ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ថា កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក (យប់០៣លើក) បណ្ដាលឲ្យមានមនុស្សស្លាប់ ០៦នាក់ ( ស្រី ០១នាក់ ) រងរបួសធ្ងន់០៨នាក់ ( ស្រី០៧នាក់ ) និងរងរបួសស្រាល១២នាក់ ( ស្រី ១០នាក់ ) ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ ដោយមិនបានពាក់មួកសុវត្ថិភាព០៧នាក់ ( យប់ ០១នាក់ )។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង០៨លើកនេះ បានបណ្ដាលឲ្យមានការខូចខាតយានយន្តសរុប១៥គ្រឿង ក្នុងនោះមាន ម៉ូតូចំនួន០៥គ្រឿង រថយន្តធុនតូច ចំនួន០៧គ្រឿង និងរថយន្តធុនធំ ចំនួន០៣គ្រឿង។
របាយការណ៍ខាងលើប្រាប់បន្តថា មូលហេតុដែលបណ្ដាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្មើសល្បឿន០៤លើក ( ស្លាប់០៣នាក់ ) , មិនគោរពសិទ្ធិ០១លើក ( ស្លាប់ ០១នាក់ ) , មិនប្រកាន់ស្តាំ០២លើក ( ស្លាប់០២នាក់ ) , បត់គ្រោះថ្នាក់០១លើក។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន០៦លើក និងផ្លូវខេត្ត ចំនួន០២លើក។ ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ចំនួន០២លើក រថយន្តធុនតូច ចំនួន០៣លើក និងរថយន្តធុនធំ ចំនួន០៣លើក។ រាជធានី ខេត្ត ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់រួមមាន ខេត្តព្រះសីហនុ០២លើក ស្លាប់០២នាក់ របួស០៣នាក់ ខេត្តកំពង់ស្ពឺ០១លើក ស្លាប់០១នាក់ ខេត្តកំពត០១លើក ស្លាប់ ០១នាក់ របួស១០នាក់ ( ស្រី០៩នាក់ ) ខេត្តស្វាយរៀង០១លើក ស្លាប់០១នាក់ ( ស្រី ) របួស០១នាក់ និងខេត្តកំពង់ធំ០១លើក ស្លាប់០១នាក់។
យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ រយៈពេល០៩ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ កើតឡើង៧៦លើក បណ្ដាលឲ្យមនុស្សស្លាប់៣៩នាក់ របួសសរុប ១២៦នាក់ ក្នុងនោះរបួសធ្ងន់៧១នាក់ និងរងរបួសស្រាល៥៥នាក់៕
Source: Kampuchea Thmey Daily
0 Comments