Ad Code

បុរស​ម្នាក់​បើក​ម៉ូតូ​ឡើង​ជែង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​មិន​ផុត​ ត្រូវ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​បុក​ពេញទំហឹង​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​ស្លាប់



បន្ទាយមានជ័យ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​មួយ​បាន​កើតឡើង​ រវាង​បុរស​ម្នាក់​បើក​ម៉ូតូ​ឡើង​ជែង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​មិន​ផុត ​ត្រូវ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​បុក​ពេញទំហឹង​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​ស្លាប់​នៅ​វេលា​ម៉ោង​៥​រសៀល ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨​នេះ​ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​និមិត្ត​ថ្មី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។



លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹងថា ​នៅមុន​កើតហេតុ​នោះ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក Zoomer-X ពណ៌​ក្រហម ពាក់​ស្លាក​លេខ បាត់ដំបង ១AA-៨៧០០ ក្នុង​ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​លុះ​ជិះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ឡើង​ជែង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​បើក​ស្រប​ទិស​គ្នា​មិន​ផុត​ ត្រូវ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX-៣០០ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ សៀមរាប ២C-៦០០៣​បើក​បញ្ច្រាសទិស​គ្នា​ឡើង​ជែង​រថយន្ត​មួយ​គ្រឿង​ទៀត បុក​ពេញទំហឹង​លាន់​ដូចរ​ន្ទ​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​របួសធ្ងន់​ពេលដែល​សមត្ថកិច្ច​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត​មិនទាន់​បាន​ជួយសង្គ្រោះ​ផង ​ស្លាប់​តែម្តង​ ក្រោយពី​កើតហេតុ​ហើយ អ្នក​បើករថយន្ត​គេចខ្លួនបាត់​។

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ ជនរងគ្រោះ មានឈ្មោះ ស៊ី​ង សឹង អាយុ​៦២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រាង ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​ ចំណែក​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នាំ​យក ទៅ​រក្សាទុក នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​និមិត្ត ​ដើម្បី​ដោះស្រាយ​តាមច្បាប់​នៅពេល​ក្រោយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu