Ad Code

គេ​មើល​មុខ​ថា​គេ​ឌឺ ​ឈឺចិត្ត​ពេក​យក​កាំបិត​ដេញ​កាប់ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​



កណ្តាល​ ៖​ យុវជន​ម្នាក់​ដែល​គ្រាន់​គេ​មើល​មុខ​សង្កត់ចិត្ត​មិនបាន​ស្មាន​ថា​គេ​ឌឺ​ បាន​ទៅ​យក​កាំបិត​មក​ដេញ​កាប់​ត្រូវ​សម​ត្ថ​កិច្ច​ចាប់​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​។

យុវជន​រូប​នេះ​ ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​ ក្រោយពី​រួមគ្នា​ជាមួយ​បក្ខពួក​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ២០១៨ វេលា​ម៉ោង​១៥និង០០​នាទី នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ មុខ​ផ្ទះ​ឈ្មោះ ហេង សា​វ៉ាង​ភូមិ​វត្ត​ចាស់​ ឃុំ​ព្រែក​ដំបង​ ស្រុក​មុខកំពូល ​ខេត្តកណ្តាល។

នគរបាល​ស្រុក​មុខកំពូល​បាន​ឲ្យដឹងថា​ ជនរងគ្រោះ​ឈ្មោះ អំ វ​ន្ថា ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ថ្មី​ ឃុំ​ស្វាយ​អំពារ​ ស្រុក​មុខកំពូល​ ខេត្តកណ្ដាល មុខរបរ​សិស្ស។ ចំ​ណែក​ជនសង្ស័យ​០២ នាក់​ឃាត់ខ្លួន​ម្នាក់​គឺ​១-​ឈ្មោះ ជួន ម៉ា​រី​ណូ​ ភេទ​ប្រុស ​អាយុ​១៥​ឆ្នាំ នៅ​ភូមិ​វត្ត​ចាស់ ​ឃុំ​ព្រែក​ដំបង​ស្រុក​មុខកំពូល ​ខេត្តកណ្ដាល មុខរបរ​សិស្ស​ថ្នាក់​ទី​១០ ថ្មី​(​ឃាត់ខ្លួន​)​។

២.​ឈ្មោះ ហៅ​(​ក្រិត​) ​ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ស្វាយជ្រុំ​ឃុំ​ព្រែក​ដំបង​ស្រុក​មុខកំពូល​ខេត្តកណ្ដាល មុខរបរ​ជាងកាត់សក់​(​គេចខ្លួន​)​។

បើ​តាម​នគរបាល​បញ្ជាក់​ថា​ កន្លងមក​ជនសង្ស័យ ពុំ​ធ្លាប់​មាន​ទំនាស់​ជាមួយ​ជនរងគ្រោះ​ឡើយ​។​ នៅ​ម៉ោង​០៣និង០០​នាទី​រសៀល​ ជនសង្ស័យ​(​ជួន​ម៉ា​រី​ណូ​)​បាន​ជិះ​ម៉ូតូឌុប​ឈ្មោះ ក្រិត ស្រាប់តែ​ជនរងគ្រោះ​និង​បក្ខពួក​បាន​មើល​មុខ​ឌឺ​ជនសង្ស័យ ឃើញ​ដូចនេះ​ជនសង្ស័យ​ខឹង​បាន​ជិះ​ម៉ូតូ​ទៅ​យក​កាំបិតប៉័ងតោ​ពី​ផ្ទះ ដោយ​ឈ្មោះ ក្រិត ជា​អ្នក​ឌុប ហើយ​ជនសង្ស័យ​ជិះ​ពីក្រោយ​កាន់​កាំបិត​នៅ​និង​ដៃ បាំង​ជើង​មក​ឈប់​រង់ចាំ​នៅ​ក្លោងទ្វារ វត្ត​ចាស់ បន្ទាប់មក​ជនសង្ស័យ​បានឃើញ​ម៉ូតូ​០៣​គ្រឿង​ជិះ​ចេញពី​ក្នុង​វត្ត​មក ម៉ាក សង់​០២​គ្រឿង​និង ម៉ា​កនិច ០១​គ្រឿង ជិះ​ឌុប​គ្នា​០៨​នាក់ ក្នុងពេលនោះ ជនរងគ្រោះ​ជិះ​ម៉ូតូ​និ​ច​០៣​នាក់​(​ជនរងគ្រោះ​ជិះ​នៅ​កណ្ដាល​) ​ពី​ជើង​ទៅ​ត្បូង​ហើយ​ជនសង្ស័យ​ឈ្មោះ​ក្រិត ជិះ​ម៉ូតូឌុប​ជនសង្ស័យ​ឈ្មោះ​ជួន ម៉ា​រី​ណូ​ ដេញ​តាម​ក្រោយ ដល់​ចំណុច​កើតហេតុ​ជនសង្ស័យ​ជួន ម៉ា​រី​ណូ​ដក​កាំបិត​កាប់​ម្នាក់​អង្គុយ​ពីក្រោយ​គេ តែ​អ្នកនោះ​គេច​ផុត​បណ្ដាល ឲ្យ​ត្រូវ​ជនរងគ្រោះ​ជិះ​កណ្ដាល​គេ ចំ​កញ្ចឹងក រួច​ជនសង្ស័យ​ទាំង​០២​នាក់​បើក​ម៉ូតូ​រត់គេច​ចូល​ផ្ទះ​រៀងខ្លួន​។ លុះដល់​ម៉ោង​០៦និនង៤០​នាទី​ល្ងាច សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ជួន ម៉ា​រី​ណូ​មក​សាកសួរ​ ទើប​ជនសង្ស័យ​សារភាព​ថា ​ខ្លួន​បាន​កាប់​ជនរងគ្រោះ​នឹង​កាំបិត​បុ័ងតោ​បណ្ដាល​ឲ្យ មាន​របួស​ស្នាម​ប្រាកដ​មែន ដោយឡែក​ជន​សង្ស័យ​ឈ្មោះ​ក្រិត បាន​គេចខ្លួន​បាត់​។ ចំណែក​ជនរងគ្រោះ​ត្រូវ​បាន​ក្រុមគ្រួសារ​ដឹក​យក​មក មន្ទីរពេទ្យ​ភ្នំពេញ ដើម្បី​សង្គ្រោះ និង​ព្យាបាល៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu