Ad Code

ប្រជាពលរដ្ឋ ​មាន​ជីវភាព​ខ្វះខាត​២០០​គ្រួសារ ​បាន​ទទួល​អំណោយ​ពី​អនុ​សាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​ដូនពេញ​



ភ្នំពេញ ​៖ ​អនុ​សាខា​កាកបាទក្រហម​កម្ពុជា ខណ្ឌដូនពេញ ដឹកនាំ​ដោយ លោក សុខ ពេញ​វុ​ធ ប្រធាន​កិត្តិយស​អនុសាខា បាន​ចុះ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទ​ក្រហម​កម្ពុជា ដែល​មាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន ទៅ​ចែក​ជូន​ប្រជាពល​រដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត សរុប​ចំនួន​២០០​គ្រួសារ ដែល​បានមកពី​សង្កាត់​ទាំង​១១ ក្នុង​ខណ្ឌ​ដូន​ពេញ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ​។​

ក្នុងឱកាស​នោះដែរ​ លោក ​សុខ ពេញ​វុ​ធ ​អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ពេញ​បាន​ផ្ដាំផ្ញើ នូវ​ការ​សាក​សួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ដែល​ជា​និច្ចកាល​សម្ដេច ​តែង​យកចិត្តទុកដាក់ ​និង​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ជា​ជន​ងាយ​រងគ្រោះ​ជន​ក្រីក្រ​ចាស់ជរា កុមារ​កំព្រា អ្នក​ផ្ទុក​មេរោគ​អេដស៍​ជាដើម ហើយ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​តែងតែ​បាន​ណែនាំ​ដល់​កាកបាទក្រហម នៅ​គ្រប់​ថ្នាក់ ឲ្យ​យកចិត្តទុ​ក​ដាក់​ដល់​ប​ង​ប្អូន​ដែល​ជួប​ការ​លំបាក​ទាំងអស់​ឲ្យ​អស់ពី​លទ្ធភាព​។

លោក​ សុខ ពេញ​ពេញ​វុ​ធ បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ទាំងអស់​ឲ្យ​ខិតខំ​យកចិត្តទុកដាក់​ថែ​រក្សា​សុខភាព អនាម័យ​ការរស់នៅ​ និង​ប្រកប​របរ​ចិញ្ចឹមជីវិត ទោះបីជា​យើង​មាន​ជីវភាព​ក្រីក្រ ប៉ុន្តែ​យើង​នៅតែ​អាច​កាត់បន្ថយ​ភាព​ក្រីក្រ​បាន​តាមរយៈ​សុខភាព​ល្អ គ្មាន​ជំងឺ និង​មាន​ការងារ​ធ្វើ​ត្រឹមត្រូវ ហើយ​ការនាំ​យក អំណោយ របស់​អនុ​សាខា​កាកបាទ​ក្រហម​ខណ្ឌ​ដូនពេញ​នេះ ​គឺ​ចែក​ជូន​ដល់​បងប្អូន​ប្រជាពល​រដ្ឋ​ដោយ​មិន​រើសអើង​និន្នាការ​នយោបាយ​ជំនឿ​សាសនា អ្វី​ឡើយ​។​

លោក​អភិបាលខណ្ឌ​បាន​មាន​ប្រសាសន៍​ទៀត​ថា​ អំណោយ​នេះ​ថ្វី​ត្បិត​មាន​បរិមាណ​មិន​ច្រើន​ក្តី តែ​នេះ​ជា​សន្តាន​ចិត្ត ជា​វប្បធម៌​ចែករំលែក​របស់​អាជ្ញាធរ​ដែនដី គ្រប់​លំដាប់​ថ្នាក់​តែងតែ​ចុះ​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាក​ ដោយ​មិន​ប្រកាន់​ថា​ ពលរដ្ឋ​ជា​បក្ស​នយោបាយ​ណា​ឡើយ​និង​បាន​ស្នើ​ឲ្យ​ប្រជាជន​តាំងចិត្ត​រស់នៅ​ប្រកបដោយ​សេចក្ដី​អំណត់​តស៊ូ ​ជម្នះ​នូវ​ការ​លំបាក និង​ត្រូវ​ថែទាំ​សុខភាព​យើង ដើម្បី​អនាគត​យើង សង្គមជាតិ​យើង និង​ជីវភាព​គ្រួសារ​យើង បាន​សុខសាន្ត​ត​ទៅមុខ​ទៀត។​

​លោក​អភិបាល​បាន​បញ្ជាក់ថា អំណោយ ដែល​ត្រូវ​យកទៅ​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​២០០​គ្រួសារ​នេះ​ដែរ​ អំណោយ​មនុស្សធម៌​ដែល​បាន​ផ្តល់​ជូន​មាន​អង្ករ​៣០​គីឡូក្រាម ទឹកត្រី​១​យួរ ទឹក​ស៊ីអ៊ីវ​១​យួរ និង​ថវិកា​ចំនួន​២០.០០០​ម៉ឺន​រៀល​។​

ទន្ទឹម​នឹង​បាន​ទទួល​អំណោយ​នេះ​ផង​ដែរ អាជ្ញាធរ​ខណ្ឌ​ សង្កាត់​ និង​ប្រជាពលរដ្ឋ​ សូម​ថ្លែង​អំណរ​គុណ​ដល់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង លោក សុខ ពេញ​វុ​ធ អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌដូន​ពេញ និង​មន្ត្រី​សាលា​ខណ្ឌ​ ដែល​តែងតែ​គិតគូរ និង​បាន​នាំ​អំណោយ​មក​ចែក​ជូន​ដល់​ពួកគាត់​ដែល​កំពុង​តែ​ជួប​នូវ​ការ​ខ្វះខាត​នៅ​ពេល​នេះ​ផង​ដែរ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu