Ad Code

លោក Trump ធ្វើដំណើរ​ទៅ​ទីក្រុង Pittsburgh ដើម្បី​លួងលោម​ ប៉ុន្តែ​ក៏​បង្ក​ជា​កំហឹង​ក្នុងចំណោម​អ្នក​តវ៉ា​ផងដែរ



លោក Donald Trump បានធ្វើ​ដំណើរ​ទៅ​វិហារ​ក្រុង Pittsburgh កាលពី​ថ្ងៃ​អង្គារ​ដែលជា​កន្លែង​មនុស្ស​ចំនួន​១១​នាក់​ត្រូវបាន​បាញ់សម្លាប់​កាលពី​ចុង​សប្តាហ៍​នៅក្នុង​ការវាយប្រហារ​ប្រឆាំង​អម្បូរ​ជ្វី​ហ្វ​មួយ​ខណៈ​អ្នក​តវ៉ា​ជាង​១,៥០០​នាក់​បាន​ប្រមូលផ្ដុំ​នៅក្បែរនោះ​ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ថា ប្រធានាធិបតី​អាមេរិក​មិន​ត្រូវបាន​ស្វាគមន៍​ទេ​។​

ដោយមាន​កាន់​បដា​ដែល​សរសេរថា “​ប្រធានាធិបតី​គួរ​ឲ្យ​ស្អប់ ចាក​ចេញពី​រដ្ឋ​របស់​យើង​ទៅ​! ”, បាតុករ​បាន​ប្រមូលផ្ដុំ​នៅ​ជិត​វិហារ Tree of Life ដែលជា​កន្លែង​នៃ​ការសម្លាប់​រង្គាល​កាលពី​ថ្ងៃ​សៅរ៍​។​

លោក Trump ដែល​អមដោយ​ភរិយា​របស់គាត់​គឺ​លោកស្រី Melania បាន​ទៅដល់​នៅពេល​ល្ងាច​ហើយ​បានដាក់​ផ្កា​ពណ៌​ស​និង​ដុំថ្ម​តូច​មួយ​នៅលើ​ផ្កាយ​នីមួយៗ​ដែល​រៀបចំឡើង​ដើម្បី​រំលឹក​ដល់​អ្នកស្លាប់​នៅ​កន្លែង​គោរព​វិញ្ញាណក្ខន្ធ​បណ្តោះអាសន្ន​មួយ​នៅ​ខាងក្រៅ​វិហារ Tree of Life​។​

កូនស្រី​របស់លោក Trump ឈ្មោះ Ivanka និង​ស្វាមី​របស់​នាង​ឈ្មោះ Jared Kushner ដែលជា​ជនជាតិ​ជ្វី​ហ្វ​ក៏បាន​ឈប់​នៅត្រង់ចំណុច​ផ្កាយ​នីមួយៗ​ផងដែរ​។​

បន្ទាប់មក​អ្នក​ទាំង​ពីរបាន​ចូលទៅក្នុង​វិហា​រហើយ​អុជ​ទាន​ដើម្បី​អធិដ្ឋាន​ដល់​អ្នក​ដែល​ត្រូវបាន​សម្លាប់​ស្របពេល​មាន​អ្នក​តវ៉ា​នៅ​ខាងក្រៅ​។​

ដំណើរ​ដ៏​ចម្រូងចម្រាស​នេះ​បាន​កើតឡើង​បន្ទាប់ពី​អ្នក​កាន់ទុក្ខ​ជាច្រើន​ចូលទៅក្នុង​វិហារ​នៅ​ជិត​នោះ​ហើយ​បាន​ចូលរួម​ពិធី​ដង្ហែ​សព​តាម​ដងផ្លូវ​សម្រាប់​ជនរងគ្រោះ​នៃ​ការវាយប្រហារ​ប្រឆាំង​ពួក​ជ្វី​ហ្វ​សាហាវ​បំផុត​នៅក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​សម័យ​ទំនើប​។​
​ដំណើរ​របស់លោក​ប្រធានាធិបតី​ទៅ​រដ្ឋ Pennsylvania បាន​កើតឡើង​ចំពេល​មាន​ជម្លោះ​កើនឡើង​យ៉ាងខ្លាំង​អំពី​ថា​តើ​វោហា​សាស្ត្រ​ដ៏​កាច​សាហាវ​របស់គាត់​នៅឯ​យុទ្ធនា​ការឃោសនា​និង​នៅលើ Twitter បាន​ជួយ​ជំរុញ​ភាពជ្រុលនិយម​ដែរ​ឬ​អត់​មុន​ការបោះឆ្នោត​ពាក់កណ្តាល​អាណ​ត្តិ​នៅ​សប្តាហ៍​ក្រោយ​។​

ជនសង្ស័យ​ឈ្មោះ Robert Bowers កំពុង​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ជាច្រើន​ករណី​ទាក់ទង​នឹង​ការ​បង្ហូរឈាម​នៅ​ព្រះវិហារ Tree of Life ដែលមាន​ទីតាំង​ស្ថិតនៅ​សង្កាត់ Squirrel Hill សម្បូរ​ដោយ​ជនជាតិ​ជ្វី​ហ្វ​របស់​ទីក្រុង​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu