Ad Code

ណាហ្គា​វើ​លដ៍ មាន​លក់​ម្ហូប​កំពូល​រសជាតិ និង​ផ្តល់ជូន​ការសម្តែង​សិល្បៈ​ដ៏​មហស្ចារ្យ​!



ភ្នំពេញ​ ៖​ ណាហ្គា​វើ​លដ៍ មាន​លក់​ម្ហូប​កំពូល​រសជាតិ និង​ផ្តល់ជូន​ការសម្តែង​សិល្បៈ​ដ៏​មហស្ចារ្យ​ពេញ​មួយខែ​តុលា​ជាមួយនឹង​ការ​ពិសា​ម្ហូប​រសជាតិ​ដើម​ច្នៃ​ដោយ​មេ​ចុងភៅ​ឈ្នះ​ពានរង្វាន់​កម្រិត​ពិភពលោក​តម្លៃ ១០​ដុល្លារ​ប៉ុណ្ណោះ​នៅ​ភោជនីយដ្ឋាន​ប្រណីត​ទាំង ១០។

ជាមួយ​តម្លៃ ១០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​មុខ លោកអ្នក​អាចមក​រីករាយ និង​ពិសា​ម្ហូប​ប៉ាវ​ហ៊ឺ​មហា​សម្បត្តិ​នៅ​ភោជនីយដ្ឋាន​ប្រណីត​ចិន Fortune Palace និង​មឹក​ស្រស់​លាយ​មី​អ៊ីតាលី​នៅ​ភោជនីយដ្ឋាន​ប្រណីត​អ៊ីតាលី Bistro Romano ដែល​ភោជនីយដ្ឋាន​ទាំងពីរ​នេះ​បានឈ្នះ​ពានរង្វាន់​ភោជនីយដ្ឋាន​ប្រណីត​លំដាប់​ពិភពលោក​ប្រចាំឆ្នាំ ២០១៨។

ម្ហូប​ពិសេស​ផ្សេងទៀត​ដែល​លោកអ្នក​គួរ​សាកល្បង រួមមាន បង្កង​ទន្លេ​ញាត់​ក្នុង​ត្រប់ បង្គា​បំពង​ជាមួយ​ពង​ទាប្រៃ ត្រី​ស៊ី​បាស​ចៀន សាច់គោ​តាត​តា ត្រី​សាល​ម៉ុ​ន​រុំ តៅហ៊ូ​បង្គា និង​ម្ហូប​រសជាតិ​ដើម​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ជាច្រើន​ជម្រើស​ដែលមាន​បម្រើ​នៅ​ភោជនីយដ្ឋាន​បារាំង Le Gourmet ភោជនីយដ្ឋាន​ណាហ្គា​រ៉ក់ ភោជនីយដ្ឋាន​កូរ៉េ Korean Grill ភោជនីយដ្ឋាន​ជប៉ុន Teppanyaki ភោជនីយដ្ឋាន​ឥណ្ឌូចិន Indochine ភោជនីយដ្ឋាន Golden Bowl ភោជនីយដ្ឋាន Chopstick និង​ភោជនីយដ្ឋាន​វិមាន​ស៊ី​ធី​វ៉ក។

បន្ថែម​លើ​ម្ហូប​ពិសេស​ជាមួយ​តម្លៃ​សមរម្យ​ខាងលើ ណាហ្គា​វើ​លដ៍​ក៏មាន​ផ្តល់ជូន​នូវ​ការសម្តែង​សិល្បៈ​ផ្ទាល់​ឥតគិតថ្លៃ​ផងដែរ​ដើម្បី​កំដរ​អតិថិជន​របស់​យើង​។ សាល​មហោស្រព NABA នៅ​ណាហ្គា​ទី ២ នឹង​ផ្តល់ជូន​នូវ​ការសម្តែង​សិល្បៈ​ចម្រុះ​ពណ៌ ឬ “Viva La Colours” ដែល​បើក​ឲ្យ​សាធារណជន​ទូទៅ​ចូល​ទស្សនា​ដោយ​សេរី​ចាប់ពី​ថ្ងៃទី ៥ តុលា​រហូតដល់​ថ្ងៃទី ២៨ តុលា ២០១៨ ពី​រៀងរាល់ថ្ងៃ​ព្រហស្បតិ៍ រហូតដល់​ថ្ងៃអាទិត្យ​ចាប់ពី​ម៉ោង ៧:៣០ យប់ និង​ការសម្តែង​ពិសេស​បន្ថែម​នៅ​រៀងរាល់ថ្ងៃ​អាទិត្យ​ចាប់ពី​ម៉ោង ៤ ល្ងាច​។ ចូលរួម​ទស្សនា​ការសម្តែង​សិល្បៈ​ដែលមាន​សិល្បករ​-​សិល្បការិនី​អន្តរជាតិ​មកពី​ជុំវិញ​ពិភពលោក ដូចជា ប្រទេស​កម្ពុជា កូ​ឡុំ​ប៊ី តៃវ៉ាន់ ម៉ុង​ហ្គោ​លី និង​ហ្វីលីពីន ។

ការសម្តែង​សិល្បៈ​នេះ នឹង​បង្ហាញ​អំពី​រឿងរ៉ាវ​ក្នុង​សុបិន​របស់​នារី​ម្នាក់​ក្នុង​ឈុត​ចម្រុះ​ពណ៌​នៅក្នុង​សាល​មហោស្រព​បច្ចេកវិទ្យា​វីដេអូ 3D mapping ដែលមាន​រូបភាព និង​ពន្លឺ​ដ៏​អស្ចារ្យ​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​គ្រប់​វ័យ​ទទួលបាន​នូវ​អារម្មណ៍​ពិសេស​ប្លែក​មិនអាច​បំភ្លេចបាន​! ផ្តល់ជូន​កៅអី ១០០០ ឥតគិតថ្លៃ មក​មុន បាន​មុន។

បន្ទាប់ពី​ទស្សនាការ​សម្តែង​រួច លោកអ្នក​អាចមក​ពិសា​អាហារ​ប៊ុ​ហ្វេ​អន្តរជាតិ និង​គ្រឿង​សមុទ្រ​ពេល​ល្ងាច​ដែលមាន​ច្រើន​មុខ​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ភោជនីយដ្ឋាន​ប្រណីត 2Pangea តម្លៃ ៣៩​ដុល្លារ​សម្រាប់ ២ នាក់ រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង ៥:៣០ ល្ងាច​ដល់​ម៉ោង ១០ យប់ ។ សូម​នាំ​ក្រុមគ្រួសារ និង​មិត្ត​ភ័ក្តិ​ទទួលយក​ការផ្តល់ជូន​ពិសេស​នេះ​ពេញ​មួយខែ​តុលា​នៅ​ណាហ្គា​វើ​លដ៍​! ។​

ជាមួយ​ការពង្រីក​បន្ថែម​ថ្មី​ចុងក្រោយ ណាហ្គា​វើ​លដ៍ មាន​បន្ទប់​ប្រភេទ​ស្វី​ត និង​ដឺ​លុ​ច្ស​ជាង ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និង​ក្លឹប ២៧ កន្លែង មណ្ឌល​ស្ប៉ា​ប្រណីត​ពីរ សាល​មហោស្រព NABA ដែលមាន ២.០០០ កៅអី​នៅ​ណាហ្គា​ទី ២ ផ្សារ​ទំនិញ​រួច​ពន្ធ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន China Duty Free Group ដែលជា​ផ្សារ​ទំនើប​ក្រោម​ដី​ទីមួយ​ក្នុងប្រទេស​កម្ពុជា​ដែលមាន​លក់ទំនិញ​ម៉ាក​អន្តរជាតិ​ល្បីៗ សេវា​កម្សាន្ត​សម្បូរបែប និង​សាលប្រជុំ​ដែល​បំពាក់​ដោយ​បរិក្ខារ​ទំនើបៗ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu