ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួនកើតឡើង១២លើក ក្នុងនោះយប់០៦លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៦នាក់ (ប្រុស) របួសធ្ងន់១១នាក់(ស្រី០៤នាក់),និងរបួសស្រាល១២នាក់(ស្រី០៣នាក់)។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១២លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប២២គ្រឿង ក្នុងនោះមានម៉ូតូចំនួន១៤គ្រឿង,រថយន្តធុនតូចចំនួន០៤គ្រឿង,រថយន្តធុនធំ០២គ្រឿង,យានផ្សេងៗ០២គ្រឿង។
របាយការណ៍ខាងលើប្រាប់បន្តថា មូលហេតុដែលបណ្ដាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ គឺបណ្ដាលមកពីល្មើសល្បឿន០៧លើក,ប្រជែងគ្រោះថ្នាក់០១លើក មិនគោរពសិទ្ធ០១លើកបត់គ្រោះថ្នាក់០១លើក,កត្តាយានយន្ត០១លើក និងជិះម៉ូតូឆ្លងផ្លូវ០១លើក។ ក្នុងនោះអ្នកជិះម៉ូតូគ្រោះថ្នាក់ដោយមិនបានពាក់មួកសុវត្ថិភាពចំនួន១៧នាក់(យប់០៦នាក់)។
ប្រភពព័ត៌មានពីនាយកសណ្ដាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា រថយន្តដែលត្រូវផាកពិន័យនៅអង្គភាពកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥នេះ សរុបចំនួន៦១៥ គ្រឿង ក្នុងនោះមានរថយន្តទេសចរណ៍គ្រួសារ៦០គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច២៣៧គ្រឿង,រថយន្តដឹកអ្នកដំណើរធុនតូច០៦គ្រឿង, រថយន្តដឹកទំនិញធុនតូចចំនួន១១៩គ្រឿង, រថយន្តដឹកទំនិញធុនធំ១៩៣គ្រឿង។ រថយន្តទាំងអស់ត្រូវបានបង់ប្រាក់ពិន័យរួចនៅអធិការដ្ឋាននគរបាលស្រុកចំនួន៣០គ្រឿង នៅស្នងការដ្ឋាននគរបាលខេត្ត៥៨៥គ្រឿង។
ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន១៥៨១គ្រឿង ក្នុងនោះមានជិះម៉ូតូអត់ពាក់មួក៩៩៥គ្រឿង,ជិះម៉ូតូអត់កញ្ចក់៥៤៤គ្រឿង,ជិះម៉ូតូអត់កញ្ចក់និងមួក០៦គ្រឿង,ជិះម៉ូតូមានជាតិស្រវឹង០៣គ្រឿង,ផ្លាលេខខូចឬបាក់០១គ្រឿង,ម៉ូតូបើកភ្លើងពេលថ្ងៃ៣១គ្រឿង,ម៉ូតូដឹកលើសចំណុះ១គ្រឿង៕
រ៉ាវុទ្ធ
0 Comments