Ad Code

បញ្ជូន​ខ្លួន​ក្រុម​ជួញដូរ​គ្រឿងញៀន​ នៅ​ក្បែរ​ស្ពាន​លី​យ៉ុង​ផាត់​ ទៅ​តុលាការ​



​ភ្នំពេញ ៖ ក្រោយពី​មានការ​សារភាព ​និង​មាន​វត្ថុតាង​ជាក់ស្ដែង​ហើយ​នោះ​ កម្លាំង​ការិយាល័យ​ស្រាវ​ជ្រាវ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ​រាជធានី​ភ្នំពេញ​ នា​ថ្ងៃទី​១៦​វិច្ឆិកា​នេះ​ បាន​កសាង​សំណុំរឿង​បញ្ជូន​ក្រុម​ជនសង្ស័យ​ពាក់ព័ន្ធ​ការ​ចែកចាយ​គ្រឿងញៀន​ទៅ​តុលាការ​ សួរនាំ​បន្ត​ បន្ទាប់ពី​បង្ក្រាប​រួច​មក​។​

មន្ត្រី​អាវុធហត្ថ​រាជធានី​បានឲ្យ​ដឹងថា ​ជនសង្ស័យ​ទាំងពីរ​នាក់ ​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ពុធ ០៧​កើត ខែកត្តិក ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៩និង​២០​នាទី កម្លាំង​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វា ល្បាត​បាន​ឃាត់ខ្លួន ពាក់ព័ន្ធ​គ្រឿងញៀន នៅ​ចំណុច​ផ្លូវ​លី​យ៉ុង​ផាត់ ភូមិ​ព្រែ​ក​តា​រ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

ប្រភព​បន្ត​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មាន ​ឈ្មោះ អួ​ង ឆ្លាត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​នៅផ្ទះ ទីលំនៅ ភូមិ​អន្លង់​ស្លែង ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្ត​កណ្តាល​, ឈ្មោះ វឿន ណា​រ៉ុង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ដេរ​ក្រណាត់​តោន ទីលំនៅ​ភូមិ​អន្លង់​ស្លែង ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្ត​កណ្តាល​។​

សមត្ថកិច្ច​បញ្ជាក់​ថា វត្ថុតាង​ដែល​រឹបអូស​បាន​មាន​
១/ ម្សៅ​ក្រាម​ស​ថ្លា​០៣​កញ្ចប់​ ធំ​ល្មម​.
២/ ទូរស័ព្ទ​០១​គ្រឿង​
៣/ កាបូប​លុយ​ចំនួន​២ និង​លុយ​១.០០០​រៀល​
៤/ នាឡិកា​០១​គ្រឿង និង​ចិញ្ចៀន​ពណ៌ស ចំនួន​០១.
៥/ មួក​សុវត្ថិភាព ពណ៌​ខ្មៅ​ចំនួន​០១
៦/ ម៉ូតូ​០១​គ្រឿង​ម៉ា​កនិច ពណ៌​ខ្មៅ​លាយ​ក្រហម ស្លាក​លេខ​ភ្នំពេញ​1BQ-6074។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​០២​នាក់ និង​វត្ថុតាង​ ត្រូវ​បាន​បញ្ជូន​ទៅ​ការិយាល័យ​គ្រឿងញៀន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​កាត់ទោស​ទៅ​ផ្លូវច្បាប់​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu