ភ្នំពេញ ៖ នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ សមត្ថកិច្ចនគរបាល នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានរៀបចំពិធី ដុតនិងកិនកម្ទេចចោលនូវវត្ថុចាប់យក រួមមានៈ ស្លុតម៉ាស៊ីន(ហ្គេម) និងឧបករណ៍ល្បែងស៊ីសង គ្រឿងសម្អាង សាប៊ូ(ក្លែងក្លាយ) ទឹកស៊ីអ៊ីវគ្មានគុណភាព(ប្រូតេអ៊ីន) បារី៥៥៥ (ក្លែងក្លាយ) នំក្មេងៗ(ក្លែងក្លាយ) ថ្នាំសត្វគ្មានច្បាប់អនុញ្ញាត និងស្ករត្នោតប្រើប្រាស់សារធាតុគីមីហាមឃាត់(សូលដ្យូមអ៊ីដ្រូសូហ្វ៊ីត) ដោយអនុវត្ដតាមសាលក្រមលេខ ៨៥«ឌ» ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ និងសាលក្រមលេខ៨៣១«ធ»ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ របស់សាលាដំបូងរាជធានីភ្នំពេញ នៅទីលានចាក់សំរាមដង្កោ និងមានការចូលរួម ពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងភ្នំពេញ មន្ត្រីកាំកុងត្រូល វិទ្យាស្ថានស្ដង់ដារជាតិកម្ពុជា មន្ដ្រីក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន។
សម្ភារៈ និងទំនិញខូចគុណភាពទាំងនេះត្រូវបានសមត្ថកិច្ចចាប់យក និងរឹបអូសនាពេលកន្លងមកដោយរក្សាទុកក្នុងឃ្លាំងដើម្បីរង់ចាំការសម្រេចរបស់តុលាការ៕
Source: Kampuchea Thmey Daily
0 Comments