Ad Code

ហត្ថា​កសិករ ប្រកាស​លក់​ជា​ផ្លូវការ ផលិតផល​សន្សំ​ផល​ច្រើន



ភ្នំពេញ ៖ គិត​ត្រឹម​ខែសីហា ២០១៨ សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​របស់​ហត្ថា​កសិករ មាន​ចំនួន​ជាង ៤២០ លាន​ដុល្លារ​អាមេរិក ជាមួយនឹង​ចំនួន​អតិថិជន ប្រាក់​បញ្ញើ​សន្សំ​ជាង ២៣០,០០០ នាក់ ផលប័ត្រ​ឥណទាន​សរុប​មាន ចំនួន​ប្រមាណ ៦៨៣ លាន​ដុល្លារ​អាមេរិក ដោយមាន​អតិថិជន​ចំនួន ជាង​១៣០,០០០ នាក់​។ ទ្រព្យសកម្ម​សរុប របស់​ហត្ថា​កសិករ​មាន​ចំនួន​៨៤៣​លាន​ដុល្លារ​អាមេរិក​។​

ដោយមាន​ការជឿទុកចិត្ត និង​គាំទ្រ​ច្រើន​ពី​អតិថិជន ហត្ថា​កសិករ លីមីត​ធី​ត ដែលជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​មួយ​នៅ​កម្ពុជា បានប្រកាស​ដាក់ លក់​ជា​ផ្លូវការ​នូវ​ផលិតផល​សន្សំ​ផល​ច្រើន ដើម្បី​បំពេញ​តាម​តម្រូវ​ការដែល​ចេះតែ​កើន​ឡើងជា​លំដាប់​របស់​អតិថិជន​។



នៅក្នុង​សន្និសីទ​បើក​លក់​ផលិតផល​ថ្មី​ដែល​បានធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៨​នៅ​ទីតាំង​ហត្ថា​កសិករ លីមីត​ធី​ត​សាខា​ផ្សារ​អំពៅ លោក ម៉ិច សុខ​មេត្រី ដែលជា​អគ្គនាយក​អភិវឌ្ឍ​អាជីវកម្ម​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត បាន​មានប្រសាសន៍ថា “​ដោយ​យើង​សង្កេតឃើញថា ផលិត​សន្សំ​ដែល​កំពុង​ដាក់លក់​នៅលើ​ទីផ្សារ​ភាគច្រើន​ផ្តល់នូវ​អត្រា​ការប្រាក់​ទាប ធ្វើអោយ​អតិថិ​ន​ជន​មិន​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​នោះទេ​ក្នុងការ​សន្សំ​ប្រាក់​នៅ​ធនាគារ ឫ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ តែបើ​អតិថិជន​ចង់បាន ផលិតផល​ដែល​ផ្តល់​អត្រា​ការប្រាក់​ខ្ពស់​វិញ គឺ​អតិថិជន​នឹងមិន​អាច​ដក​ប្រាក់​នោះមក​ប្រើ​បានទេ​ក្នុងកំឡុងពេល​ដាក់​នោះ គឺ​គាត់​ត្រូវ​រក្សា​ប្រាក់​នោះ​ទុក​រហូតដល់​កាលកំណត់​ទើប​អាច​ដកយក​មកប្រើប្រាស់​បាន ដូច្នេះ​ធ្វើអោយ​គាត់​មានការ​ពិបាក​ក្នុង​ការដក​ប្រាក់​មកប្រើប្រាស់​តាម​តម្រូវការ​ណាស់​។ យើង​សង្ឃឹមថា​ផលិតផល​សន្សំ​ផល​ច្រើន​ដែល​យើង​ដាក់លក់​នៅពេលនេះ​ពិតជា​អាច​ដោះស្រាយ​នូវ​បញ្ហា​ដែល​អតិថិជន​បាន​នឹង​កំពុង​ជួបប្រទះ​ទាំងនេះ​បាន​”​។

អតិថិជន​នៃ ផលិតផល​សន្សំ​ផល​ច្រើន​អាច​ទទួលបាន​អត្រា​ការប្រាក់​ខ្ពស់​លើសពី​គណនី​សន្សំ​នានា​នៅលើ​ទីផ្សារ​ទាំងអស់ ហើយ​អតិថិជន ក៏​អាច​ដក​ប្រាក់​សន្សំ​ទាំងនោះ​យ៉ាង​ងាយស្រួល​តាម​បណ្តា​សាខា​ហត្ថា​កសិករ​ទាំង​១៧៨​ការិយាល័យ​ទូរ​ទាំង​ប្រទេស បណ្តាញ​អេ​ធី​អឹម​ទូទាំង​ប្រទេស និង​អតិថិជន​ក៏​អាចធ្វើ​ការផ្ទេរ​ប្រាក់​បាន​ជាមួយនឹង​ផលិតផល​សន្សំ​ផល​ច្រើន​នេះដែរ​។​សម្រាប់​ឱកាស​ដាក់លក់​លើកដំបូង​នេះ ហត្ថា​កសិករ​នឹង​ផ្តល់ជូន អត្រា​ការប្រាក់​រហូតដល់​ទៅ ៥.៥% ក្នុង​មួយឆ្នាំ សំរាប់​ការបើក​គណនី​នេះ​។

លោក​ឧកញ៉ា ហួត អៀង​តុង ប្រធាន​អគ្គនាយក​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត បាន​មានប្រសាសន៍ថា "​ហត្ថា​កសិករ លីមីត​ធី​ត តែងតែ​យកចិត្ត​ទុក ដាក់​ខ្ពស់ និង បង្កើត​នូវ​ផលិតផល​ថ្មីៗ​បន្ថែមទៀត​ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន ក៏ដូចជា គាំទ្រ​ដល់​ការរីកចម្រើន​របស់​អតិថិជន និង​អាជីវកម្ម​របស់​ពួកគាត់ ជាក់ស្តែង​ដូចជា​ផលិតផល សន្សំ​ផល​ច្រើន​ជា​ឧទាហរណ៍​ស្រាប់​”​។ ជាមួយនឹង​ផលិតផល​សន្សំ​ផល​ច្រើន អតិថិជន​ក៏​ទទួលបាន​អត្ថប្រយោជន៍​មួយចំនួន​បន្ថែមទៀត​ដូចជា ទទួលបាន​សៀវភៅ​ធនាគារ​លើកដំបូង​ដោយ​ឥតគិតថ្លៃ ព្រមទាំង​មិន​គិត​កម្រៃ​សេវា​ទៅលើ​ការចុះឈ្មោះ និង​ការថែរក្សា​កាត​អេ​ធី​អឹម​សម្រាប់​ឆ្នាំ​ដំបូង​។ ​សម្រាប់​អតិថិជន​ដែល​ចាប់អារម្មណ៍​ចំពោះ​ការ​សន្សំ​តាមរយៈ​ផលិតផល​សន្សំ​ផល​ច្រើន​នេះ លោកអ្នក​អាចទាក់ទង​ទៅគ្រប់​ការិយាល័យ​របស់​ហត្ថា​កសិករ​ទាំងអស់​ដែល​នៅក្បែរ​លោកអ្នក ឬក៏​ទាក់ទង​មក​លេខ​ទូរស័ព្ទ​៖023 999 266 ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu