Ad Code

ជន​បរទេស​២​នាក់​ គាំងបេះដូង​ស្លាប់​ក្នុងករណី​ផ្សេង​ពី​គ្នា ​នៅក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​



ភ្នំពេញ​ ៖​ យ៉ាងហោចណាស់​មាន​ជន​បរទេស​២​នាក់ ​ត្រូវបាន​គេ​ប្រទះឃើញ​ដេក​ស្លាប់​ក្នុងករណី​ផ្សេង​ពី​គ្នា​នៅក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​ព្រោះតែ​គាំងបេះដូង​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ ករណី​ជនបរទេស​ស្លាប់​លើក​ទី​១​ បាន​កើត​ឡើង​នៅ​ថ្ងៃទី​២៨ ​ខែតុលា ​ឆ្នាំ​២០១៨​ កាលពី​វេលា​ម៉ោង​០១​រសៀល ដោយ​កម្លាំង​មូលដ្ឋាន​បានទទួល​ព័ត៌មាន​ថា ​មាន​ជនបរទេស​ម្នាក់​ស្លាប់​នៅផ្ទះ​សំណាក់​យីហោ​(​ឌី​បា​ម​ប៊ូ​លហោស​) ​លេខ​២០៥ ​ជាន់​ទី​០២​ នៅផ្ទះ​លេខ​៦៣Eoz​ ផ្លូវ​លេខ​១៧២​ ភូមិ​០៦​ សង្កាត់​ជ័យជំនះ​ ខណ្ឌដូនពេញ​។​

អត្តសញ្ញាណ​ជនរងគ្រោះ​ដែល​ស្លាប់​នោះ​ឈ្មោះ​Koyczanjohn David Ray Fredrickpeter ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​ ជនជាតិ​កាណាដា​ កាន់​លិខិតឆ្លងដែន​លេខ​AC៧៨៦៦៣៥ ​មុខរបរ​ទេសចរណ៍​ស្នាក់​នៅ​ផ្ទះសំណាក់​កើតហេតុ​។​

សមត្ថកិច្ច​បន្តទៀតថា​ ជន​ជនជាតិ​កាណា​ដែល​ដេកស្លាប់​នៅផ្ទះ​សំណាក់​កើតហេតុ​នេះ​ដែរ ​ដោយ​យោង​តាម​ការពិនិត្យ​ធ្វើ​កោសល្យវិច័យ​របស់​កម្លាំង​ជំនាញ​បច្ចេកទេស​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​ស្លាប់​ដោយសារ​គាំងបេះដូង​។

​ចំណែក​សម្ភារៈ​របស់​ជនរងគ្រោះ​បាន​ប្រគល់​ជូន​ខាង​ការិយាល័យ​ស៊ើបអង្កេត ​និង​អនុវត្ត​នីតិ​វិធី​ដើម្បី​រក្សាទុក​ ចំណែក​សព​ត្រូវ​បាន​បញ្ជូន​ទៅ​តម្កល់​នៅ​វត្ត​ស្ទឹងមានជ័យ​។​

សមត្ថកិច្ច​បាន​បន្តទៀត​ថា ​ចំណែក​ករណី​លើក​ទី​២ ​គឺ​កម្លាំង​មូលដ្ឋាន​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ថ្មី​ទី​១​បាន​ទទួល​ព័ត៌មាន​ថា​ មាន​មនុស្ស​ស្លាប់​នៅផ្ទះ​លេខ​៤៨ ​ជាន់​ទី​៣ ​ផ្លូវ​លេខ​៦១ ​ភូមិ​០៥​ កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់ ​ថ្ងៃទី​២៩​ ខែតុលា ​ឆ្នាំ​២០១៨​ នៅក្នុង​សង្កាត់​ផ្សារ​ថ្មី​១ ​ខណ្ឌដូនពេញ​។​

ជនបរទេស​ដែល​ស្លាប់​នោះ​ឈ្មោះ​ Ung Ratana Sandap ភេទ​ប្រុស ​អាយុ​៥៩​ឆ្នាំ ជនជាតិ​ខ្មែរ​ សញ្ជាតិ​អាមេរិក​ មុខរបរ​នៅផ្ទះ​ ស្នាក់នៅ​ផ្ទះ​ជួល​លេខ​៤៨E៣ ​ផ្លូវ​លេខ​៦១ ​កន្លែងកើតហេតុ​។​

បើ​យោងតាម​ការ​សន្និដ្ឋាន​រ​បស់​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត ​នង សុ​វណ្ណា​រ័ត្ន គ្រូពេទ្យ​កោសល្យវិច័យ អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ជនរង​គ្រោះ​ស្លាប់​ដោយសារ​គាំងបេះដូង​។

​បច្ចុប្បន្ន សពត្រូវ​បានប្រគល់​ជូន​ក្រុមគ្រួសារ​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu