Ad Code

បញ្ជូន​ជនជាតិ​អាមេរិក​ម្នាក់​ ទៅ​មណ្ឌល​បណ្តេញ​ចេញ​ ករណី​ស្នាក់នៅ​ហួសកំណត់



សៀមរាប ​៖​ បុរស​ជនជាតិ​អាមេរិកកាំង​ម្នាក់ ត្រូវបាន​នគរបាល​ជំនាញ​នៃ​ខេត្តសៀមរាប​ឃាត់ខ្លួន​បញ្ជូន​ទៅ​មណ្ឌល​បណ្តេញ​ចេញ ក្រោយ​រក​ឃើញ មក​ស្នាក់នៅ​ហួស​ទិដ្ឋាការ​ជាង​២​ឆ្នាំ។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ជា គឹម​សាន ស្នងការ​រង​ទទួល​ផែន​អន្តោប្រវេសន៍​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​​ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១២​ ខែតុលា​នេះ​ថា មាន​ករណី​ជនបរទេស​លួច​ស្នាក់នៅ​ដោយ​ខុសច្បាប់​(​លើស​ទិដ្ឋាការ​ជាង​ពីរ​ឆ្នាំ​)​។ លោក​បន្តថា ករណីនេះ​គឺ​បាន​រក​ឃើញ​កាលពី​ថ្ងៃទី​៨ ​ខែតុលា ​និង​បាន​បញ្ជូន​ទៅ​មណ្ឌល​បណ្តេញចេញ រួចហើយ ដើម្បី​ចាត់ការ​បន្ត​។​

លោក​បាន​បញ្ជាក់ថា ជនបរទេស​រូបនេះ​មាន ឈ្មោះ ARCHBALD FRANK EFRAN WILLIAM ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ អាមេរិក សញ្ជាតិ អាមេរិក មុខរបរ​គ្មាន​កាន់​លិខិតឆ្លងដែន​លេខ ៥៣៨៤៨៨៨៨៩ ទិដ្ឋាការ​ផុតកំណត់​១១​ ខែវិច្ឆិកា ​ឆ្នាំ​២០១៦។

បន្ទាប់ពី​កម្លាំង​នគរបាល​ជំនាញ​រៀបចំ​ឯកសារ​បញ្ជូន​បុរស​ជនជាតិ​អាមេរិកកាំង ម្នាក់​នេះ​ ដែល​មក​រស់នៅ​ខុសច្បាប់​ក្នុងប្រទេស​កម្ពុជា រួចមក​ កម្លាំង​នគរបាល​ជំនាញ​បាន​បញ្ជូនទៅ​មណ្ឌល​បណ្តេញចេញ ដើម្បី​ខាង​ស្ថានទូត​មក​ទទួល​យក​ទៅ​ស្រុកកំណើត​របស់​គាត់​វិញ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu