Ad Code

អូស្ត្រាលី​ស្វែងរក​ការហាមឃាត់​សាលារៀន​ពី​ការបណ្តេញ​សិស្ស​ភេទ​ទី​បី



លោកនាយក​រដ្ឋមន្ត្រី Scott Morrison បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ថា ប្រទេស​អូស្ត្រាលី​មានបំណង​ហាមឃាត់​សាលារៀន​ឯកជន​ឬ​សាលា​សាសនា​ពី​ការបណ្តេញ​សិស្ស​ដោយ​ផ្អែកលើ​ភេទ​របស់​ពួកគេ​។​

ការជជែក​វែកញែក​លើ​សិទ្ធិ​ផ្ទាល់ខ្លួន​កំពុង​ឡើងក​ម្តៅ​មុន​ការបោះឆ្នោត​បំពេញបន្ថែម​ដ៏​សំខាន់​មួយ​សម្រាប់​ក្រុមចម្រុះ​ជាតិ​សេរីនិយម​ដែល​កំពុង​កាន់អំណាចរ​ប​ស់លោក Morrison នៅក្នុង​អាសនៈ Wentworth ក្រុង​ស៊ីដនី​នៅ​ថ្ងៃទី​២០​ខែតុលា​។​

លោក Morrison បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ខ្ញុំ​នឹង​ចាត់វិធានការ​ដើម្បី​ធានាថា ការធ្វើ​វិសោធនកម្ម​ត្រូវបាន​ណែនាំ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ថា គ្មាន​សិស្ស​ណា​ម្នាក់​ដែល​រៀន​សាលា​ក្រៅ​រដ្ឋ​គួរតែ​ត្រូវបាន​បណ្តេញចេញ​ដោយសារ​ភេទ​របស់​ពួកគេ​ទេ​”​។​

សេចក្តីថ្លែងការណ៍​មួយ​នេះ​ដែល​ជំរុញ​ឲ្យ​សភា​ធ្វើការ​ដោះស្រាយ​បញ្ហា​នេះ​ក្នុង​រយៈពេល​២​សប្តាហ៍​ក្រោយ​បាន​កើតឡើង​បន្ទាប់ពី​មាន​សំណើសុំ​ការគាំទ្រ​ពី​សំណាក់​គណបក្សប្រឆាំង​ធំ​បំផុត​គឺ​គណបក្ស​ពលកម្ម​ដើម្បី​ឲ្យ​លុបចោល​ការលើកលែង​ផ្នែក​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​សាលារៀន​សាសនា​មានការ​រើសអើង​។​

លោក​អាចារ្យ Mark Coleridge ដែលជា​ប្រធាន​សន្និសីទ​គណៈសង្ឃ​កាតូលិក​អូស្ត្រាលី​នៅ​សប្ដាហ៍​នេះ​បាន​អំពាវនាវ​ឲ្យ​មាន​សមភាព​ក្នុង​ការងារ​និង​ការចុះឈ្មោះ​ចូលរៀន​។​

សភា​អូស្ត្រាលី​បាន​បោះឆ្នោត​អនុម័ត​ច្បាប់​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​នៅ​ខែធ្នូ​បន្ទាប់ពី​ការស្ទង់មតិ​ប្រៃសណីយ៍​នៅ​ទូទាំងប្រទេស​បាន​គាំទ្រ​ដល់​សហជីព​នេះ​។​

លោក Morrison បាន​ថ្លែងថា រដ្ឋាភិបាល​កំពុងធ្វើកា​រ​តាមរយៈ​ការឆ្លើយតប​របស់ខ្លួន​ទៅនឹង​អនុសាសន៍​របស់​ក្រុម​ពិនិត្យមើល​ដើម្បី​ពិនិត្យថា​តើ​ការផ្លាស់ប្តូរ​ច្បាប់​បាន​រាំងខ្ទប់​សេរីភាព​ខាង​សាសនា​ដែរ​ឬក៏​អត់​។ ទោះបីជា​យ៉ាងណាក៏ដោយ អនុសាសន៍​នេះ​មិនត្រូវ​បានបង្ហាញ​ជា​សាធារណៈ​ទេ​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu