Ad Code

នាវា​ពិឃាត​ចិន​ធ្វើដំណើរ​ចូល​ជិត​បំផុត​ទៅនឹង​នាវាចម្បាំង​អាមេរិក



មន្ត្រី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា នាវាចម្បាំង​ចិន​មួយគ្រឿង​បានធ្វើ​ដំណើរ​ក្នុង​រយៈ​ចម្ងាយ​ប៉ុន្មាន​យ៉ា​ដ​ពី​នាវាចម្បាំង​អាមេរិក​មួយគ្រឿង​ដែលជា​ហេតុ​បង្ខំ​ឲ្យ​នាវា​នេះ​ត្រូវ​ផ្លាស់ប្តូរ​ទិសដៅ​នៅក្នុង​ការជួប​ប្រទះ “​គ្មាន​សុវត្ថិភាព​និង​គ្មាន​ជំនាញ​” មួយ​ខណៈដែល​នាវា​អាមេរិក​កំពុងស្ថិត​នៅក្នុង​ដែនទឹក​ដែលមាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

នាវា​ពិឃាត​នាំ​ផ្លូវ​មី​ស៊ី​ល USS Decatur កំពុង​អនុវត្ត​នូវ​អ្វីដែល​យោធា​ហៅថា “​ប្រតិបត្តិការ​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​” កាលពី​ថ្ងៃអាទិត្យ​នៅពេលដែល​វា​បាន​ឆ្លងកាត់​ក្នុង​រយៈ​ចម្ងាយ​១២​ម៉ា​យល៍​នៃ​ថ្ម​ប៉ប្រះ​ទឹក Gaven និង Johnson នៅក្នុង​ប្រជុំ​កោះ Spratly ដាច់ស្រយាល​។​

អ្នកនាំពាក្យ​កង​នាវាចរណ៍​អាមេរិក​នៅ​តំបន់​ប៉ាស៊ីហ្វិក​លោក Nate Christensen បាន​និយាយថា ក្នុងអំឡុង​ប្រតិបត្តិការ​នោះ នាវា​ពិឃាត​ចិន​ឈ្មោះ Luyang បាន​ទៅជិត​នាវា USS Decatur នៅក្នុង​ការជួប​ប្រទះ​មិនមាន​សុវត្ថិភាព​និង​គ្មាន​ជំនាញ​នៅក្នុង​តំបន់​ជុំវិញ​ថ្ម​ប៉ប្រះ​ទឹក Gaven នៃ​សមុទ្រ​ចិន​ខាងត្បូង​។​

លោក​បាន​បន្ថែមថា បន្ទាប់មក នាវា​ចិន​បានធ្វើ​សមយុទ្ធ​ឈ្លានពាន​កាន់តែ​ច្រើនឡើងៗ​ហើយ​បាន​ព្រមាន​ថា នាវា Decatur ត្រូវ​ចាក​ចេញពី​តំបន់​នោះ​។ នាវា​ពិឃាត​ចិន​បាន​ទៅដល់​ក្បែរ​ក្បាល​របស់​នាវា Decatur ហើយ​បន្ទាប់មក​នាវា Decatur បាន​ប្តូរ​ទិស​ដើម្បី​ទប់ស្កាត់​ការបុក​គ្នា​។​
​ទំនាក់ទំនង​រវាង​អាមេរិក​និង​ចិន​ត្រូវ​ជាប់គាំង​លើ​កម្រិត​ជាច្រើន​ចាប់តាំងពី​លោក Donald Trump បាន​ក្លាយជា​ប្រធានាធិបតី​នៅក្នុង​ឆ្នាំ​២០១៧​មក​។​

សង្គ្រាម​ពាណិជ្ជកម្ម​ដែល​ចាប់ផ្តើម​ដោយ​លោក Trump បានធ្វើ​ឲ្យ​ទីក្រុង​ប៉េកាំង​ខឹងសម្បា​ដូចដែល​ការអនុញ្ញាត​របស់គាត់​ក្នុង​ការលក់​អាវុធ​ចំនួន​១.៣​ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​កោះ​តៃវ៉ាន់​ដែរ​ដែល​ប្រទេស​ចិន​ចាត់ទុកថា​ជា​ខេត្ត​រឹង​ចចេស​មួយ​។​

ក្រុង​វ៉ាស៊ីនតោន​កាលពី​សប្តាហ៍​មុន​បានអនុម័ត​ច្បាប់​ពន្ធ​ថ្មី​ប្រឆាំងនឹង​ប្រទេស​ចិន​ដែល​គ្របដណ្ដប់​លើ​ការ​នាំចូល​របស់ខ្លួន​ក្នុង​ចំនួន​ទឹកប្រាក់​២០០​ពាន់​លាន​ដុល្លារ​។​

ប្រទេស​ចិន​បាន​ចាត់វិធានការ​សងសឹក​ជា​បន្តបន្ទាប់​រួមទាំង​ការលុបចោល​ដំណើរ​ទស្សនកិច្ច​ទៅ​កំពង់ផែ​ក្រុង​ហុងកុង​តាម​ការគ្រោងទុក​របស់​នាវា​អាមេរិក​និង​លុបចោល​កិច្ចប្រជុំ​មួយ​រវាង​ប្រមុខ​កង​នាវាចរ​ចិន​និង​សម​ភាគី​អាមេរិក​របស់លោក​ផងដែរ​៕ AFP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu