក្រុមក្មេងទំនើងដែលបង្កអុកឡុកនៅកណ្តាលក្រុងបានលុង ហើយចាប់បានជាបន្តបន្ទាប់ចំនួន៧នាក់រួមមាន ៖
ទី១- ឈ្មោះ បាក់ សេ ភេទប្រុស អាយុ១៥ឆ្នាំ
ទី២- ឈ្មោះ ត្វែន ហិុក ភេទប្រុស អាយុ១៧ឆ្នាំ
ទី៣- ឈ្មោះ ពៅ យូ ភេទប្រុស អាយុ១៦ឆ្នាំ
ទី៤- ឈ្មោះ ពេល ជ្រូក ភេទប្រុស អាយុ១៥ឆ្នាំ
ទី៥- ឈ្មោះ នាគ កាមេះ ភេទប្រុស អាយុ១៧ឆ្នាំ
ទី៦- ឈ្មោះ លី ទឿង ភេទប្រុស អាយុ១៥ឆ្នាំ
ទី៧- ឈ្មោះ ហែវ បៀ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិទំពួន អ្នកទាំង៧នាក់ រស់នៅភូមិល្អឺនក្រែន ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។
ក្នុងនោះដែរ សមត្ថកិច្ចបានដកហូតវត្ថុតាង ចម្ពាមកៅស៊ូ ២។ បន្ទាប់មកសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ និងទទួលជនសង្ស័យ ទៅឲ្យកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ក្រុងបានលុង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments