ភ្នំពេញ ៖ ដូចដែលបានគ្រោងទុកកំពូលតារាចម្រៀងខ្មែរប្រុស ស្រី ចំនួន៥ ដួងរួមមាន លោក ខេមរៈ សេរីមន្ត លោក ឆន សុវណ្ណរាជ លោក នីកូ កញ្ញា ទេព បូព្រឹក្ស និង កញ្ញា វី ឌីណែតបានបង្ហាញទេពកោសល្យសិល្បៈធ្វើឲ្យកក្រើកព្រឹត្តិការណ៍ការប្រគំតន្ត្រីHuawei Nova3i Star Concert នៅក្នុងស្ទូឌីយោហង្សមាសកាលពីរាត្រីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅផ្សារទំនើបអ៊ីអន២ ខណ្ឌសែនសុខ រាជធានីភ្នំពេញក្រោមការហ៊ូកញ្ជ្រាវពីសំណាក់អ្នកគាំទ្រជាពិសេសយុវវ័យនិងហ្វេនរបស់ទូរសព្ទ័ស្មាតហ្វូនHuaweiជាច្រើនកុះករ ។
ដោយក្ដីរំភើបកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានលើកឡើងថា “អរគុណដល់ Huawei សម្រាប់ការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើង ដែលធ្វើឲ្យលោកនិងអ្នកគាំទ្របានសប្បាយរីករាយជាពិសេស ដោយបានសសើរថា ជាជម្រើសឆើតឆាយ ឡូយម្ម៉ងដឹងតែឡូយម្ម៉ងជាមួយ Huawei Nova3/Nova3i ។
ចំណែកលោក នីកូ បានលើកឡើងថា “លោកមានក្ដីរំភើបជាខ្លាំងសម្រាប់កម្មវិធីប្រគំតន្ត្រីនេះ ហើយអ្វីដែលសំខាន់គឺលោកចាប់អារម្មណ៍ជាមួយ Nova3i ព៌ណខៀវបែកស្វាយជាខ្លាំង ថតរូបម៉ាឡូយ សែលហ្វីម៉ាកប់ រូមទាំងថត 3D Qmojiឆ្លើយឆ្លងភ្លាមៗ ធ្វើអោយអ្នកចូលរួមភ្ញាក់ផ្អើលនឹកស្មានមិនដល់ លេងហ្គេមម៉ាអេម អេក្រង់ធំកប់គែម ថតរូបម៉ាឡូយ សែលហ្វីម៉ាកប់! ចង់ស្ទាវ ស្ទាវបាន ចង់ឡូយ ឡូយបានចង់ទាន់សម័យ ចង់សីវិល័យទាល់តែសាកជាមួយ Huawei Nova 3 និង Nova 3i។
លោក ហេនរី សាវ (Henry Xiao) អគ្គនាយកគ្រប់គ្រងថ្មីនៃសាជីវកម្មផ្នែកទូរសព្ទ័ នៅកម្ពុជាបានថ្លែងថា “ ខ្ញុំមានមោទភាពខ្លាំងណាស់ ក្នុងការចែករំលែកនូវផលិតផលដ៌មហស្ចារ្យថ្មីពីរស៊េរី និងសមិទ្ធផលសំខាន់ៗនៅលើពិភពលោក និងនៅកម្ពុជាផ្ទាល់យប់នេះជាមួយនឹងកំពូលព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏កក្រើកគឺ Huawei Nova3i Star Concertដែលជាការបំពេញនូវ តម្រូវការនិងការពេញចិត្តរបស់យុវវ័យនិងមនុស្សឆើតឆាយទាន់សម័យ រីករាយនឹងលក្ខណះពិសេស អត្ថប្រយោជន៌សំខាន់ៗថ្មីៗផលិតផលដ៌មហស្ចារ្យថ្មីពីរស៊េរី Huawei NOVA 3 / NOVA 3i ជាពិសេស AI ស្មាតកាមេរ៉ា 4 គ្រាប់ដំបូងបំផុតភ្លោះមុខ ភ្លោះក្រោយ ដែលថតបាន 24 មេហ្កាភិចសែល តួរកពា្ចក់រចនាល្អឥតខ្ចោះ រលើបរលោងចែងចាំងដូចគ្រាបើពេជ្រ ជាមួយនឹង ROM ទំហំ128G។ លោករំពឹងថានឹងនាំមកនូវអ្វីដែលថ្មីៗ លើសពីភាពច្នៃប្រឌិត លើសពីភាពធម្មតា លើសពីរចនាបទដដែលៗ លើសពីភាពវៃឆ្លាត ជាមួយបច្ចេកវិទ្យាច្នៃប្រឌិតថ្មី ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខនិងស្មាតហ្វូនដែលច្នៃប្រឌិតឈានមុខ ក៌ដូចជាការកំសាន្ត ការប្រគំតន្ត្រីជាខ្នាតជាតិ អន្តរជាតិ ឬនាំតារាល្បីៗពីប្រទេសជិតខាងមកសំដែងរឺកម្មវិធីសម្ពោធស៊េរីថ្មីៗដូចជា CPU Kirin 980, Huawei Mate 20 Series រឺការអបអរពិធីបុណ្យអុំទូក ឬគ្រីស្តមាសបន្ថែមទៀត ”។
នៅក្នុងព្រឹត្តិការណ៍តន្ត្រីនោះកាដូដ៏រំភើបដែល Huawei បានផ្ដល់ជូនដល់តារាកិត្តិយសនិងអ្នកគាំទ្រជាច្រើនរួមមាន សម្រាប់កំពូលតារាចម្រៀងទាំង5រូបមាន លោក ខេមរៈ សិរីមន្ត កញ្ញា ទេព បូព្រឹក្ស លោក ឆន សុវណ្ណរាជ លោក នីកូ និង កញ្ញា វី ឌីណែត ទទួលបានកំពូលស្មាតហ្វូន Huawei Nova3i ចំនួនម្នាក់1 គ្រឿង។ Nova3 Bluetooth Speaker ចំនួន10ត្រូវបានចែកជូនដល់យុវវ័យចូលចិត្តតន្ត្រីបន្ទាប់ពីការឈ្នះក្នុងការលេងហ្គេម ព្រមទាំងអាវយឺតយ៉ាងស្រស់ស្អាតចំនួន 50 អាវ ដែលមានហត្ថលេខាផ្ទាល់ពី idol ផ្ទាល់ក៏ត្រូវបានផ្ដល់ជូនអ្នកគាំទ្រដែរ។ សំឡេងហូរកញ្ជ្រៀវយ៉ាងរំភើប រីករាយ រីកថ្លើម អង្គុយមិនហ្នឹង តាមរយៈការសំដែងនិងច្រៀងផ្សាយផ្ទាល់រយៈពេល3 ម៉ោងជាមួយអ្នកគាំទ្រណែនណាន់តាន់តាប់ ពេញឈូរឆរចុះឡើងពេញអីអន 2 ជាមួយនឹងតន្ត្រីគ្រប់រសជាតិ គ្រប់ចង្វាក់នៅ Huawei Nova3i Star Concert។ Huawei Nova3i Star Concert នាំមកជូនលោកអ្នកដោយកំពូលស្មាតហ្វូន #Huawei Nova3i #HuaweiNOva3៕
Source: Kampuchea Thmey Daily
0 Comments