Ad Code

រឿង​ធំ​ហើយ! រតនៈ ពិសី ប្រកាស​ព្រមាន​ទម្លាយ​ឈ្មោះ​បុគ្គល​ជំពាក់​លុយ​មិន​ព្រម​សង



ភ្នំពេញ ​៖​ តារា​សម្តែង​ និង​ចម្រៀង​ចូលចិត្ត​ស្លៀកពាក់​សិច​ស៊ី​កញ្ញា រតនៈ ពិសី ព្រោះតែ​អត់​ទ្រាំលែង​បាន​ជាមួយ​បុគ្គល​មួយចំនួន​ដែល​ខ្ចីលុយ​ហើយ​មិន​ព្រម​សង​វិញ ​នាង​ប្រកាស​ជា​សាធារណៈ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​ ខ្លួន​នឹង​បញ្ចេញ​ឈ្មោះ​បុគ្គល​ទាំងនោះ​ជា​សាធារណៈ ​បើសិនជា​នៅ​ពុំ​ព្រម​សងលុយ​ខ្លួន​តាម​ការកំណត់។

ការប្រកាស​របស់​តារាចម្រៀង​សិច​ស៊ី​កញ្ញា រតនៈ ពិសី នាពេលនេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​និង​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ​។​ មិនតែប៉ុណ្ណោះ​តាមរយៈ​សារ​នេះដែរ​ អាចធ្វើ​ឲ្យ​បុគ្គល​ដែល​ជំពាក់​លុយ​មានការ​ភ្ញាក់ខ្លួន​ បន្ទាប់ពី​អាន​សារ​នេះហើយ​។​

តារាង​តូច​ច្រឡឹង​កញ្ញា រតនៈ ពិសី បាន​លើកឡើងថា ​បន្តិច​ទៀត ខ្ញុំ​នឹង​បញ្ចេញ​ឈ្មោះ​ឲ្យ​អស់ អ្នក​ដែល​ខ្ចីលុយ​ហើយ​មិន​សង មាន​នឹកឃើញ​អាណិត​គេ​ខ្លះ​ទេ ដែល​គេ​ខំ​រត់​រកលុយ ឲ្យ​អ្នកឯង​ខ្ចី ទាំង​ការ​អាណិតអាសូរ នឹង​ព្រួយបារម្ភ តែ​ដល់ពេល​អ្នកឯង​បាន​លុយ មាន​នឹកឃើញ​សង​គេ​វិញ​ខ្លះ​អត់​?។

ជាមួយគ្នា​នៃ​ការប្រកាស​របស់​កញ្ញា រតនៈ ពិសី ខាងលើ​នេះដែរ ​មាន​អ្នកគាំទ្រ​ជាច្រើន​បាន​ផ្ញើ​សារ​សួរនាំ​ថា​តើ​បុគ្គល​រូបនោះ​ជា​អ្នកសិល្បៈ​ដូចគ្នា​ឬ​យ៉ាងណា​?​។ ​ប៉ុន្តែ​ជា​ចម្លើយ​មិនទាន់​ត្រូវបាន​សាមីខ្លួន​កញ្ញា រតនៈ ពិសី បញ្ជាក់​ឬ​ទម្លាយ​ប្រាប់​ពី​អត្តសញ្ញាណ​នៅឡើយ​ទេ​ដឹង​ត្រឹម​ថា​នាង​អាច​នឹង​ទម្លាយ​ជា​សាធារណៈ​ប្រសិនបើ​បុគ្គល​រូបនោះ​មិន​ព្រម​សងលុយ​វិញ​។​

សូមបញ្ជាក់ថា ​តារា​ស្រី​កញ្ញា រតនៈ ពិសី គឺជា​តារាចម្រៀង​ស្រី​ម្នាក់​ដែល​ទទួលបាន​ការគាំទ្រ​និង​មាន​ប្រជាប្រិយភាព​លើ​ទីផ្សារ​សិល្បៈ​នាពេល​បច្ចុប្បន្ន​។​ម្យ៉ាងទៀត​កញ្ញា រតនៈ ពិសី កន្លងមក​ក៏ត្រូវ​បាន​គេ​ដឹងថា នាង​តែងតែ​បរាជ័យ​លើ​រឿងរ៉ាវ​ស្នេហា​ស្ទើរ​ងើបមុខ​មិន​រួច​ផងដែរ ខណៈ​ពេលខ្លះ​ក៏ត្រូវ​បាន​សាមីខ្លួន​ប្រកាសថា​ស្ទើរតែ​រឿង​ចាល​ហើយ​ចំពោះ​ពាក្យ​ថា​ស្នេហា​ផង​នោះ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu