Ad Code

ជម្រុះ​ខ្សែក្រវាត់​Wurkz ជុំ​ទី​២​ ៖​ រឿង សា​រ័ត្ន ជួប Pheach Aroun ខ​ណៈ​ Kao Ah ឈ្នះ​ដោយ​ស្វ័យប្រវត្តិ​



ការប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​Wurkz ទម្ងន់​៦៧​គីឡូក្រាម នៅ​សង្វៀន​ទូរទស្សន៍​SEA TV នា​រសៀល​ថ្ងៃអាទិត្យ​ទី​១៤​ ខែ​តុលា​ ឆ្នាំ​២០១៨​នេះ ជាការ​ប្រកួត​សប្តាហ៍​ទី​៤ ជុំ​ទី​២ រវាង​អ្នក​ប្រដាល់​កម្ពុជា រឿង សា​រ័ត្ន ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ និង​អ្នក​ប្រដាល់​ថៃ Pheach Aroun ហើយ​អ្នក​ប្រដាល់​កម្ពុជា​ជឹម ចិ​ត្រា ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ និង អ្នក​ប្រដាល់​ថៃ Kao Ah។

សម្រាប់​ជំនួប​ក្នុង​ជុំ​ទី​២​នេះ អ្នក​ប្រដាល់​ថៃ​Kao Ah ត្រូវបាន​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ ដោយសារ​អ្នក​ប្រដាល់​កម្ពុជា​ជឹម ចិ​ត្រា បាន​អ​វត្ថ​មាន​បោះបង់​ការប្រកួត។ ដូច្នេះ Kao Ah​គេ​បាន​គេ​បាន​៤​ពិន្ទុ ក្នុងការ​ប្រកួត​ពីរ​ជុំ​នេះ ឯ​ជឹម ចិ​ត្រា បាន​១​ពិន្ទុ​ដដែល​ក្នុង​ពីរ​ជុំ​នេះ។

ទោះបី​ត្រូវ​ឈ្នះ​ស្វ័យប្រវត្តិ​ក្តី Kao Ah ត្រូវគេ​ផ្គូផ្គង​អោយ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​កម្ពុជា ជា សំនៀង ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ជា​លក្ខណៈ​មិត្តភាព​ដែរ។

Kao Ah តាមមើល​គេ​មិនអាច​ឈ្នះ​ជា សំនៀង​នោះឡើយ ព្រោះថា​បទពិសោធន៍​រប​ស់​គេ​តិចជាង​សំនៀង ជិត​ពាក់កណ្តាល​ឯណោះ។ ប្រវត្តិ​ប្រកួត​របស់ Kao Ah បាន​ចំនួន​៦៣​លើក ឈ្នះ​៥៣​លើក ចាញ់​១០​លើក មិនដែល​ស្មើ ។ ចំណែក​ប្រវត្តិ​ប្រកួត​របស់ ជា សំនៀង គឺ​៩៥​លើក ឈ្នះ​៧៤​លើក ចាញ់​១៨​លើក និង​ស្មើ​០៣​លើក។

ចំពោះ​ការជួប​ប្រកួត​រវាង រឿង សា​រ័ត្ន និង Pheach Aroun វិញ ពួកគេ​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ។​ពីរ​នាក់​នេះ គេ​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា​ទេ ហើយ​មាឌ ក៏​ប្រហែល​គ្នា​ដែរ ប៉ុន្តែ​គេ​ចាញ់​កម្ពស់​ថៃ ដោយ​គេ​មាន​កម្ពស់​១,៦៥​ម៉ែត្រ ខ​ណះ Pheach Aroun គេ​១,៧១ ម៉ែត្រ។​

Pheach Aroun គេ​មាន​កំនត់ត្រា​ប្រកួត​ចំនួន​៩១​លើក ឈ្នះ​៨១​លើក និង ចាញ់​១០ លើក មិនដែល​ស្មើ។ ចំណែក រឿង សា​រ័ត្ន គេ​មាន​កំនត់ត្រា​ប្រកួត​៨០​លើក ឈ្នះ​៦០​លើក ចាញ់​១៦ លើក និង​ស្មើ​០៤​លើក ។

ទោះជា​យ៉ាងណាក្តី សម្រាប់​ការជួបគ្នា​នេះ ពុំ​អាចសន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះឡើយ ហើយពីរ​នាក់​នេះ ក៏​មិនអាច​អ្នកណា​មើលស្រាល​អ្នកណា​បានដែរ។ ប៉ុន្តែ​យ៉ាងណា រឿង សា​រ័ត្ន ជួប Pheach Aroun នៅក្នុង​ព្រឹត្តិការណ៍​ខ្សែក្រវាត់​ជុំ​ទី​២​នេះ គេ​ប្រហែលជា​ពុំមាន​សំណាងល្អ​នោះទេ ព្រោះ Pheach Aroun ជា​អ្នក​ប្រដាល់​ថៃ​ជើងចាស់​និង​ធ្លាប់​វាយ​ឈ្នះ​អ្នក​ប្រដាល់​កម្ពុជា​ច្រើន​នាក់​ហើយ។

អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​របៀប​វាយ​ល្អ គឺ​វាយ​ដោយ​មិន​បង្ខំ គេ​វាយ​ចេញ​មួយៗ​តែ​ច្បាស់​ហើយ​វាយ​ចេញ​ភាគច្រើន​ចំ​គោលដៅ​បានល្អ ។ ដូច្នេះ ចាំមើល ការប្រកួត​ក្នុង​ជុំ​ទី​២​នេះ តើ​រឿង សា​រ័ត្ន អាច​យកឈ្នះ Pheach Aroun បាន​ឬ​អត់​នោះ ?។​

ចំពោះ ការប្រកួត​ក្រៅពី​គូ​ខ្សែក្រវាត់​នេះ ឆាយ មាស អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង នឹង​ជួប​ប្រកួត​ជាមួយ​ថន ភឿ​ត អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​។​សម្រាប់​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ គេ​មិន​ហ៊ាន​ទស្សន៍ទាយ​មុន​ថា នរណា​ឈ្នះ នរណា​ចាញ់​នោះឡើយ ព្រោះថា​ពួកគេ​ទាំងពីរ មិន​ធ្លាប់មាន​ប្រវត្តិ​ជួបគ្នា​ទេ​ពីមុនមក ។​

រឿន សុខលី អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក នឹង​ជួប​ប្រកួត​ជាមួយ​សយ សី អ្នក​ប្រដាល់​ក្លិប​វិបុល​ដា​រិ​ទ្ធ​ពោធិ​សែន​ជ័យ ដោយ​ប្រកួត​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម​។​ពួកគេ​ពីរ​នាក់​នេះ មិនដែល​ជួបគ្នា​ទេ​កន្លងមក ។ ចាំមើល រវាង​រឿន សុខលី និង សយ សី នេះ តើន​រណា​ឈ្នះ ?៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu