Ad Code

ខេ​ម ចាន់ ជួប​ឡាវ Wangngeun ឯ ផាន ផាត់​យុទ្ធ ជួប​ថៃ Anuntasak ក្នុង​ជម្រុះ​ជុំ​ទី​៣​ខ្សែក្រវាត់​គូ​បូ​តា



ការប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​លេខ ១ គូ​បូ​តា​ទម្ងន់​៥៤​គីឡូក្រាម នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នៅ​យប់​ថ្ងៃ​សុក្រ​ទី​០៥ ខែ​តុលា​ ឆ្នាំ​២០១៨​ខាងមុខនេះ ជាការ​ប្រកួត​ជុំ​ទី​៣ របស់​ខេ​ម ចាន់ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១​និង​ផាន ផាត់​យុទ្ធ អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា។

សម្រាប់​ជំនួប​ក្នុង​ជុំ​ទី​៣​នេះ ខេ​ម ចាន់ គេ​នឹងត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ឡាវ Wangngeun Rungrean Kilanakorn Phattorn ហើយ​ផាន ផាត់​យុទ្ធ គេ​ជួប​អ្នក​ប្រដាល់​ថៃ Anuntasak Site Phukhorngyus ។​

រវាង​ខេ​ម ចាន់ និង Wangngeun មិនដែល​ប៉ះគ្នា​ទេ​កន្លងមក​។ តែ​យ៉ាងណា​ខេ​ម ចាន់​ប្រហែល​ជួប​ការលំបាក​បន្តិច​ហើយ មិន​ដូចជា​កាល​ជំនួប​លើក​ទី​១ ជាមួយ​អ្នក​ប្រដាល់​ថៃ Kaoreanghorn​នោះទេ ព្រោះ​Wangngeun វាយ​ឈ្នះ​រិ​ទ្ធ អាទិត្យ​ដោយ​ពិន្ទុ​កាលពី​ជុំ​ទី​២​នោះ ។​

ទោះជា​យ៉ាងនេះ​ក្តី សម្រាប់​ការជួបគ្នា​រវាង​ខេ​ម ចាន់ និង Wangngeun នេះ ពុំ​អាចសន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះឡើយ ហើយពីរ​នាក់​នេះ ក៏​មិន​អាចមាន​អ្នកណាម្នាក់​មើលស្រាល​គ្នា​បានដែរ ។​

Wangngeun នេះ ជា​អ្នក​ប្រដាល់​ឡាវ​មានឈ្មោះ​ល្បី​គួរសម​ដែរ​នៅ​ស្រុក​ឡាវ ។​គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​កន្លងមក​។ កាលពី​ប្រកួត​ក្នុង​ជុំ​ទី​១ Wangngeun បាន​វាយ​ចាញ់​ផាន ផាត់​យុទ្ធ ដោយ​ពិន្ទុ និង​ជុំ​ទី​២ គេ​វាយ​ឈ្នះ​រិ​ទ្ធ អាទិត្យ ដោយ​ពិន្ទុ​គឺ​មិនធម្មតា​ឡើយ​។​ដូច្នេះ Wangngeun ឆ្លងកាត់​មួយ​ពីរ​ប្រកួត បាន​៤​ពិន្ទុ គឺ​ឈ្នះ​១​ចាញ់​១​ប្រកួត ។​

ខេ​ម ចាន់ អ្នក​ប្រដាល់​កម្ពុជា​វិញ គេ​ក៏​មិនធម្មតា​នោះដែរ គេ​មាន​ផ្លែ​ល្អ ពិសេស​កែង​និង​ជង្គង់ ដែល​ក្នុងជំនួប​លើក​ទី​១ គេ​បាន​វាយ​ឈ្នះ​Kaoreanghorn​ដោយ​ពិន្ទុ តែ​ជំនួប​លើក​ទី​២ គេ​វាយ​ចាញ់​ឡាវ Seang Suriya ដោយ​ពិន្ទុ ហេតុនេះ​សម្រាប់​ជំនួប​លើក​ទី​៣​នេះ គេ​ក៏​មិនទាន់​ប្រាកដថា​ឈ្នះ​ឬ​ចាញ់ Wangngeun នោះដែរ ។ ខេ​ម ចាន់ គេ​ក៏មាន​៤​ពិន្ទុ​ក្នុង​ដៃ​ហើយ​ដែរ ដោយ​ពីរ​ប្រកួត​កន្លងមក​គេ​ឈ្នះ​១​ចាញ់​១​ប្រកួត ។

ចំពោះ​ការជួបគ្នា​រវាង​ផាន ផាត់​យុទ្ធ និង អ្នក​ប្រដាល់​ថៃ Anuntasak Site Phukhorngyus វិញ ផាន ផាត់​យុទ្ធ ក៏​ប្រហែលជា​មិន​ជួប​ការលំបាក​ប៉ុន្មាន​ឡើយ ដោយសារ​អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​វាយ​ពុំ​សូវ​ខ្លាំង​នោះ ។ ទោះជា​យ៉ាងណា ផាត់​យុទ្ធ មិនអាច​មើលស្រាល Anuntasak បានឡើយ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​កាយសម្បទា​ល្អ ដែល​អ្នកណា​ក៏​មិន​មើលស្រាល​គេ​បានដែរ ។​

ផាន ផាត់​យុទ្ធ ក្នុងការ​ប្រកួត​ជុំ​ទី​១ គេ​វាយ​ឈ្នះ​អ្នក​ប្រដាល់​ឡាវ Wangngeun Rungreankilana kom Phattom ដោយ​ពិន្ទុ និង​ជុំ​ទី​២ វាយ​ឈ្នះ​ថៃ​Plangthip​ដោយ​ពិន្ទុ ដូច្នេះ​ឆ្លងកាត់​ពីរ​ប្រកួត​កន្លងមក ផាត់​យុទ្ធ​បាន​៦​ពិន្ទុ​ហើយ ឯ Anuntasak គេ​មានតែ​៤​ពិន្ទុ​ទេ ដោយ​ក្នុង​ជុំ​ទី​១ គេ​វាយ​ឈ្នះ​ចាន់ សាន់ ទឹក​២ ហើយ​ជុំ​ទី​២ គេ​វាយ​ចាញ់​ប៊ុន សុធា ក្នុង​ទឹក​ទី​៣​នោះ ។​

ចាំមើល ការប្រកួត​ក្នុង​ជុំ​ទី​៣​នេះ រវាង​ផាន ផាត់​យុទ្ធ និង Anuntasak តើន​រណា​យកបាន​៣​ពិន្ទុ​បន្ថែម​នោះ ? ។ សម្រាប់​ការប្រកួត​ជម្រុះ​នេះ អ្នកឈ្នះ​ទទួលបាន​៣​ពិន្ទុ អ្នកចាញ់​បាន​១​ពិន្ទុ អ្នក​បោះបង់​ការប្រកួត​បាន​០​ពិន្ទុ ។​

សូមបញ្ជាក់ថា ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​គូ​បូ​តា​រដូវ​កាល​ថ្មី​ទម្ងន់​៥៤​គីឡូក្រាម​នេះ មាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​៥​រូប និង អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​-​ឡាវ ៥ រូប ចូលរួម​វាយ​ដណ្តើមយក​ខ្សែក្រវាត់​នេះ ។​

អ្នក​ប្រដាល់​មួយរូបៗ ទាំង​ខ្មែរ ទាំង​ថៃ និង​ឡាវ គឺ​ត្រូវ​ឆ្លងកាត់​ការប្រកួត​ក្នុង​ម្នាក់ៗ ចំនួន ៤ ប្រកួត​ម្នាក់ ហើយ​អ្នក​ដែលមាន​ពិន្ទុ​ច្រើន​២​រូប​ក្នុង​មួយ​ពូ​ល ទាំង​ពូ​ល​ខ្មែរ និង ពូ​ល​ថៃ​-​ឡាវ នឹងត្រូវ​បាន​ឡើងទៅ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង ផ្តាច់ព្រ័ត្រ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu