ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គិតចាប់វេលាម៉ោង១៤និង០០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ដល់វេលាម៉ោង១៤និង០០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ មធ្យោបាយយានយន្តល្មើស សរុបចំនួន៥២៤គ្រឿង អប់រំចំនួន១៦៦គ្រឿង និងពិន័យចំនួន៣៥៨គ្រឿង។
សរុបលទ្ធផលយានយន្តល្មើសច្បាប់ចរាចរណ៍ រយៈពេល២៩ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ចំនួន២៤៦៧៧គ្រឿង អប់រំចំនួន៦១៣១គ្រឿង និងពិន័យ ចំនួន១៨៧៤៤គ្រឿង។
ដោយឡែក លទ្ធផលត្រួតពិនិត្យ មួក និងកញ្ចក់ នៅក្នុងរាជធានីភ្នំពេញ រយៈពេល២៩ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ សរុបរួម ចំនួន៦៤៩៧៣គ្រឿង អប់រំចំនួន៣២០១គ្រឿង មធ្យោបាយពិន័យ ចំនួន១៧៧២៥គ្រឿង ( មួក១៣១៩១គ្រឿង និងកញ្ចក់៣៣៦៦គ្រឿង ស្រវឹង ចំនួន៣៦គ្រឿង និងយានផ្សេងៗ ចំនួន១១៣២គ្រឿង) ។
លទ្ធផលត្រួតពិនិត្យល្បឿន រយៈពេល២៩ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ រកឃើញយានយន្តល្មើស ចំនួន ៩៩០គ្រឿង ។ ចំណែក លទ្ធផល ត្រួតពិនិត្យអ្នកបើកបរមានជាតិ ស្រវឹង រយៈពេល២៩ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ រកឃើញយានយន្តល្មើស ចំនួន៨៦គ្រឿង អប់រំចំនួន៥០គ្រឿង និងមធ្យោបាយពិន័យ ចំនួន៣៦គ្រឿង៕
Source: Kampuchea Thmey Daily
0 Comments