ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិង តំណាងអង្គការសហប្រជាជាតិប្រចាំនៅប្រទេសកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាជាលើកទី២នៃគម្រោងស្តីពីរួមគ្នាដើម្បីមុខរបរនិងការងារ របស់យុវជននៅកម្ពុជាដើម្បីជួយបណ្តុះបណ្តាលជំនាញសហគ្រិនភាពដល់យុវជនកម្ពុជាដែលងាយរងគ្រោះនិងក្រីក្រឲ្យមានជំនាញក្នុងខ្លួនងាយស្រួលរកប្រាក់ចំណូលចិញ្ចឹមជីវិត។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំកាលពីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង លោកបណ្ឌិតអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈបានឲ្យដឹងថា ក្រសួងការងារនិងតំណាងអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំរួមគ្នាជាលើកទី២ ដើម្បីបូកសរុបការងារនិងអនុម័តផែនការ និងសកម្មភាពការ សម្រាប់ជំហ៊ានទី២ សម្រាប់ឆ្នាំបន្តទៀត។
លោករដ្ឋមន្ត្រីបានបន្តថា« អីញ្ចឹងទេគម្រោងសម្រាប់ឆ្នាំទី២នេះ យើង ប្រ មូល ផ្តុំលើការងារនិងមុខរបរបស់យុវជនដែលក្នុងនឹងយើងសំខាន់ផ្តោតលើការអភិវឌ្ឍន៍ សហ គ្រិន ភាពរបស់យុវជន និងការអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ ឲ្យទាន់សម័យកាលថ្មី ពិសេសនោះ ដំណា ក់កាលឌីជីថលតែម្តង»។
លោករដ្ឋមន្ត្រីក៏បានលើកឡើងថា គម្រោងនេះក៏នឹងបង្កើតឲ្យមានសហគ្រិនភាពកាន់តែ ច្រើន ហើយ មិនមែនសំដៅសហគ្រិនភាពទេ គឺចង់និយាយថា មិនមែនតែបង្កើតការងារបានតែមនុស្សម្នាក់ទេ គឺម្នាក់ហ្នឹងអាចបង្កើតសហគ្រាសឬក្រុមហ៊ុនដោយខ្លួនឯងហើយអាចបង្កើតឱកាសការងារជាច្រើនសម្រាប់យុវជនផ្សេងៗទៀតផងដែរ»។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្រាប់គម្រោងមានទិសដៅបណ្តុះបណ្តាលដល់យុវជនដែលងាយរងគ្រោះ យុវជនបោះបង់ ការសិក្សា ដើម្បីទទួលឱកាសការងារឡើងវិញ។ ជាងនេះគម្រោងក៏នឹងធ្វើការបណ្តុះបណ្តាលដល់កម្មករទៅតាមបណ្តាលផ្នែកអក្ខរកម្ម(មិនចេះអក្សរ)និងបំនិនជីវិតផងដែរ។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា កិច្ចប្រជុំក៏បានផ្តោតសំខាន់ដើម្បីពន្លឿនសមត្ថភាព របស់យុវជនឲ្យដើរទាន់បដិវត្តន៍ឧស្សាហកម្ម៤.០ ក្នុងនោះមានការបណ្តុះបណ្តាលផ្នែក ព័ត៌មានវិទ្យាឲ្យទៅដល់ក្រុមយុវជនពិសេសនោះក្រុមយុវជនដែលជាគោលដៅដែ លមាន ងាយរងគ្រោះ និងក្រីក្រជាដើម។
លោករដ្ឋមន្ត្រីក៏បានឲ្យដឹងថា មូលហេតុដែលអង្គការសហប្រជាជាតិជួយកម្ពុជាដោយផ្តោតលើការបណ្តុះបណ្តាលយុវជននៅកម្ពុជា ដោយសារគោរពតាមគោលដៅសហវត្សរ៍ របស់អង្កការសហប្រជាជាតិ ហើយគោលដៅនេះក៏ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាមានគោលនយោបាយស្តីពីការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម , គោលន យោបាយស្តីពីមុខរបរ និងការងារ , គោលនយោបាយស្តីពីការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ,គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជាដើម។
លោករដ្ឋមន្ត្រីបានអះអាងថា គម្រោងដែលធ្វើឡើងនេះ គឺជាគម្រោងដ៏ល្អមួយ ដោយសារមានដៃគូមកពីទីភ្នាក់ងាររបស់អង្កការសហប្រជាជាតិទាំងអស់ដែលធ្វើការនៅក្នុងប្រទេសកម្ពុជារួមមាន យូអ៊ិនឌីភី, យូនីសេស ,អាយឡូ និងស្ថាប័នផ្សេងៗទៀត។ គម្រោងក៏ស្ថិតក្នុងការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុរបស់ទីភ្នាក់ងារប្រទេសស្វីសចំនួន៥០% និងទីភ្នាក់ងារ ផ្សេងៗទៀត ក្នុងការផ្តល់ហិរញ្ញប្បទានផងដែររួមនឹងភាគីរាជរដ្ឋាភិបាលកម្ពុជា ដែលមានការចូលរួមផងដែរពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំយុវជននិងកីឡា និងក្រសួងផ្សេងៗទៀត។
យ៉ាងណាក្តីលោករដ្ឋមន្ត្រីបានអះអាងសម្រាប់គម្រោងទី១ បានទទួលជោគជ័យច្រើន ហើយជំហានទី២នេះនឹងសង្ឃឹមទទួលបានជោគជ័យថែមទៀត៕
Source: Kampuchea Thmey Daily
0 Comments