Ad Code

ឥណ្ឌូនេស៊ី​រារាំង​ការ​លួច​ទំនិញ​ខណៈ​ចំនួន​អ្នកស្លាប់​ដោយសារ​រលក​យក្ស​ស៊ូណាមិ​កើន​លើស​១,២០០​នាក់



ប្រទេស​ឥណ្ឌូនេស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា មនុស្ស​ជាង​១,២០០​នាក់​ត្រូវបាន​គេ​ដឹងថា ស្លាប់​ដោយសារ​រលក​យក្ស​ស៊ូណាមិ​ដែល​វាយប្រហារ​កោះ Sulawesi ខណៈដែល​ប៉ូលិស​បាន​សន្យា​រារាំង​ការ​លួច​របស់របរ​ដោយ​អ្នក​រស់រានមានជីវិត​។​

មាន​សេចក្តីរាយការណ៍​ពី​មន្ដ្រី​បាញ់​ព្រមាន​និង​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​រារាំង​មនុស្ស​ពី​ការចូល​លុកលុយ​ហាង​ជាច្រើន​នៅ​ទីក្រុង Palu ដែលជា​ទីក្រុង​ឆ្នេរសមុទ្រ​ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយ​ការរញ្ជួយ​ដី​កម្រិត​៧.៥​រ៉ិ​ច​ទ័​រ​និង​រលក​យក្ស​ស៊ូណាមិ​។​

អង្គការសហប្រជាជាតិ​បាន​និយាយថា ប្រជាជន​ជិត​២០០,០០០​នាក់​កំពុង​ត្រូវការ​ជំនួយ​ជា​បន្ទាន់ដោយ​ក្នុងចំណោម​នោះ​មាន​កុមារ​រាប់ពាន់នាក់​។​

អ្នក​រស់រានមានជីវិត​កំពុង​ប្រយុទ្ធ​នឹង​ភាព​ស្រេកឃ្លាន​ដោយសារតែ​ការផ្គត់ផ្គង់​អាហារ​និង​ទឹកស្អាត​មាន​ភាពខ្វះខាត​ហើយ​មន្ទីរពេទ្យ​ក្នុងស្រុក​ត្រូវបាន​ហូរហៀរ​ដោយ​ចំនួន​អ្នករងរបួស​។​
​ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ពួកគេ​ធ្លាប់​អត់ឱន​ដល់​អ្នក​រស់រានមានជីវិត​ពី​ការយក​អាហារ​និង​ទឹក​ពី​ហាង​បិទទ្វារ​ប៉ុន្តែ​ឥឡូវនេះ​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន​៣៥​នាក់​ដោយសារ​លួច​កុំព្យូទ័រ​និង​សាច់ប្រាក់​។​

អនុប្រធាន​ប៉ូលិស​ជាតិ​លោក Ari Dono Sukmanto បាន​និយាយថា “​នៅ​ថ្ងៃទី​១​និង​ទី​២​មិនមាន​ហាង​ទំនិញ​បើកទ្វារ​ទេ​។ មនុស្ស​ជាច្រើន​ស្រេកឃ្លាន​។ នោះ​មិនមែនជា​បញ្ហា​ទេ​។ ប៉ុន្តែ​នៅ​ថ្ងៃទី​៣ ការផ្គត់ផ្គង់​ស្បៀងអាហា​រ​បានចាប់ផ្តើម​ហើយ​ឥឡូវនេះ​យើង​កំពុង​អនុវត្ត​ច្បាប់​ឡើងវិញ​។​

កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​ត្រូវបាន​រារាំង​ដោយ​ការខ្វះខាត​គ្រឿងចក្រ​ធុន​ធ្ងន់ ខ្សែ​ដឹកជញ្ជូន​ត្រូវបាន​កាត់ផ្តាច់ ទំហំ​នៃ​ការខូចខាត​និង​ការស្ទាក់ស្ទើរ​របស់​រដ្ឋា​ភិ​បាល​ឥណ្ឌូនេស៊ី​ក្នុងការ​ទទួល​យក​ជំនួយ​បរទេស​។​

យោងតាម​រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា អ្នកស្លាប់​ជា​ផ្លូវការ​ពី​សោកនាដកម្ម​នៅ​កោះ Sulawesi គឺមាន​ចំនួន​១,២៣៤​នាក់​។​

យោធា​ឥណ្ឌូនេស៊ី​កំពុង​ដឹកនាំ​កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​ប៉ុន្ដែ​បន្ទាប់ពី​លោក​ប្រធានាធិបតី Joko Widodo បាន​ទទួលយក​ជំនួយ​ទាំង​ស្ទាក់ស្ទើរ អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ​ក៏​ដាក់ពង្រាយ​ក្រុមការងារ​នៅ​ទីក្រុង Palu ផងដែរ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu