Ad Code

បើក​សមរភូមិ​អធិរាជ​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​អន្តរជាតិ​គ្រូ​ន​សាន​នៅ​សង្វៀន​CNC​ថ្ងៃ​សុក្រ​



ក្រុមហ៊ុន​ភេសជ្ជៈ ប៉ូវ​កម្លាំង​គ្រូ​ន​សាន​របស់​ប្រទេស​កូរ៉េ បាន​សហការ​ជាមួយ​ទូរទស្សន៍ CNC និង​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ រៀបចំ​ការប្រកួត​ប្រដាល់​ថ្មី​មួយទៀត ដែល​ប្រសិទ្ធ​នាម​ឈ្មោះថា​”​សមរភូមិ​អធិរាជ​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​អន្តរជាតិ​គ្រូ​ន​សាន​” នៅ​រាល់​ល្ងាច​ថ្ងៃ​សុក្រ​រៀងរាល់​សប្ដាហ៍ ។​

ក្នុង​សន្និសីទកាសែត​នា​ព្រឹក​ថ្ងៃទី​២៦​តុលា​២០១៨ លោក ហួរ រតនៈ ដែលជា​ប្រធាន​ទីផ្សារ​ទូរទស្សន៍​CNC បាន​ឲ្យ​ដឹងថា “​សមរភូមិ​អធិរាជ​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​អន្តរជាតិ​គ្រូ​ន​សាន​” ត្រូវបាន​ចាប់បដិសន្ធិ​ឡើង​ក្រោម​ការសហការ​គ្នា​យ៉ាង​ស្អិតរ​មួ​ត​រវាង​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រូ​ន​សាន​និង​ស្ថានីយទូរទស្សន៍​CNC ដែលមាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ជួយ​គាំទ្រ​យ៉ាង​ពេញទំហឹង​និង​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​ប្រកួត​នេះ​កើតឡើង ហើយ​ថែមទាំង​បានផ្តល់​នូវ​គណៈកម្មកា​រ​រៀបចំ​ការប្រកួត​ព្រមទាំង​កីឡាករ​ល្អៗ​ឲ្យ​មក​ចូលរួម​បង្ហាញ​ថ្វៃ​ដៃ​ថែម​ទៀតផង​។​លោក​បាន​អះអាងថា នឹងធ្វើ​ឲ្យ​ការប្រកួត​មួយ​នេះ ប្រព្រឹត្ត​ធ្វើឡើង​ដោយ​រលូន​និង​ជក់ចិត្ត​ដិតអារម្មណ៍​គ្រប់ការ​ប្រកួត​គ្រប់​សប្តាហ៍​នឹង​ចប់​ចុង​ចប់​ដើម​។

លោក ហួរ រតនៈ បានបញ្ជាក់​ទៀតថា កម្មវិធី​”​សមរភូមិ​អធិរាជ​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​អន្តរជាតិ​គ្រូ​ន​សាន​”​លើស​ង្វៀន​ថ្មី ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​០២​ខែវិច្ឆិកា​ខាងមុខនេះ នឹង​ចាប់​ផ្តើមដំបូង​គឺ​ការប្រកួត​ជា​លក្ខ​ណះ​អន្តរជាតិ ដែលមាន​កីឡាករ​បរទេស​ល្បីៗ សម្រាប់​លាយ​ជា​មួយគូ​អ្នក​ប្រដាល់​រួម​ជាតិ ។

លោក គីម ជុង​ហ៊ី​(Kim Jung Hwi) អគ្គនាយក​ក្រុមហ៊ុន​គីម ឡាយ​អេង បាន​អះអាងថា ក្រុមហ៊ុន​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រូ​ន​សាន គឺជា​អ្នក​ឧបត្ថម្ភ​ផ្តាច់មុខ​នូវ​កម្មវិធី​ប្រកួត​ប្រដាល់​ថ្មី​មួយ​នេះ ដើម្បី​ចូលរួម​លើកស្ទួយ​និង​អភិរក្ស​វិស័យ​កីឡាប្រដាល់​នៅ​កម្ពុជា ក៏ដូចជា​ពង្រីក​វិសាលភាព​នៃ​ការផ្សព្វផ្សាយ ។ លោក បាន​អោយដឹងទៀតថា នេះ​លើក​ទី​១​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រូ​ន​សាន ដែល​ឧបត្ថម្ភ​កីឡាប្រដាល់​ដែលមាន​សក្តានុពល​នៅ​កម្ពុជា​នេះ ។​

លោក ម៉ិ​ល កាដូ អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​សំដែង​នូវ​មោទនភាព​ចំពោះ​កម្មវិធី​ប្រដាល់​ថ្មី​នៅ​CNC​នេះ ព្រោះ​វា​បានធ្វើ​ឲ្យ​ការ​ការផ្សព្វផ្សាយ​វិស័យ​កីឡា​នៅ​កម្ពុជា ពិសេស​កីឡាប្រដាល់​កាន់តែ​ទូលំទូលាយ​ថែមទៀត ដែល​បង្ក​លក្ខ​ណះ​ដល់​មន្ត្រី​បច្ចេកទេស ក៏ដូចជា​កីឡាករ​ប្រដាល់​មានការ​ងារ​ធ្វើ និង​រក​ចំណូល​បង្កើន​ជីវភាព​បាន​ថែម​មួយកម្រិត​ទៀត ។​

លោក​បាន​កោតសរសើរ​ចំពោះ​ការខិតខំ​របស់​ក្រុមហ៊ុន​ក្រុមហ៊ុន​ភេសជ្ជៈ ប៉ូវ​កម្លាំង​គ្រូ​ន​សាន និង​ស្ថានីយទូរទស្សន៍​CNC ដែល​បាន​ផ្តួចផ្តើម​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​ប្រដាល់​បន្ថែមទៀត​នេះ ពីព្រោះ​តាមរយះ​ព្រឹត្តិការណ៍​នេះ វា​បានរួម​ចំណែក​ធ្វើអោយ​កម្ពុជា​រក្សា​និង​អភិរក្ស​ក្បាច់គុន​ខ្មែរ ដែលជា​សិ​ល្បះ មរតក វប្បធម៌ របស់​បុព្វបុរស ដូនតា កាន់តែ​រស់​រវើក និង​ផ្សព្វផ្សាយ​មិន​ត្រឹមតែ​ក្នុង​ក្របខណ្ឌ​ជាតិ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​រួមចំណែក​អោយ​ពិភពលោក​កាន់តែ​ស្គាល់​និង​ដឹងថា ប្រដាល់​ក្បាច់គុន​បុរាណ​ជា​របស់​ខ្មែរ​នោះ ។​

ជាមួយគ្នានេះដែរ លោក​អគ្គលេខាធិការ​ស​ហ​ព័ន្ធ​ប្រដាល់ ក៏បាន​ក្រើនរម្លឹក​ដល់​មន្ត្រី​បច្ចេកទេស និង​កីឡាករ​ប្រដាល់​គ្រប់ៗ​រូប ត្រូវតែ​រៀបចំខ្លួន​ឲ្យ​បានល្អ​ជាង​មុន​។ បើជា​មន្ត្រី​បច្ចេកទេស​ត្រូវតែ​ខិតខំ​បំពេញការងារ​ឲ្យ​អស់ពី​សមត្ថភាព ទាំង​អាជ្ញាកណ្ដាល​-​ចៅក្រម​ត្រូវតែមាន​ភាព​សុច​រឹត​ក្នុង​ការងារ ព្រោះនេះ​ជា​ជាការ​ងារ​មួយ​ដែល​ទាំងអស់គ្នា​សុទ្ធតែ​បាន​ទ​ទូល​ផលប្រយោជន៍៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu