សៀមរាប ៖ នារសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៨៖០០នាទី យោងតាមអនុសាសន៍របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការយកចិត្តទុកដាក់ខ្ពស់ របស់ថ្នាក់ដឹកនាំខេត្ត ពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសនៅពេលរដូវបុណ្យភ្ជុំបិណ្ឌ ខាងមុខ។ ក្រុមការងារលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដសៀមរាប ដោយមានបញ្ជាផ្ទាល់ពីលោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ និងជាប្រធានលេខាធិការដ្ឋាននៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដសៀមរាប និងមានការចូលរួមជាអធិបតីពី ឯកឧត្ដម ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្ដ បានដឹកនាំមន្ដ្រីជំនាញការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ និងចូលរួមសហការពីនគរបាលចរាចរណ៍ នៅក្រុងសៀមរាប ចុះអនុវត្ដយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការពាក់មួកសុវត្ថិភាព(អត្ថប្រយោជន៍នៃការពាក់មួកសុវត្ថិភាព) ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាបក្នុងឱកាសបុណ្យភ្ជុំបិណ្ឌចំនួនពីរគោលដៅ៖ * រង្វង់មូលព្រះរាជដំណាក់
*រង្វង់មូលនាគ (ផ្សារចាស់)
ការចុះផ្សព្វផ្សាយនេះដែរ ក្នុងគោលបំណង អប់រំ បងប្អូនប្រជាពលរដ្ឋអោយយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក និងក្រមសីលធម៌ក្នុងការបើកបរ និងសួរសំនួរ ឆ្លើយយករង្វាន់មួកសុវត្ថិភាព បើឆ្លើយត្រូវ៣សំនួរ ក្រុមការងារជូនមួកសុវត្ថិភាព១ តែបើឆ្លើយខុសជូនឯកសារ និងសៀវភៅច្បាប់យកទៅរៀនបន្ថែម។
*សម្ភារៈចែកជូនរួមមាន៖-មួកសុវត្ថិភាព ២៤មួកសៀវភៅច្បាប់ចរាចរណ៍ ១២០ក្បាលសៀវភៅម៉ូតូ ១២០ក្បាលជំនួយស្មារតី ១,០០០សន្លឹកស្ទិកឃ័រមានអក្សរ ២០០សន្លឹក សីលធម៌១០ចំណុច ១៤០សន្លឹកផ្ទាំងថ្មើរជើង ២៥សន្លឹកផ្ទាំងសញ្ញាចរាចរណ៍សំខាន់ៗ ២៥សន្លឹក៕
Source: Kampuchea Thmey Daily
0 Comments