Ad Code

អតីត​មិត្ត​រួម​ថ្នាក់​និយាយថា លោក Kavanaugh បាន​និយាយ​កុហក​អំពី​ការផឹក​ស្រា



មិត្ត​រួម​ថ្នាក់​ម្នាក់​របស់​អ្នក​ដែល​ត្រូវបានតែងតាំង​ជា​ចៅក្រម​តុលាការ​កំពូល​ដោយ​លោក​ប្រធានាធិបតី Donald Trump បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក Brett Kavanaugh គឺជា​អ្នក​ចូលចិត្ត​ផឹកស្រា​។​

សេចក្តី​អត្ថាធិប្បាយ​នេះ​បាន​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី FBI បាន​បើក​ការស៊ើបអង្កេត​មួយ​តាម​សំណើ​របស់​ព្រឹទ្ធសភា​ចូលទៅក្នុង​ការចោទប្រកាន់​ពី​សំណាក់​ស្ត្រី​៣​នាក់​ដែលថា លោក Kavanaugh បាន​ស្រវឹង​ហើយ​រំលោភបំពាន​ផ្លូវភេទ​ពួកគេ​ឬ​ប្រព្រឹត្ត​អំពើ​ហឹ​ង្សា​ផ្លូវភេទ​ខណៈពេលដែល​ពួកគេ​ជា​និស្សិត​នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​។​

លោក Chad Ludington បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​ខ្ញុំ​អាច​និយាយ​យ៉ាងច្បាស់​ថា ចំពោះ​ការបដិសេធ​នូវ​លទ្ធភាព​ដែលថា​គាត់​មិនដែល​ផឹកស្រា​ឬ​ផឹក​ក្នុង​កម្រិត​ទាប លោក Brett មិនបាន​និយាយ​ការពិត​ទេ​”​។​

សាស្ត្រាចារ្យ​សាកលវិទ្យាល័យ North Carolina State University រូបនេះ​ដែល​បាន​និយាយថា​គាត់​បាន​ទាក់ទង​ទៅ FBI ជាមួយ​ព័ត៌មាន​របស់គាត់​បាន​ចង្អុលបង្ហាញ​នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា លោក Kavanaugh គឺ “​ពូកែ​រករឿង​និង​ឈ្លានពាន​” នៅពេល​គាត់​ផឹក​។​

មុននេះ លោក Trump បាន​ការពារ​ការជ្រើសរើស​របស់គាត់​ប៉ុន្តែ​បាន​សារភាពថា ចៅក្រម​តុលាការ​ឧទ្ធរណ៍​មាន “​ការលំបាក​តិចតួច​” ជាមួយ​គ្រឿង​ស្រវឹង​។ លោក​ប្រធានាធិបតី​បាន​និយាយថា “​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ការនិយាយ​អំពី​ការពិត​ដែលថា​គាត់​ចូលចិត្ត​ស្រា​បៀរ​”​។​

លោក​ក៏បាន​ចោទសួរ​ផងដែរ​ថា​ហេតុអ្វី​បានជា​អ្នកស៊ើប​អង្កេត​ត្រូវការ​ពិនិត្យមើល​កំណត់​ត្រា​វិទ្យាល័យ​របស់លោក Kavanaugh ។ លោក Trump បាន​ថ្លែងថា “​ខ្ញុំ​គិតថា​វា​អយុត្តិធម៌​ណាស់​ក្នុង​ការបង្កើត​រឿង​បែបនេះ​”​។​

នៅក្នុង​សវនាការ​វិសាមញ្ញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក Kavanaugh បាន​បដិសេធ​យ៉ាងខ្លាំង​ចំពោះ​ការចោទប្រកាន់​ពី​ការរំលោភបំពាន​ផ្លូវភេទ​ហើយក៏​បាន​ប្រឆាំង​យ៉ាងខ្លាំង​ផងដែរ​ចំពោះ​ការលើកឡើង​ដែលថា គាត់​មាន​បញ្ហា​ផឹក​នៅពេលនោះ​។​

កាសែត New York Times ក៏បាន​រាយការណ៍​ផងដែរ​ថា លោក Kavanaugh ត្រូវបាន​ចោទសួរ​ប៉ុន្តែ​មិនត្រូវ​បាន​ចោទប្រកាន់​ពី​សំណាក់​ប៉ូលិស​ទេ​បន្ទាប់ពី​ការប្រយុទ្ធ​គ្នា​នៅក្នុង​បារ​កាលពី​ឆ្នាំ​១៩៨៥​ក្នុង​ទីក្រុង New Haven នៃ​រដ្ឋ Connecticut ។​

បណ្តាញ​ព័ត៌មាន​អាមេរិក​បាន​រាយការណ៍​ថា FBI បានចាប់ផ្តើម​ការសម្ភាស​ន៍​របស់​ពួកគេ​ជាមួយ​លោក Mark Judge ដែលជា​អតីត​មិត្តភក្តិ​ដ៏​ល្អ​បំផុត​របស់លោក Kavanaugh និង​ជា​បុគ្គល​សំខាន់​នៅក្នុង​ការចោទប្រកាន់​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​ដោយ​លោកស្រី Christine Blasey Ford ៕ AFP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu