ភ្នំពេញ ៖ តារាសម្តែងវ័យជ្រេនៅតែរក្សាបានសម្ផស្សស្រស់ស្អាតមិនចាញ់តារាវ័យក្មេងជំនាន់ក្រោយអ្នកនាង ស៊ិន ឧត្តមផល្លា បានបញ្ចេញប្រតិកម្មឆ្លើយតបយ៉ាងចាស់ដៃលើបុគ្គលដែលចូលចិត្តនិយាយដើមខ្លួនពិសេសអ្នក ដែលមើលងាយមនុស្សស្រីដែលជាប់ឈ្មោះជាស្ត្រីមេម៉ាយជាដើម។
តារាសម្តែងកូន៣អ្នកនាង ស៊ិន ឧត្តមផល្លា បានលើកនិយាយថា សូមជំរាបដល់អ្នកមាត់អេចអូចអត់បានការ ដែលចូលចិត្តជំនុំជុំពារពីរឿងខ្ញុំ សុទ្ធតែខ្ញុំមេម៉ាយអត់ប្តី ចង់ប្រាប់ថា បើខ្ញុំចង់យកប្តីថ្ងៃណាក៏បានដែរ គឺប្តីដែលនៅកំលោះ ហើយមានឋានៈជាឯកឧត្ដមទៀត ប៉ុន្តែខ្ញុំអត់ចង់រស់នៅជាមួយមនុស្សដែលខ្ញុំមិនស្រឡាញ់។
អ្នកនាង ស៊ិន ឧត្តមផល្លា បានបញ្ជាក់ទៀតថា ហើយខ្ញុំសូមផ្តាំថា បើអ្នកឯងមានប្តីត្រូវយកពេលថែរក្សាប្តីប្រពន្ធអ្នកឯងអោយល្អទៅ កុំចាំបាច់ចេះដឹងរឿងជីវិតខ្ញុំ ហើយកុំមើលងាយគេរឿងមេម៉ាយអត់ប្តី តិចថ្ងៃណាមួយប្តីងាប់ចោលក្លាយជាស្រីមេម៉ាយដែរ ខែនេះខែភ្ជុំផងតិចប្តីងាប់ចោលវើយ។
គេពុំទាន់ដឹងទេថា តារាសម្តែងអ្នកនាង ស៊ិន ឧត្តមផល្លា និយាយខាងលើនេះមានចេតនាចង់សំដៅលើបុគ្គលក្នុងចង្កោមសិល្បៈដូចគ្នាឬយ៉ាងណានៅឡើយទេ ខណៈមានសំនួរជាច្រើនបានបញ្ចេញទស្សនៈចង់ដឹងពីរឿងរ៉ាវនេះ។ ប៉ុន្តែគ្រាន់តែនាងឆ្លើយតបថាចា៎ ពួកមីទំនេរច្រើនអត់ការងារធ្វើ អ្នកមានប្តីមកច្រណែនអ្នកមេម៉ាយចប់៕
Source: Kampuchea Thmey Daily
0 Comments