Ad Code

គ្រឿងញៀន​កប់​ក្នុង​ដី​ក្បែរ​ពាងទឹក​ សម​ត្ថ​កិច្ច​បង្ក្រាប​បាន​២២​កញ្ចប់



កណ្តាល​ ៖​ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ ឃុំ​រកា​ខ្ពស់ ​សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​អធិការ​នគរបាល​ស្រុក​ស្អាង​ បានធ្វើ​ការបង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន​២​នាក់ ​និង ​រឹបអូស​បាន​ថ្នាំញៀន​២២​កញ្ចប់​ កប់​នៅក្នុង​ដី​ក្បែរ​ពាងទឹក​។



ប្រតិបត្តិការ​បង្ក្រាប​ប​ទល្មើស​គ្រឿងញៀន​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី១៥ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង ១០​និង​១០​នាទី នៅ​ចំណុច​ផ្ទះ​ឈ្មោះ​ហៀ​ង ​ឈាង​ និង​ឈ្មោះ​អាត សំអន ភូមិ ព្រែក​សំរោង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល។



​លោក​វរសេនីយ៍ឯក សេង សុជាតិ ​អធិការ​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ ឡៅ លន ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នេសាទ ទីលំនៅ​បច្ចុប្បន្ន​ភូមិ ព្រែកសំរោង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល ត្រូវជា​ប្តី​ឈ្មោះ អាត សំអន បាន គេចខ្លួន​មុន​សម​ត្ត​កិច្ច​ទៅដល់​ចំណែក​ឈ្មោះ អាត សំអន ភេទ​ស្រី អាយុ៣៩​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្ម​កា​នី​រោងចក្រ ទីលំនៅ​បច្ចុប្បន្ន​ភូមិ ព្រែក​សំរោង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល ត្រូវជា​ប្រពន្ធ​ឈ្មោះ ឡៅ លន​សម​ត្ត​កិច្ច ឃាត់ខ្លួន ដកហូត​បាន​វត្ថុ​តាង​ចាប់​យក​រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ថា ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន​១២​កញ្ចប់ ក្នុង​នោះ ធំ ០១​កញ្ចប់ និង​តូច ១១​កញ្ចប់ កប់​នៅក្នុង​ដី​ក្បែរ​ពាង​ទឹក ​លោក​អធិការ​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​ដោយឡែក​ឈ្មោះ ហៀ​ង ឈាង ភេទ​ប្រុស អាយុ៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ ព្រែក​សំរោង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល (​ធ្លាប់​ជាប់ពន្ធនាគារ​ខេត្តកណ្តាល ចំនួន​០១​លើក ពីបទ រក្សាទុក​គ្រឿងញៀន រយៈពេល​០១​ឆ្នាំ​) នគរបាល​ស្រុក​ស្អាង​ឃាត់ខ្លួន​ក្នុង​ពេល​ជាមួយគ្នា​ដែរ​ ខ​ណៈ​យក​ថ្នាំញៀន​ទៅ​លក់​ និង​បន្ទាប់មក​បាន​ធ្វើ​ការ​ឆែកឆេរ​លំនៅឋាន​រកឃើញ​ថ្នាំញៀន​ចំនួន​១០​កញ្ចប់​និង​​ឧបករណ៍​សម្រាប់​វេច​ខ្ចប់​ប្រើប្រាស់​មួយចំនួន។

បច្ចុប្បន្ន​ជនសង្ស័យ បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ដើម្បី​បន្ដ​អនុវត្ដ​តាម​នីតិវិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu