Ad Code

យុវជន​៤​នាក់ ព្រួត​គ្នា​វាយ​បុរស​ម្នាក់ ប៉ូលិស​លំផាត់ តាម​ក្របួច​បាន​ម្នាក់​



​រតនគិរី ៖ ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្ខពួក​៤​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​លំ​ផាត់ ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​រូបគេ និង​បក្ខពួក​ បាន​ធ្វើ​សកម្មភាព​វាយ​ទៅលើ​បុរស​ម្នាក់ បណ្ដាល​ឲ្យ​រង​របួស កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ផ្ទះ​ លោក ឃ្លោក ភេទ ស្ថិតនៅ​ភូមិ​កា​ឡែ​ង ឃុំ​កា​ឡែ​ង ស្រុក​លំផាត់ ខេត្ត​រតនគិរី​។​

​នគរបាល​ស្រុក​លំផាត់​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ សៀន រ៉ែ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរបរ​កសិករ​ បច្ចុប្បន្ន​រស់​នៅ​ភូមិ​/ឃុំ​ខាងលើ​។ ចំណែក​ជនសង្ស័យ​មាន​គ្នា​៤​នាក់ ទី​១- ឈ្មោះ ធា​រី​ន ភេទ​ប្រុស អាយុ​ប្រហែល​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​/ឃុំ​កើតហេតុ​ខាងលើ, ២- ឈ្មោះ ដា​នី ភេទ​ប្រុស អាយុ​ប្រហែល​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​/ឃុំ​ខាងលើ​។ ,៣-​ឈ្មោះ វៀង ឌី ភេទ​ប្រុស អាយុ​ប្រហែល​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ រស់​នៅ​ក្រុង​បាន​លុង។, ៤-មិនទាន់​ស្គាល់​អត្តសញ្ញាណ នៅឡើយ​។​

​ក្រោយពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់ រហូតដល់​ម៉ោង​ប្រហែល​៤​ល្ងាច ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​លំផាត់ បាន​ឃាត់ខ្លួន​ឈ្មោះ វៀង ឌី បាន​ម្នាក់ រីឯ​៣​នាក់​ទៀត កំពុង​រត់គេចខ្លួន​។​

​បច្ចុប្បន្ន ​ជនសង្ស័យ ​ឈ្មោះ វៀង ឌី ត្រូវ​បាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី ដើម្បី​បំពេញ​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu