Ad Code

អ្នកប្រឆាំង​វៀតណាម​ឈ្មោះ Khoi បាន​ជំរុញ​ឲ្យ Facebook ការពារ​សេរីភាព​បញ្ចេញមតិ



នាង Mai Khoi ដែលជា​តន្ត្រីករ​ប្រឆាំង​ម្នាក់​ដែល​គេ​ចាត់ទុកថា​ជា Lady Gaga របស់​វៀតណាម​បាន​អំពាវនាវ​ដល់​ប្រធាន Facebook ដើម្បី​ការពារ​សេរីភាព​នៃ​ការបញ្ចេញមតិ ខណៈពេលដែល​រដ្ឋាភិបាល​ទំនងជា​បង្កើន​ការគ្រប់គ្រង​លើ​គេហទំព័រ​របស់ខ្លួន ។​

ជាមួយនឹង​អ្នកប្រើប្រាស់​ចំនួន ៥៣ លាន​នាក់ Facebook មាន​ប្រជាប្រិយ​ភាពខ្លាំង​នៅ​វៀតណាម​ជា​ប្រទេស​ដែល​ប្រព័ន្ធ​អ៊ីនធឺណិត​បានក្លាយ​ជាស​មរ​ភូមិ​សម្រាប់​សកម្មជន​នានា​ដូចជា នាង Khoi ជាដើម ។​

ច្បាប់​អ៊ីនធឺណិត​ដ៏​ចម្រូងចម្រាស​ដែល​នឹង​ចូល​ជា​ធរមាន​នៅក្នុង​ខែមករា​នឹង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​អ៊ិន​ធឺ​ណិ​ត​លុបចោល​នូវ​មាតិកា "​តុ​កសិក​" ហើយ​ប្រគល់​ទិន្នន័យ​អ្នក​ប្រើ​បើសិនជា​រដ្ឋាភិបាល​កុម្មុយនីស្ដ​បានស្នើ​សុំ​ឲ្យ​ធ្វើ​ដូច្នោះ ។​

វា​ក៏​តម្រូវ​ឲ្យ​មាន​ក្រុមហ៊ុន​ធ្វើជា​អ្នកគ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត​នៅក្នុង​ប្រទេស​ដែល​បាន​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​អំពី​ការជ្រៀតជ្រែក​របស់​រដ្ឋា​ភិ​បាល​បន្ថែមទៀត ។​

នាង Khoi បាន​ប្រាប់ AFP ក្នុងអំឡុង​ពេលធ្វើ​បទសម្ភាសន៍​មួយ​នៅឯ​អាកាសយានដ្ឋាន​រប​ស់​ទីក្រុង​ថា "​ការការពារ​សេរីភាព​បញ្ចេញមតិ​គួរតែ​ជា​គោលនយោបាយ​ផ្លូវការ​របស់ Facebook ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ​វា​មិនមែន​ទេ​" ។​

ការហាមឃាត់​ពី​ការលក់​ស៊ី​ឌី​របស់​នាង និង​ការរៀបចំ​ការប្រគំ​តន្ត្រី​នាង Khoi បាន​សំដែង​ការលេង​ភ្លេង​ដ៏​អា​ថ៍កំ​បាំង​ចេញពី​ភ្នែក​ទស្សនា​របស់​ប៉ូលីស ហើយ​ឥឡូវនេះ​នាង​ភ័យខ្លាច​ក្លាយជា​គោលដៅ​លើ​អ៊ីនធឺណិត ។​

រហូតមកដល់​នេះ​ក្រុមហ៊ុន Facebook និង Google បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​អ៊ីនធឺណិត​របស់​វៀតណាម​នោះទេ​ថ្វីបើ​ក្រុម​សិទ្ធិមនុស្ស​បាន​រិះគន់​ច្បាប់​នេះ​ក៏ដោយ ។​
​នាយ Khoi បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​សុក្រ​ជាមួយ Facebook នាង​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​នេះ​រារាំង​ក្រុម​អ្នកគាំទ្រ​របស់​រដ្ឋាភិបាល​ដែល​បំពាន​ស្តង់ដារ​សហគមន៍​រប​ស់​បណ្តាញ​អ៊ីនធឺណិត​ដើម្បី​បំបិទមាត់​ពួក​ប្រឆាំង ។​

នាង​បាន​បន្ថែមថា «Facebook បាន​និយាយថា ពួកគេ​បានធ្វើការ​លើ​បញ្ហា​នេះ​រួចហើយ ប៉ុន្តែ​នៅក្នុង​ប្រទេស​វៀតណាម​អ្នកកាសែត និង​សកម្មជន​ឯករាជ្យ​ជាច្រើន​បាន​ចាក់សោ​គណនី​របស់​ពួកគេ ហើយ​ការ​បង្ហោះ​ត្រូវ​លុបចោល​ជា​រៀងរាល់ថ្ងៃ​» ។​

ក្រោយពី​ការចាប់ខ្លួន​នៅ​ក្នុងផ្ទះ​ក្រៅផ្លូវការ​នៅ​ចុងឆ្នាំ ២០១៧ បន្ទាប់ពី​នាង​បាន​គ្រវី​ស្លាក​សញ្ញា​ប្រឆាំង​លោក Donald Trump នៅពេលដែល​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​រូបនេះ​បានធ្វើ​ទស្សនកិច្ច​កាលពី​ឆ្នាំមុន​នាង Khoi ក៏​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ចូលរួម​ការបោះឆ្នោត​សភា​មួយឆ្នាំ​មុន​ផងដែរ ៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu